ភាគទី34: ដើម្បីអូន

4.2K 220 1
                                    

កាយតូចល្អិតឈរមុខកញ្ចក់ស្លៀកពាក់ឈុតថ្មីក្រោយងូតទឹករួច។ ងាកទៅលើពូកប្រុសមហាសេដ្ឋីកំពូលខ្ជិលនៅមិនទាន់ភ្ញាក់ពីគេងនៅឡើយ មិនដឹងថាយប់មិញធ្វើអីខ្លះទេ បានថ្មើរនេះថ្ងៃរះចាំងគូទហើយ មិនព្រមក្រោកទៀត។

" ឲ្យតែម៉ាកៗនេះរកស៊ីមិនទាន់គេទេ " ថេយ៉ុង គ្រវីក្បាលអស់អ្វីវាចារ ស្លៀកពាក់រួចរាល់ហើយ ក៏ទាញកាតាបសៀវភៅរបស់ខ្លួន ព្រមជាមួយទូរស័ព្ទចាកចេញពីបន្ទប់ចុះទៅជាន់ខាងក្រោម ញ៉ាំអាហារពេលព្រឹកជាមួយលោកប៉ាអ្នកម៉ាក់។
" យ៉ុង! ចុះមកហើយហ៎កូន ម៉ោះឆាប់មកញ៉ាំបាយ ហើយចាំទៅសាលា "
" ចុះមកមានឃើញ ជុងហ្គុក ដែរទេ? " កាយតូចដាក់បង្គុយអង្គុយក្បែរអ្នកជាប៉ា ឮសំនួរក៏ធ្វើភ្នែកលេមឡឺមបែបមិនដឹងអ្វី។
" ជុងហ្គុក? គាត់នៅទីនេះឬ? យប់មិញលោកប៉ាមិនបានដេញគាត់ទៅវិញទេ? " ពើសមណាស់ សម្ដែងធ្វើជាមិនដឹងរឿងអ្វី សំនួរប៉ាខ្លួន ទាំងក្នុងចិត្តលួចញញឹមញញែម តែកុំគិតថាគាត់មិនដឹងឲ្យសោះ គេបានធ្វើអីខ្លះ ស្មានថាគាត់ចាស់ល្ងង់ឬ?
" មិនឃើញក៏មិនអីដែរ ឆាប់ញ៉ាំទៅ និងអាលទៅសាលា " លោកសៀ ខ្ជិលជាន់កែងកូន យប់មិញ ជុងហ្គុក ដើរចូលបន្ទប់គេគាត់ក៏ឃើញ ប៉ុន្តែមិននិយាយ គាត់ចង់ដឹងណាស់ ថាតើកូនប្រុសរបស់គាត់លាក់បាំងរឿងនេះពីគាត់ដល់ពេលណា។

អាហារពេលព្រឹកត្រូវបានចម្អែតរួចរាល់ ទើបគ្រប់គ្នាបំបែកទៅតាមតួនាទីរាងខ្លួន។ អ្នកស្រីអង្គុយមើលឯកសារយ៉ាងមម៉ាញឹកនៅលើតុក្នុងបន្ទប់ទទួលភ្ញៀវជាមួយស្វាមី ចំណែកលោកសៀ អង្គុយជូតកាំភ្លើងសំណព្វចិត្ត អង្អែលទៅអង្អែលមកថ្នមមើលតែកូនង៉ា។

