ភាគទី1: សុបិន្តឃើញបង

14.3K 461 10
                                    

" ផាំង!! ចង្រៃយ៍! " សម្លេងទះតុរបស់បុរសសង្ហាម្នាក់ រង្គើរអស់បៀរដែលនៅលើតុ នាំឲ្យគ្រប់គ្នារួមតុក្បែរជាមួយនោះ មានការមិនពេញចិត្តជាខ្លាំង ងើបមុខសម្លឹងមើកនាយ ដោយក្រសែភ្នែកពេបជ្រាយ សើចចំអក ពេលឃើញនាយចាញ់អស់ពីខ្លួន។
" លោកជេន ចង់ទៅហើយឬ? មិនលេងបន្តបន្តិចទៀតទេ? ឬមួយក៏អស់ប្រាក់ហើយ? ហៃយ៉ា ខ្ចីខ្ញុំសិនក៏បានដែរ អង្គុយចុះសិនមក លេងបន្តប៉ុន្មានក្ដារទៀតសិនទៅ ចាំត្រឡប់ទៅវិញ! " បុរសចំណាស់អង្គុយដែរក្បែរ រួមតុជាមួយ ឃើញនាយក្រោកឈរចង់ចាកចេញ លើកចិញ្ចឹមសួរឌឺដង បំណងចង់ឲ្យនាយខ្មាសគេ ធ្វើជាចិត្តល្អចង់ឲ្យខ្ចីលុយខ្លួនលេងបន្ត ទាំងដែលការពិត ចង់បំបាក់មុខនាយ នៅចំពោះមុខអ្នករាល់គ្នាច្បាស់ណាស់។
" អរគុណ នូវសន្ដានទឹកចិត្តរបស់លោក តែខ្ញុំគិតថាលោកគួរ តែទុកលុយ ដែលចង់ឲ្យខ្ញុំខ្ចី សន្សំយកទៅបង់ធានាគារដែលលោកជំពាក់វិញទៅល្អជាជាង ខ្ញុំឮមកថា ខាងធនាគារជិតរឹបអូសផ្ទះហើយ ពិតដែរទេ លោកចាង? " នាយមិនបានខ្វល់ពីសម្ដីគេចង់ផ្ចាញ់ខ្លួនឲ្យខ្មាសអ្នកដទៃឡើយ ក៏សកឲ្យអ្នកម្ខាងនោះវិញ ឡើងស្ពឹកមុខ ក្តៀនយោបល់ ហាតបស្ដីលែងចេញ មុនមើលងាយអ្នកដទៃ គួរតែមើលពីខ្លួនឯងជាមុនសិន ថាបានល្អជាងគេឬនៅ?!

និយាយចប់នាយក៏ដើរចេញទៅ ធ្វើប្រងើយ មិនទាំងខ្វល់ថាអ្នកណាស្អប់ ខឹង មើលមកខ្លួនក្នុងក្រសែភ្នែកបែបណាឡើយ មនុស្សដូចគេ មិនដែលយកក្រសែភ្នែកអ្នកដទៃ មកទុកក្នុងខួរក្បាលស្រាប់ទៅហើយ។

---------

" អ្នកប្រុស ទៅវិញទៅ ខ្ញុំសុំអង្វរ ឲ្យខ្ញុំធ្វើអ្វីក៏ព្រមដែរ ឲ្យតែអ្នកប្រុសព្រមទៅសាលាវិញ! " សម្លេងអង្វរ ក របស់បុរសម្នាក់ កំពុងតែដើរតត្រុក តាមកំលោះតូចរាងល្អិតម្នាក់ទៀតពីក្រោយ មើលទៅតាមទឹកមុខរបស់នាយ ក៏អាចស្មានដឹងថានាយពិបាកចិត្តប៉ុណ្ណា។
" ប្រាប់ហើយថាខ្ញុំមិនទៅ រៀនមិនចូល ខ្ញុំមិនចង់រៀន ក៏មិនចង់ទៅសាលាដែរ គួរឲ្យធុញ! " ( សៀថេយ៉ុង ហៅកាត់យ៉ុងយ៉ុង កំលោះតូចវ័យ១៧ឆ្នាំ រាងតូចល្អិត កម្ពស់ខ្ពស់ស្រឡូនស្ដើង បបូរមាត់ឈូកឌិត បេះដូង ច្រមុះក្ដោងស្រួចរលោង កែវភ្នែកមូលក្រឡង់ ប្រស្រីបៃតងចាំងដូចជាគ្រីស្ទាល់ ជាកូនកាត់ចិន អាល្លឺម៉ង់ សាច់សម៉ត់ខៃ ប្រៀបបានដូចជាពេជ្រកំពុងច្នៃ ក៏ជាដួងកែវរបស់លោក សៀ វិនណៃយ៍ ជាម្ចាស់នៃជីវិត និស្សិតឆ្នាំទី១ ផ្នែកវិទ្យាសាស្ត្រស្រាវជ្រាវ ដែលត្រូវជាកូនប្រុសតែម្នាក់របស់ត្រកូលអ្នកលេងក្នុងទីក្រុងហុងកុង ) នាយតូច មិនខ្វល់ពីការអង្វរកររបស់កំលោះអង្គរក្ស បន្ដដើរប្រកែក ដាច់អហង្ការ ដាច់ខាត! គេមិនទៅសាលាវិញឡើយ សាលាដូចជាគុក ឲ្យគេអង្គុយនៅក្នុងបន្ទប់រៀនតុតូចចង្អៀត គេមិនចេះនៅ ក៏ស្តាប់ការពន្យល់របស់គ្រូមិនចូល ទើបបានជាគេចេះតែគេចមិនចូលសាលារៀន ឥតឈប់បែបនេះ។
" បើអ្នកប្រុសមិនទៅរៀន តែលោកម្ចាស់ដឹង ខ្ញុំបានស៊ីដំបងមិនខានឡើយ អាណិតខ្ញុំផងទៅអ្នកប្រុសណា៎.." នាយវីឌ ត្រូវជាអង្គរក្ស ក៏ជាអ្នកមើលថែការពារសុវត្ថិភាពរបស់អ្នកប្រុសតូច តាមអង្វរតត្រុក ខំតាមលួងមួយព្រឹកទៅហើយ តាំងពីផ្ទះ ឥឡូវមកដល់កាស៊ីណូទៀត នៅតែមិនមានពាក្យថាយល់ព្រមចេញពីបបូរមាត់ស្ដើងទាល់តែសោះ។
" មើលមាត់ខ្ញុំណា!! អត់ចង់..ខ្ចឹល មិន-ទៅ គឺមិនទៅ កុំមកសាំញ៉ាំជាមួយខ្ញុំ! " កាយតូចឈប់ងក់ បែរមករកអង្គរក្ស ហើយក៏លើកដៃចង្អុរមាត់របស់ខ្លួន បញ្ជាក់ម្ដងទៀត មិនចង់ទៅណាទាំងអស់។ ចប់សម្ដីប្រកែកកាយតូចក៏បង្វិលខ្លួនចង់ទៅមុខបន្ត ប៉ុន្តែភ្លាមនោះក៏បានបុរសម្នាក់រត់មកបុកគេពេញមួយទំហឹង រហូតដល់អុកគូទដួលព្រុស...

បម្រើបេះដូង VIP ( Completely✓ )Where stories live. Discover now