ភាគទី34: មនុស្សប្រុសគឺសិទ្ធិតែ លោបនិងតណ្ហាដូចគ្នា

841 36 7
                                    

"ល្អ! យប់នេះយើងនឹងចុះទៅពិនិត្យ ហើយកុំភ្លេចមើលពួកវាឲ្យបានល្អផង កុំឲ្យពួកវារត់រួចឲ្យសោះ!"

"ទទួលបញ្ជាចៅហ្វាយ!"និយាយចប់ហើយចេមហើយចាក់ចេញទៅ។

.ទឺតៗ....ក្រោយពេលកូនចៅរបស់ខ្លួនចេញទៅបានសម្លេងទូរស័ព្ទរបស់ជុងហ្គុកក៏រោទ៍ឡើង។ នាយកំលោះក៏ស្រវាទាញទូរស័ព្ទយកមកនិយាយ។ ដោយនាយបានដឹងច្បាស់ថាលេខដែលចូលមកនោះជានរណា។

"Hello  ម៉ាក់មានការអ្វីមែនទេ ?" ជុងហ្គុកដាក់ទូរស័ព្ទជាប់នឹងត្រចៀករបស់ខ្លួនសួរនិយាយទៅកាន់ម៉ាក់របស់គេ។ រៀងរាល់គាត់មិនដែលរវល់ជាមួយនឹងជីវិតរបស់នាយឡើយចោះនេះហេតុអីក៏ខលមករកនាយ?

"ថ្ងៃនេះឯងទំនេរទេ? ម៉ាក់ចង់ឲ្យឯងទៅទទួលក្មួយថេយ៍មកញាំុបាយជាមួយគ្នា!"

"ចាំថ្ងៃក្រោយទៅម៉ាក់ ព្រោះល្ងាចនេះខ្ញុំជាប់ណាត់ជាមួយនឹងអ្នករួមភាគហ៊ុន មកពីក្រៅប្រទេសបាត់ហើយ" តាមពិតគ្មានណាត់ជួបជាមួយអ្នករួមភាពហ៊ិនអ្វីនោះទេ នាយនិយាយឲ្យតែរួចពីមាត់របស់នាយតែប៉ុណ្ណោះ។

"ចឹងក៏បាន!! តែកុំភ្លេចណា ថាថ្ងៃក្រោយកូននាំក្មួយថេយ៍មកឲ្យបានឮទេ?"

"បាទ! ចឹងប៉ុណ្នឹងសិនហើយម៉ាក់ខ្ញុំរវល់បន្តិចសិន"និយាយចប់ជុងហ្គុកក៏ចុចបិតបាត់ទៅ។

............

"ពួកវានៅឯណា??" នេះទើបទេម៉ោង6ល្ងាចប៉ុណ្ណោះក្រោយពេលចេញពីធ្វើការភ្លាមជុងហ្គុកក៏ប្រញាប់មកកាន់ឃ្លាំងដែលនាយបានឲ្យកូនចៅរបស់ខ្លួនចាប់អ្នកដែលតាមសម្លាប់គេនឹងថេយ៉ុងកាលពីប៉ុន្មានសប្តាហ៍មុន។ ទម្រាំតែតាមចាប់ពួកវាបានមិនងាយស្រួលនោះទេព្រោះពួកវាគឺមានខ្នងបង្អែកធំ។

"ខាងនេះទាន!" ចេម ក៏ដើរនាំផ្លួវជុងហ្គុកចូលទៅបន្ទប់សង្ងត់មក។ ដែលបន្ទប់នេះវាសិទ្ធិសឹងតែជាឧទាហរណ៍ធ្វើទារុណកម្ម ដែលនាយបានបង្កើតឡើងមក ហើយបន្ទប់នេះក៏ត្រូវបានអ្នកកំលោះជុងហ្គុកដែលគេល្បីថាជាបុរសដែលសុខភាពរៀបសានោះ។ តែពួកគេបានស្មានខុសហើយ តាមពិតនាយគឺជាមនុស្សដែលកាចសាហាវព្រៃផ្សៃជាទីបំផុត ដោយនាយក៏ជាមនុស្សដែលល្មោបនឹងស្រីញីផងដែរ។

រឿង  Model កំពូលស្នេហ៍(ចប់)Tahanan ng mga kuwento. Tumuklas ngayon