ភាគទី23:ពួកយើងរត់តាមគ្នាមក!

888 37 3
                                    

"ហាស់ថាយ៉ាងមិច? នេះកូនយើងនឹងក្មួយជុងមិនទាន់ទៅដល់ទីនោះទៀតតើមែនទេ?"លោកគីម ដែលកំពុងតែអង្គុយធ្វើការក្នុងក្រុមហ៊ុនរបស់គាត់ក៏ងើបឈរនិយាយទាំងភ្ញាក់ផ្អើល។ពេលបានឮដំណឹងចេញពីខ្សែរទូរស័ព្ទម្ខាងទៀត។

"យើងដឹងហើយ បិុននឹងចោះ!" និយាយហើយគាត់ក៏ដាក់ទូរស័ព្ទរបស់គាត់ចុះព្រមទាំងដកដង្ហើមធំពិបាកចិត្តនឹងកូនស្រីរបស់គាត់ផងដែរ។

"មានរឿងអ្វីមែនទេលោកបង?" អ្នកស្រីគីមរ៉ាតដែលទើបតែបើកទ្វារចូលមកក៏ឃើញទឹកមុខស្វាមីមើលទៅមិនសប្បាយចិត្តគាត់ក៏ចូលមកសួរព្រមទាំងមិនភ្លេចច្របាច់ស្មាឲ្យគាត់នោះទេ។

"គឺមុននេះកូនចៅរបស់បងបានចូលមកប្រាប់ថាក្មួយជុង នឹងកូនស្រីរបស់យើង ពួកគេមិនទាន់ទៅដល់កន្លែងមើលការងារនោះទេ !"

"លោកបង! មិចនឹងអាចទៅជាបែបនេះទៅចឹងដែលកូនរបស់យើងបាត់ទៅមួយយប់នេះមានន័យថា...."

"ពិតមែនហើយអូន! បងបានដាក់កម្លាំងកូនចៅរបស់បងតាមរកបន្ថែមទៀតហើយ ហើយពួកវាក៏បានប្រាប់ថាឃើញត្រឹមតែឡានចតចោលនៅពាក់កណ្តាលផ្លូវតែប៉ុណ្ណេះ!"

"លោកបង លោកបងត្រូវតែរកកូនស្រីយើងឲ្យឃើញណា" គាត់ចាប់អង្រួនដៃស្វាមីដោយសម្លឹងមុខគាត់ដោយក្តីបារម្ភចំពោះកូនស្រីតែម្នាក់គត់របស់គាត់។

"...នេះពួកឯងថាយ៉ាងមិច? វាមិនមែនទៅតែម្នាក់ឯងទេតើត្រូវទេ?" យូណាស្រែកសួរទៅកូនចៅរបស់នាងដោយទឹកមុខមាំនឹងឆ្មើងឆ្មៃតាមចរិតរបស់នាង។

"បាទមែនហើយអ្នកនាង គឺគីមថេយ៉ុងបានទៅជាមួយបុរសម្នាក់ទៀតទាន!"និយាយទាំងអោនមុខចុះ

"មនុស្សប្រុសតើមែនទេ? ហើយប្រុសម្នាក់នោះជានរណាឯងស្គាល់ដែលទេ?"នាងសង្កាត់សម្លេងនិយាយទៅកាន់កូនចៅរបស់នាង។

"គឺ..អឺគឺ..."

"យើងសួរមិចមិនឆ្លើយលៃតែ អឺ គឺ នឹងហើយ"

"ជា លោកចន ជុងហ្គុកទាន!" ផាច់!

"ស្អីគេ? ឯងសាកបើកមាត់ឯងនិយាយម្តងទៀតទៅមើល?" នាងដើរទៅចាប់សក់ក្បាលរបស់កូនចៅនាងឲ្យងើបមុខឡើងរួចក៏ទះគេមួយដៃទៀតផង។

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now