ភាគទី31:យើងនឹកឯងណាស់ ថេយ៍!!

874 44 4
                                    

.ភូមិគ្រឹះត្រកូលចន

"ប្រាប់ប៉ាម៉ាក់មក ថាឯងទៅធ្វើបែបណា បានជាថេយ៉ុងយល់ព្រមជាមួយឯងនោះ ជុងហ្គុក" គ្រាន់តែមកដល់ផ្ទះម្ល៉េះអ្នកស្រីចន ដាក់ខ្លួនអង្គុយសាឡុង រួចក៏ងាកមកជម្រិតសួរកូនប្រុសជើងល្អរបស់គាត់ ទាំងសម្លេងមាំ។

"ខ្ញុំចាប់រំលោភនាង!" ជុងហ្គុកនិយាយទាំងការវិកាយធម្មតា ដែលធ្វើឲ្យអ្នកដែលបានស្តាប់ឮប្រយោគមុននេះស្ទើតែគាំងបេះដូងស្លាប់ទៅហើយ។ ព្រះអើយនេះកូនប្រុសរបស់គាត់ហ៊ានធ្វើដល់ថ្នាក់នឹងផងឬ? ក្រែងដើមឡើយនិយាយថាមិនបានស្រឡាញ់គេទេមែនទេ? ចោះនេះគេហៅថាទង្វើអ្វីទៅ?ចង់តែឆ្កួតស្លាប់ទេខ្ញុំអើយ៕

"កុំមកលែងសើចជាមួយនឹងម៉ាក់ណា ជុងហ្គុក មិចក៏ឯងហ៊ានធ្វើបែបនេះដាក់ ក្មួយថេយ៉ុងទៅកើតដែលហាស់?"

"ក៏ព្រោះតែខ្ញុំស្រឡាញ់នាងនោះអីម៉ាក់ តែក៏មិនមែនខ្ញុំទៅចាប់នាងស្រស់ៗនោះដែលក៏ព្រោះតែថ្ងៃនោះនាងបានត្រូវថ្នាំរបស់គេទើប ខ្ញុំចូលខ្លួនទៅជួយនាងទៅ ឬក៏ម៉ាក់ចង់ឲ្យនាងធ្លាក់ទៅក្នុងកំណាប់ដៃអ្នកផ្សេង?"

"ស្លាប់ៗ..ស្លាប់ហើយ លោកបងមើលកូនបងនិយាយចោះ តើគួរឲ្យខឹងដែលឬទេ? "

"ក៏ខ្ញុំនិយាយជាការពិត ក្រែងម៉ាក់ចង់បាននាងមកធ្វើសង្សារណាស់មិនចឹងហ៎ ខ្ញុំក៏បំពេញបំណងម៉ាក់ប៉ាហើយតើ"

"ហើយ!បានហើយអូន បើរឿងវាដល់ដំណាក់កាលនេះទៅហើយយើងមានតែគិតគួររឿងរៀបការចូលរោងឲ្យពួកគេនឹងហើយណា ណាមួយក៏ម្នាក់ស្រីនឹងជា ក្មួយថេយ៍ដែរ មិនមែនជាស្រីក្រៅឯណា"លោកចន

"ដោយសារតែខ្ញុំយល់ថាជាក្មួយថេយ៍នឹងហើយ ទើបខ្ញុំកាន់តែមានអារម្មណ៍ថាខុសណាលោកបង ព្រោះកាលពី ពីរឆ្នាំមុននាងបានសុំផ្តាច់ពាក្យពីកូនប្រុសរបស់យើង ខ្ញុំខ្លាចតែនាងមិនបានស្រឡាញ់ជុងហ្គុកណាលោកបង"

"ម៉ាក់ប៉ាកុំទៅខ្វល់អី បើនាងមិនបានស្រឡាញ់កូននាងមិចនាងក៏មិនយល់ព្រមរៀបការជាមួយកូនទៅ" ជុងហ្គុកនិយាយទាំងភាពជឿជាក់ពេញពោះរបស់នាយ។

"ចា៎ឲ្យតែពិតលោកកូន! តែម៉ាក់នៀកនៅតែខ្វល់រឿងមួយទៀត "

"រឿងអ្វីទៅម៉ាក់? /រឿងអ្វីទៅអូន?"

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now