ភាគទី27: ទោះជាពេលវេលា ត្រឡប់ក្រោយ ក៏ខ្ញុំនៅតែជ្រើសជួបអ្នក

3.5K 207 1
                                    

សម្លេងទូរស័ព្ទបន្លឺឡើងញ័រក្នុងហោប៉ាវ ថេយ៉ុង ងាកខ្លួនបន្តិចក៏លូកទាញទូរស័ព្ទខ្លួនមកមើលលេខខលចូលមក ទើបដឹងថាជាលេខរបស់លោកប៉ា មិនបង្អង់យូរគេក៏ប្រញាប់ចុចទទួល។

< ហាឡូ លោកប៉ា! > សម្លេងស្រួយស្រឹបបន្លឺហៅឈ្មោះអ្នកជាប៉ា តាមប្រព័ន្ធស្មាតហ្វូន ឲ្យអ្នកអង្គុយក្បែរងាកទៅសម្លឹង ជាមួយក្រសែភ្នែកមិនពេញចិត្ត នៅជាមួយខ្លួននាយមិនចង់ឲ្យរាងតូចនិយាយជាមួយអ្នកណាឡើយ ជាពិសេសគឺគ្រួសាររាងតូចតែម្ដង។
< អាយ៉ុង កូនត្រឡប់មកផ្ទះវិញថ្ងៃណា? ត្រូវការឲ្យប៉ាប្រាប់ វីឌ ទៅទទួលកូនមកវិញឬអត់? >
< មិនបាច់ទេលោកប៉ា ខ្ញុំអាចទៅវិញដោយខ្លួនឯងបាន មិនយូរទេ! >
< ម៉ាក់ប៉ានឹកកូនខ្លាំងណាស់ ឆាប់ត្រឡប់មកវិញផង! >
< កូនដឹងហើយ! ប៉ាមើលថែសុខភាពផង ខ្ញុំនឹងប្រញាប់ត្រឡប់ទៅវិញ! >
< កូនក៏ដូចគ្នា! ប៉ុណ្ណឹងសិនហើយ ប៉ាមានការបន្តិច ពេលត្រឡប់មកវិញ ខលប្រាប់ប៉ាឲ្យបានដឹងផង >
< បាទ! ទឺត.. >

ដៃតូចទាញទូរស័ព្ទចេញពីត្រចៀក ក៏បម្រុងស៊កចូលហោប៉ាវ តែក៏ត្រូវអ្នកក្បែរខ្លួនលូកកញ្ឆក់យកទៅក្ដាប់ទាំងកំហឹង។

" នេះលោកកើតអី? " គេមិនយល់ពីនាយឡើយនៅថ្ងៃនេះ តាំងពីនៅមន្ទីពេទ្យ នាយចម្លែកខ្លាំងណាស់ ខឹងដាច់ក្បាលដាច់កន្ទុយ មិនព្រមនិយាយអ្វី គិតតែធ្វើមុខមាំមិនរីក ធ្វើមើលតែស្អប់គុំគួនខ្លួនពីថ្ងៃណាមកយ៉ាងអញ្ចឹង។

ង៉ឺតត!

សំនួរមិនទាន់ឆ្លើយចប់ឡានរបស់លោកសេដ្ឋីក៏បានមកដល់គោលដៅ។ ជុងហ្គុក ចេញពីក្នុងឡានដើរមកបើកទ្វារម្ខាងទៀត លើកបីកាយតូចដើរចូលទៅក្នុងហាងមួយកន្លែងដែលល្បីថាអាហារឆ្ងាញ់ នាយមិនមាត់ ក៏មិនខ្វល់ពីនរណាមើលមក បន្តដើរយ៉ាងស្ងៀមស្ងាត់ទាំងពីរនាក់រហូតមកដល់បន្ទប់អាហារដែលខ្លួនបានកក់។

