ភាគទី23: រៀនមិនចេះ ចាំតែពាក្យខ្ញុំស្រឡាញ់លោក

3.2K 179 1
                                    

ថ្ងៃថ្មី..

" ជុប៎.. អារុណសួស្តីប្រុសកម្ជិល ឆាប់ក្រោកឡើងថ្ងៃរះផុតក្បាលហើយ " ព្រឹកព្រលឹមមិនទាន់ រាងល្អិតក្នុងឈុតគេងយប់មិនទាន់ប្ដូរ ឡើងពីផ្ទះបាយមកហៅកំលោះម្ចាស់ភូមិគ្រឹះ ដែលគេងដល់ថ្ងៃរះកម្ពស់ណាណីទៅហើយ នៅមិនព្រមភ្ញាក់ ហៅមធ្យម ងំថើបកូនប្រុសគេទាំងព្រឹកទៀត។
" ខ្ជិលណាស់ ក្រោកមិនរួចទេ សុំគេងបន្តិចទៀត " កាយមាំពត់ពែនខ្លួនតិចៗទាំងខ្ជិលច្រអូស មិនព្រមក្រោក ទោះជាបានមួយខ្សឺតហើយក៏ដោយ ក៏កម្លាំងថាមពលនាយមិនទាន់ឡើងពេញខ្លួននោះដែរ។
" ក្រោកមក ចាំខ្ញុំងូតទឹកឲ្យ ល្អទេ?" "
" ល្អណាស់ៗ.. " ហៅឲ្យងើបតាមសម្រួលមិនព្រមក្រោក ដល់ឮថាងូតទឹកឲ្យ ស្ទុះក្រោកយ៉ាងលឿន មាត់ទន្ទេញជាប់ល្អឯក ឲ្យរាងតូចអស់សំណើចកាយវិការនាយ កខឹក។
" តោះអញ្ចឹង! " ដៃតូចចាប់.កដៃមាំដឹកដើរបណ្ដើរចូលបន្ទប់ទឹកធំទូលាយ គេក៏មិនទាន់ងូតទឹក ងូតជាមួយគ្នាតែម្ដង ចំណេញទាំងពេល ចំណេញទាំងទឹក។
" របួសនៅឈឺខ្លាំងដែរទេ?" ថេយ៉ុង ប្រឡេះឡេវដោះអាវឲ្យនាយ ក៏ឈ្លាតមើលរបួសបន្តិច ឃើញថាក្រៀមហើយ សួរសាម៉ីខ្លួនបាត់ឈឺឬនៅ យូរថ្ងៃដែរគួរតែបានធូរស្រាលខ្លះ។
" នៅតិចៗ បើបានអ្នកមើលថែដិតដល់ឆាប់ជាមិនខាន " ជុងហ្គុក
" ចុះរាល់ថ្ងៃនេះខ្ញុំមើលថែមិនដិតដល់ទេឬ? " នាយតូចសម្លក់សួរទាំងពេបមាត់ រាល់ថ្ងៃនេះហត់ណាស់ បម្រើសព្វសារពើ ដាំបាយ លាងចាន បោកខោអាវ ងូតទឹកឲ្យ បម្រើសេវាកម្មទាំងយប់ ទាំងថ្ងៃ នៅគិតថាមិនទាន់ដិតដល់ទៀតឬ?
" បានតែ70%ទេ បើបន្ថែមបន្តិចទៀតនឹងល្អ " បបូរមាត់កំហូចញញឹមគ្របួច ដៃគគ្រើមលូកអង្អែលដើមភ្លៅសខ្ចី ខាំមាត់តិចៗ វាយចិញ្ចើមឌឺ ឲ្យកាយតូចរមួលខ្លួនអៀនក្រហមមុខទាំងព្រឹក។
" អឹប.. "
" ធ្វើអី? " ថេយ៉ុង ស្រាប់តែភ័យ ពេលនាយចាប់លើកកាយរបស់ខ្លួនដាក់លើឡាបូមុខកញ្ចក់ ទឹកមុខកំហូចរបស់នាយបង្ហាញយ៉ាងច្បាស់ ឲ្យគេដឹងថានាយកំពុងតែគិតពីអ្វី ប៉ុន្តែនាយមិនបានធ្វើអ្វីដូចដែរគេគិតនោះឡើយ។
" កោរពុកមាត់ឲ្យយើងបន្តិចមក ឈឺដៃកោរខ្លួនឯងមិនកើតទេ "
" លើកឡាមមិនរួច ប៉ុន្តែលើកខ្ញុំរួច អស្ចារ្យណាស់! " ថេយ៉ុង សសើរពេបជ្រេញ ហួសចិត្តអស់អ្វីនឹងថ្លែងហើយ ឡាមតូចប៉ុនមេដៃលើកមិនរួច តែបែរជាលើកគេរួច បើថាចង់ប្រើក៏ប្រាប់មកមិនបាច់លេសមិនសមទំនងទេ។
