ភាគទី32:បើរកឃើញហើយចាប់ពួកវាទៅដាក់នៅបន្ទប់ដដែលទៅ!!

827 36 4
                                    

"យ៉ាងម៉េចនាងច្រម៉ក់! រវល់តែរាក់ទាក់មិត្តដែលខានជួបគ្នាត្រឹមតែប៉ុន្មានខែសោះ រហូតមិនបានចាប់អារម្មណ៍ជាមួយនឹងបងដែលមិនបានជួបគ្នារាប់ឆ្នាំមែនទេ?"
ជុងហ្គុកបន្លឺឡើងទាំងធ្វើទឹកមុខយ៉ាងគួរឲ្យអាណិត មុននឹងដាក់ខ្លួនអង្គុយក្បែររាងតូចថេយ៉ុង។

"បងមកបន្ទោសខ្ញុំមិនបាននោះទេ អ្នកណាប្រើឲ្យបងមិនសំខាន់ធ្វើអី?" ជេមីននាងនិយាយឡើងទាំងទឹកមុខរាបស្មើ។

"នេះឯងចង់មកបន្ទោសបងវិញតើមែនទេ ? ឯងនេះនៅតែចរិតក្មេងមិនឈប់ ខានជួបបងរាប់ខែរាប់ឆ្នាំហើយគ្មានគិតថាមកលែងបងបន្តិចសោះ"

"ចោះត្រង់បងរៀបការជាមួយមិត្តរបស់ខ្ញុំមិនប្រាប់ខ្ញុំមួយម៉ាត់ផង ឯងក៏ដូចគ្នា ចាំដល់ថ្ងៃររៀបការសិន តើមែនទេទើបបានប្រាប់យើងនោះ?" និិយាយជាមួយជុងហ្គុកហើយ ជេមីនក៏ងាកទៅសម្លក់មុខរាងតូចថេយ៉ុងម្តង។

"មិនមែនបែបនឹងទេកាមីន! ក៏ដោយសារយើងមិនទាន់ទិញទូរស័ព្ទថ្មីទើបមិនបានទាក់ទងទៅឯងនឹងណា!ព្រោះមិនដឹងថាត្រូវទាក់ទងទៅតាមណា"

"នេះឯងពិតជារៀបការពិតមែនហេ៎អាហ្គុក?" យ៉ុងហ្គុកសួរទៅកាន់រាងក្រាសទាំងមានអារម្មណ៍ថារៀងភ្ញាក់ផ្អើលបន្តិច មុននេះបើនាយមិនបានឮជេមីននិយាយនោះទេនាយក៏មិនបានដឹងដូចគ្នាដែរ។

"ពិតណា អនាគតប្អូនថ្លៃ!"ជុងហ្គុកហៅយ៉ុងហ្គីថាប្អូនថ្លៃឡើងប្រហើរតែម្តង។

"ដូចជាប្អូនថ្លៃញឹកពេកហើយទេដឹងឯង អាជុង?" យ៉ុងហ្គីសង្កាត់ជើងធ្មេញនិយាយទៅកាន់ជុងហ្គុក។អាងតែនាយមិនមាត់ដូចជាបានដៃពេកហើយទេដឹង។

"អៅ!ក្រែងបងកំពុងតែចង់សេបគប់ជាមួយប្អូនស្រីរបស់ខ្ញុំមិនចឹងហេ៎? ពិតមែនទេជេមីន??"និយាយជាមួយយ៉ុងហ្គីហើយជុងហ្គុកក៏បន្លឺឡើងងាកទៅសួរជេមីនមួយតង់ទៀតទាំងញញិមបៀវភ្នែកមើលទៅយ៉ុងហ្គីុ។

"ហិហិ ប្រហែលជាបែបនឹងទេដឹងបងប្រុស! " មិនដឹងថាត្រូវតបនឹងរាងក្រាសបែបណាជេមីនបានត្រឹមតែសើចបន្លប់ ជាមួយនឹងការខ្មាស់អៀនរបស់ខ្លួន។ព្រោះចាប់ពីថ្ងៃដែលនាងបានទៅគេងនៅបន្ទប់របស់យ៉ុងហ្គីមកពេលយ៉ុងហ្គីជូននាងត្រឡប់ទៅផ្ទះវិញនាយបានសុំជេមីនមើលចិត្តគ្នាសិន។ហើយជេមីនក៏យល់ព្រមទើបថ្ងៃនេះពួកគេចេញមកdateជាមួយគ្នាហើយនរណាទៅស្មានដឹងថានឹងបានជួបបងជីដូនមួយរបស់នាងនោះហើយនៅមានថេយ៉ុងមិត្តនាងមួយទៀត។

រឿង  Model កំពូលស្នេហ៍(ចប់)Where stories live. Discover now