" ពិសេសយ៉ាងនេះឬ? " នាយដាក់កាយតូចឲ្យឈរនៅចំកណ្ដាលបន្ទប់ដ៏រោលមែនតិច តុបតែងយ៉ាងស្រស់ស្អាត ផ្កាក្លិនក្រអូបសាយភាយ តុអាហារដ៏ភ្លឺចិញ្ចាច ស្រស់ស្អាតជាទីគាប់នេត្រា បង្អួចកញ្ចក់ផ្ទាំងយ៉ាងធំ អាចឲ្យគេដើរចេញចូលទៅយ៉រខាងមុខ មើលទេសភាពនៃទីក្រុងសៀងហៃទាំងមូលបានយ៉ាងស្រស់ស្អាត ប៉ុន្តែគួរឲ្យស្ដាយ ព្រោះតែពេលនេះជាពេលថ្ងៃ មិនអាចមើលឃើញទិដ្ឋភាពនារាត្រីបាននោះទេ។
" ក្មេងរពឹសដូចជាឯង សមជាមួយបន្ទប់ធំបែបនេះហើយ ចង់ដើរ ចង់ដេកក៏តាមចិត្ត យើងមិនហាមទេ តែហាមដាច់ខាតមិនឲ្យរត់ផ្ដេសផ្ដាស់ ឬលោតកញ្ឆែងទេ! " នាយដាក់ខ្លួនអង្គុយចុះនៅលើគ្រែទូលាយ មិនមែនមានតែតុអាហារដ៏រោលមែនតិចនោះទេ ប៉ុន្តែក្នុងបន្ទប់នេះមានគ្រប់សព្វ តាំងពីគ្រែគេង បន្ទប់ទឹក ទូរទស្សន៍ ប្រៀបបាននឹងខុនដូរមួយទៅហើយ។
" លោកដឹងថាហេតុអីខ្ញុំស្រលាញ់ដឹងដែរទេ? " កាយតូចដើរចេញទៅឈរនៅយ៉រខាងមុខ សម្លឹងមើលទៅឆ្ងាយជាមួយខ្យល់បរិយាកាសដ៏ស្រស់ស្រាយ ទេសភាពនាពេលរសៀលក៏មិនអន់នោះដែរ វាស្រស់ស្អាតមួយបែបម្នាក់។ ជុងហ្គុក អង្គុយស្ងៀមគិតបន្តិច ក៏ទាយឡើងព្រាវៗ មិនថាត្រូវឬអត់ឡើយ គេទាយឲ្យរួចតែពីមាត់..
" ព្រោះយើងសង្ហា មាន? "
" ហ៊ឹសៗ.. មិនមែនទេ! " កាយតូចបង្វែរខ្លួនញញឹមដាក់នាយថើៗ នាយគិតថាខ្លួនជាមនុស្សបែបនោះឬ? ស្រលាញ់រកស្អាត មានលុយ ស្គាល់គ្នាយូរគួរសមនាយនូវតែមិនទាន់ស្គាល់ពីចិត្តរបស់គេ។
" មិនខ្វល់ទេស៎ យើងមិនចាប់អារម្មណ៍ចំពោះរឿងទាំងនេះផង "
" តែខ្ញុំចង់និយាយ ទាន់មានឱកាស ក្បែរលោក! " ថេយ៉ុង ងាកមុខចេញពីនាយ ទោះនាយមិនចង់ស្ដាប់ ប៉ុន្តែគេបានត្រៀមគ្រប់យ៉ាងចង់បង្ហាញឲ្យនាយដឹង ពីមុនគេធ្លាប់និយាយថា ស្រលាញ់មនុស្សម្នាក់មិនមានហេតុផល ប៉ុន្តែមិនមែនទេ គេស្រលាញ់នាយសុទ្ធតែមានហេតុផលគ្រប់គ្រាន់ តាំងពីថ្ងៃជួបគ្នាដំបូង រហូតមកដល់ពេលនេះ គេចាំគ្រប់យ៉ាងដែលទាក់ទងជាមួយនាយ។

បម្រើបេះដូង VIP ( Completely✓ )Where stories live. Discover now