" គ្មានរោមផងហ្នឹង? " ម្រាមតូចៗលាបក្រេមឲ្យនាយបណ្ដើររង៊ូរបណ្ដើរ អត់រោមសូម្បីមួយសរសៃ ហើយមកប្រើឲ្យខ្លួនកោរ សសើរគេថាជាមនុស្សអស្ចារ្យមិនខុសទេ ជេន ជុងហ្គុក គាត់អាចធ្វើបានគ្រប់យ៉ាង។
" កោរមក កុំឲ្យវាដុះទាន់! " ស្ដាប់សម្ដីនាយនិយាយគេបានត្រឹមតែហួសចិត្ត មិនដឹងថាគួរតបយ៉ាងម៉េច មនុស្សខុសគេបែបនេះ គួរតែកុំតបត ស្ងាត់វិញល្អជាង។
" ជិតដល់ថ្ងៃចូលរៀនវិញហើយ ភ្លេចមេរៀនអស់រលីង " ដៃតូចកោរពុកមាត់ឲ្យនាយបណ្ដើររអ៊ូរ បណ្ដើរ មកនៅផ្ទះជាមួយនាយជាងមួយខែសោះ មេរៀនខំរៀនរាប់ឆ្នាំភ្លេចអស់រលីង នៅសល់មិនប៉ុន្មានថ្ងៃទៀតចូលរៀនវិញ មិនដឹងថាមេរៀនរត់ទៅគន្លាតណាអស់ទៅហើយទេ មួយពាក្យមិនចាំផង។
" ចាំតែខ្ញុំស្រលាញ់លោក មែនទេ? " សំនួរចាក់ដោតចំបេះដូងឲ្យសាម៉ីខ្លួនចុកឆ្អល់ ពិតហើយ អីក៏គេមិនចាំដែរ ចាំច្បាស់ជាងគេគឺ ខ្ញុំស្រលាញ់លោកឯង និយាយរាល់ថ្ងៃ ទន្ទេញជាប់មាត់។
" បើដឹងហើយនៅសួរទៀត " ថេយ៉ុង យកកន្សែងសើមៗជូតមុខឲ្យនាយសម្អាតពពុះគ្រីមចេញ មាត់រអ៊ូរ ងាកទៅទាញច្រាស់ដុះធ្មេញ ងាកមកវិញ ក៏ត្រូវនាយឃាំងខ្លួនជាប់ទាំងសងខាង ធ្វើឲ្យគេភ្ញាក់ព្រើត។
" ចុះពេលនេះនៅស្រលាញ់ឬអត់? " នាយសន្សឹមៗឱនទៅរកមាត់ផ្កាឈូកស្ដើង បបូរមាត់ក្រាស់ញញឹមមានមន្តស្នេហ៍ សណ្ដំគេគ្រប់ពេលឲ្យតែបានឃើញនាយញញឹម ទោះចង់ប្រកែកក៏ប្រកែកមិនចេញ។
" ស្រ~ស្រលាញ់ ស្រលាញ់ស្ទើរឆ្កួតទៅហើយ កុំចូលមកជិតខ្ញុំពេក ស្ទះទ្រូងដាច់ខ្យល់ស្លាប់ឥឡូវហើយ " ប្រអប់ដៃតូចច្រានដើមទ្រូងនាយចេញតិចៗកុំឲ្យឱនមកជិតជាងនេះ កាន់តែកៀក កាន់តែធ្វើឲ្យបេះដូងគេលោតញាប់ស្ទើរផ្ទុះចេញមកក្រៅម្ដងៗ ចាប់មិនចង់ឈ្នះ បើនាយនៅតែបន្តធ្វើរឹកពារបែបនេះ ថ្ងៃណាមួយគេច្បាស់គេគាំងបេះដូងស្លាប់ដោយសារនាយជាក់ជាពុំខាន។
" ស៊ឺតត!! ស្អុយទឹកមាត់ណាស់ ឯងមិនទាន់លុបមុខទេឬ? " នាយងាកខ្វាច់ថើបថ្ពាល់រលោងមួយខ្សឺត ក៏ធ្វើជាថយចេញយ៉ាងលឿន ពោលឲ្យរាងតូចក្រហមមុខខ្មាសជាខ្លាំង ប្រុសចម្កួតនេះនិយាយស្ដីមិនចេះលាក់លៀមខ្លះទេ ដឹងអត់ថាគ្នាអៀនស្ទើរជ្រែកទ្រូងនាយចូលទៅក្នុងបេះដូងទៅហើយ។
