ភាគទី27:ប្រៃហើយផ្អែមទៀត!!

1.1K 39 2
                                    

"អ្នកកំលោះ ប្រពន្ធក្មួយទៅណាហើយ បានជាមិនទាន់ឃើញចេញមកទៀត"  ដោយរៀងចម្លែកចិត្តខ្លាំងពេក មិនឃើញរាងតូចចេញមកខាងក្រៅលោកអ៊ំមេភូមិងាកទៅសួរជុងហ្គុក។

"គឺ ថេយ៍នាងមិនសូវស្រួលខ្លួនទើប មិនបានចេញមកណាអ៊ំ "

"តើនាងមានកើតអ្វីធ្ងន់ធ្ងរដែលទេ? តែម្សិលមិញនៅឃើញថាល្អជាទេតើ" អ៊ំឮបែបនេះគាត់ក៏សួរបញ្ជាក់ដោយក្តីបារម្ភ។

"គឺថាយប់មិញនាងគេងធ្លាក់ពីលើគ្រែទើប ឈឺចង្កេះណាអ៊ំ"

"បែបនឹងទេឬ? "

"បាទ! នោះនាងចេញមកដល់ល្មម" ជុងហ្គុកនិយាយលែងជាមួយពួកគាត់សុខៗក៏ឃើញថេយ៉ុងដើរចេញមកទាំងដំណើរពិបាកមើល តែនាងក៏ព្យាយាមធ្វើធម្មតាកុំឲ្យមានការសង្ស័យ។

" តើអ្នកទាំងអស់គ្នាកំពុងតែនិយាយគ្នាអំពីអ្វីទៅ?"ជុងហ្គុកក៏ទៅជួយទប់រាងតូចដើម្បីឲ្យនាងដើរឲ្យស្រួលបន្តិចព្រោះនាយដឹងថាយប់មិញនាយលែងរៀងធ្ងន់ដៃបន្តិចហើយ។

"គឺគ្មានអីនោះទេណាក្មួយ ចោះចង្កេះរបស់ក្មួយយ៉ាងមិចទៅហើយ ហើយគេងយ៉ាងមិចបានជាឲ្យធ្លាក់ពីលើគ្រែបែបនេះហាស់" អ៊ំចាន់

"អ៊ំដឹងមកពីណាថាខ្ញុំធ្លាក់ពីលើគ្រែនោះ?"

"គឺក្មួយជុងប្តីរបស់ក្មួយនឹងហើយជាអ្នកប្រាប់" ឮអ៊ំចាន់និយាយបែបនេះថេយ៉ុងក៏ងាកទៅសម្លក់ជុងហ្គុកដោយក្រខ្សែភ្នែកពិឃាតតែម្តង។ គេឈឺដោយសារនាយសោះមកប្រាប់មនុស្សក្នុងផ្ទះថាគេធ្លាក់ពីលើគ្រែគួរឲ្យខឹងពិតមែន។

"បងថេយ៍ធ្លាក់ពីលើគ្រែពិតមែនហេ៎? តែយប់មិញខ្ញុំឮបងស្រែកយំ ខ្ញុំស្មានតែបងជុងវៃបងតើ" ដូប៉ាវដែលកំពុងតែអង្គុយញាំុនំក៏និយាយឡើងដែលធ្វើឲ្យមនុស្សចាស់ទាំងអស់សម្លឹងមើលមុខគ្នា ។ ពិសេសថេយ៉ុងគ្រាន់តែឮបែបនេះភ្លាមនាងអៀនមុខឡើងក្រហមទៅហើយ។ នេះយប់មិញនាងថ្ងូរឮដល់ថ្នាក់នឹងផងឬ?ព្រះអើយខ្មាស់គេណាស់។

"មានណាដូប៉ាវគឺបងថេយ៍របស់ឯងគេងធ្លាក់ពីលើគ្រែពិតមែន" ជុងហ្គុកនិយាយឡើងហើយថេយ៉ុងក៏ងក់ក្បាលស្របតាមនាយ។

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now