" ដឹងម៉េចម៉ាទេអាគុកអើយ ដេកដូចងាប់ ថ្មើរនេះទើបតែងើប! " កំលោះជេន ដើរលបៗចេញពីបន្ទប់រាងតូចចូលបន្ទប់របស់ខ្លួនដើម្បីយកទូរស័ព្ទនិងសោរឡាន ខឹងខ្លួនឯងមិនស្ទើរទេ ដែលដេកដូចខ្មោចងាប់រាងតូចក្រោកតាំងពីថ្មើរណាក៏មិនដឹង ពេលមកមើលម៉ោង ម្ចាស់ថ្លៃ ម៉ោងជាងប្រាំបួនព្រឹកទៅហើយ នេះសំណាងហើយគ្មានអ្នកមកហៅគេនៅបន្ទប់ បើមិនដូច្នោះទេ ដឹងតែជីវិតកូនកណ្ដុរមួយនេះហោងតៃនៅភូមិគ្រឹះសៀប្រាកដណាស់។
" ក្រោកហើយហ៎? " ជុងហ្គុក ដើរថ្នមៗមួយៗឱនៗថាចង់ចេញពីផ្ទះដោយភាពស្ងប់ស្ងាត់ ព្រោះតែចុះមកមិនឃើញមានបម្រើ ឬអង្គរក្សយាមកាម គិតថាលោកសៀ និង ភរិយាអាចទៅធ្វើការអស់ហើយ តែមានឯណា មិនទាន់ដល់មាត់ទ្វារចេញផង សម្លេងគ្រល័រត្រចៀកបន្លឺឡើងឲ្យរហឹម ឯនាយនេះវិញទត់ជើងនឹងមួយកន្លែងញ័រខ្លួនមួយរំពេច។
" បាទ! សុំទោសលោកពូ អ្នកមីងផង ខ្ញុំគេងយូរពេកហើយ " វិធីចេញដោយមិនឲ្យនរណាដឹងក៏ត្រូវបរាជ័យ ម្ចាស់ផ្ទះគេនៅពីរនាក់ទាំងមូល ចង់ចេញដោយមិនលាយ៉ាងម៉េច គ្មានសុជីធម៌សោះ។
" ញ៉ាំអីសិនទេ? ខ្ញុំនិងឲ្យគេរៀបចំជូន! " លោកសៀ មិនថាស្ដី សួរនាយពីរឿងផ្សេង ស្របដៃនៅបន្តជូតកាំភ្លើងខ្លួនមិនឈប់។
" មិនអីទេបាទ! រំខានលោកពូមួយយប់ហើយ ខ្ញុំរអៀសចិត្តណាស់ "
" មានមកពីណា " ឮថារអៀសចិត្ត លោកសៀ ងើបមុខសម្លឹងនាយទាំងមុខមាំ តែក៏ប្រែជាញញឹមវិញយ៉ាងរហ័ស ពេលឃើញទឹកមុខភិតភ័យរបស់ ជុងហ្គុក ឲ្យគាត់លួចសើច។
" ចុះលោកពូ អ្នកមីង មិនទៅធ្វើការទេថ្ងៃនេះ? ហើយជូតកាំភ្លើងធ្វើអីដែរបាទ? " បន្តសួរមិនឈប់តែមាត់ តែដៃជើងវិញញ័រឡើងចង់រួញចូលគ្នា ហេតុអីម្នាក់ៗសម្លឹងមកខ្លួនក្នុងក្រសែភ្នែកបែបនេះ? ក្រសែភ្នែកចាប់កំហុស ដូចដឹងរឿងអ្វី។
" ទុកបាញ់កំបែកក្បាលអាម្នាក់ធ្វើបាបចិត្តកូន យ៉ុង ឃើញថាមួយរយ:នេះអាយ៉ុង គ្រាំគ្រាចិត្តដោយសារអាម្នាក់នោះខ្លាំង ទើបពូចង់ទៅជម្រះបញ្ជីជាមួយវាម្ដង ក្មួយទៅជាមួយពូទេ?! " ប្ដូរពីលោក មកជាពូ ស្នាមញញឹមលាក់គំនួច សើចសម្លឹងនាយ អន្ថន័យសែនជ្រៅបង្កប់ ហើយអ្នកដែលត្រូវគាត់បបួលគិតថាព្រមទៅហេស៎ បើអ្នកដែលធ្វើបាបចិត្តកូនគាត់ គឺជាគេខ្លួនឯងនេះហើយ ទៅមានតែងាប់ រត់សិនហើយ។
" អត់ទេបាទ! ខ្ញុំមានប្រជុំព្រឹកនេះនៅក្រុមហ៊ុន លាសិនហើយលោកពូអ្នកមីង ថ្ងៃក្រោយខ្ញុំនឹងឧស្សាហ៍មកលេង! " មិនចាំឲ្យមនុស្សចាស់ឆ្លើយតបលាជាមួយ ជើងមាំញាប់ឆ្មេញរត់ចេញពីភូមិគ្រឹះសៀយ៉ាងលឿន មិនងាកក្រោយទេ លោកអើយ ដៃកាន់កាំភ្លើង ប្រុងតែបាញ់ក្បាលគេគ្រប់ពេល បើមិនរត់ ដឹងតែងាប់គ្មានដីកប់ហើយ អនាគតឪក្មេកកាចមិនណយទេ។
" ហ៊ឹស៎ៗ.. បងនេះ បំភ័យគ្នាស្លាប់ហើយ! " អ្នកស្រីអង្គុយសើចរឹកពារនាយកំលោះច្អល់ពោះ ឃើញទឹកមុខមុននេះគាត់ប្រឹងទប់សំណើចមិនស្ទើរទេ កោដតែប្ដីខ្លួនចេះរកទំនុកបំភ័យឃើញ។
" អ្នកកណាឲ្យគេលបលួចធ្វើអី! " ពូកែលាក់លួចមិននិយាយស្អី បំភ័យឲ្យបាក់ស្បាតម្ដង កុំឲ្យចេះតែហ៊ានថ្ងៃក្រោយ អាងខ្លួនជាអ្នកធំ កុំគិតថាគាត់មិនហ៊ានជាមួយ កូនគាត់ គាត់ស្រលាញ់ស្មើរកែវនេត្រា អ្នកណាក៏ដោយហ៊ានប៉ះ បង្កជារបួសស្នាមដល់ដួងចិត្តរបស់កូន គាត់មិនអត់ឱន សំចៃដៃឲ្យឡើយ ទោះម្នាក់នោះសំខាន់ គ្រួសារគាត់ចាំបាច់ត្រូវការខ្លាំងកម្រិតណាក៏ដោយ។

បម្រើបេះដូង VIP ( Completely✓ )Where stories live. Discover now