" ផាច់! ប្រុសមាត់ស្អុយ និយាយឲ្យពិរោះបន្តិចទៅថី? ឆឺស គួរឲ្យស្អប់! " ដៃតូចវាយដើមទ្រូងនាយចុងដៃបន្តិច មិនហ៊ានដាក់ឲ្យខ្លាំង ខ្លាចសំណព្វបេះដូងឈឺ តែអត់មិនថាឲ្យមិនបាន ព្រឹកព្រលឹមសមតែទទួលបានពាក្យសសើរ បែរជាត្រូវអាម៉ាស់ទៅវិញ។ ជុងហ្គុក មិនតបឈរសើចរលាក់ខ្លួន ដៃរស់រវើកច្របាច់ថ្នាំដុះធ្មេញដាក់លើច្រាស់ ភ្នែកសម្លក់នាយមិនដាក់ បន្តិចក៏និយាយឡើង
" មាត់ស្អុយបែបនេះត្រូវតែដុះឲ្យខ្លាំងៗ ហាមាត់ " ថេយ៉ុង ដាក់ច្រាស់ក្បែរមាត់នាយ បញ្ជាដោយសម្លេងរឹង ខឹងហើយមិនលេងសើចទេ កុំមកញញឹមដាក់ វ៉ៃខ្ទប់ជញ្ជាំងឥឡូវនឹង។
" ហា..! " កំលោះកំពូលឌឺនៅតែមិនតបតហាមាត់តាមបញ្ជា។ ថេយ៉ុង ញ៉ុកច្រាស់ចូលមាត់នាយមួយទំហឹង មុននេះតាំងចិត្តណាស់ថាចង់ដុះឲ្យខ្លាំងៗ ធ្វើបាបសងសឹកវិញ ប៉ុន្តែឲ្យដាច់ចិត្តម្ដេចនឹងបានទៅ បើប្រុសចម្កួតម្នាក់នេះដាក់ស្នេហ៍គេឲ្យលង់ ងប់ងើបលែងរួចទៅហើយនោះ ចុងក្រោយក៏ថ្នមគេដូចដើម។
" ខ្ញុំស្រលាញ់លោក! " សូម្បីតែដុះធ្មេញក៏អាចសារភាពស្នេហ៍បានដែរ ឲ្យតែមាត់ទំនេរ ចង់និយាយគ្មានអីពិបាកឡើយសម្រាប់ សៀ ថេយ៉ុង ។
" ហ្ហឹម! " ជុងហ្គុក គ្រហឹមសើចក្នុងបំណង.ក ឈ្លាតនោះឈ្លាត មេរៀនមិនប្រឹងទន្ទេញទេ ចាំច្បាស់មួយប្រយោគនេះទៅដល់ណាក៏មិនភ្លេច។
" មានអីជីវិតស្រលាញ់គេម្នាក់ឯងស្រួលម៉្យាងដែរតើ គ្មានឃើញពិបាកត្រង់ណាផង ស្រលាញ់ប្រាប់ថាស្រលាញ់ទៅ គេមិនស្រលាញ់យើង ព្យាយាមម្ដងទៀតទៅ ថ្ងៃនេះមិនជោគជ័យ ថ្ងៃក្រោយក៏មិនប្រាកដថាជោគជ័យ " ក្មេងដែលត្រូវស្នេហាចូលខ្លួន គិតអ្វីក៏ឃើញវិជ្ជមាន មិនថាគេស្រលាញ់ឬអត់ គ្រប់យ៉ាងនូវតែល្អ នូវតែស្រស់បំព្រង។ ដៃដុះធ្មេញឲ្យនាយ មាត់និយាយតែពីរឿងស្នេហា សួរថាអ្នកណាទ្រាំបាន បើក្មេងម្នាក់នេះគួរឲ្យក្នាញ់យ៉ាងនេះនោះ។
" បឹប! ចុះបើសិនជាជោគជ័យ? " ដៃរស់រវើកដុះធ្មេញឲ្យនាយមុននេះ ត្រូវដៃមាំចាប់ជាប់។ ជុងហ្គុក សួរទៅរាងតូចទាំងពពុះថ្នាំពេញមាត់ ក្រសែរភ្នែកចង់ដឹងចម្លើយចាក់ចូលសែនជ្រៅ មើលពីចិត្តគេនៅពេលនេះកំពុងតែគិតអ្វី ប៉ុន្តែអ្វីដែលនាយឃើញគឺ ខ្ញុំស្រលាញ់លោក ៗ ងាកទៅណាក៏ឃើញតែពាក្យ ខ្ញុំស្រលាញ់លោក ដែរ។
" ហ្ហើយ.. ហ្អឹម~ " ពាក្យដដែលៗលាន់ឮខ្ទរពេញត្រចៀកនាយ ធ្វើឲ្យគេក្រញ៉ាញ់ខួរស្ពឺក សមជាមួយទឹកមុខបែបងឿងឆ្ងល់របស់រាងតូចទៀតនោះ កាន់តែឲ្យចិត្តនេះជ្រួលជ្រើមលែងស្ដាប់បញ្ជាខួរក្បាល ចាប់ក្រសោបថ្ពាល់ប៉ោងថើបភ្លាមមួយរំពេច។

បម្រើបេះដូង VIP ( Completely✓ )Where stories live. Discover now