ភាគទី26: ឈាមកម្រ

3.5K 193 4
                                    

កំពុងតែអន្ទះអន្ទែង ក្ដៅក្រហាយមួម៉ៅស្របគ្នានោះដែរ ទ្វារបន្ទប់ក៏បង្ហើបឡើងបង្ហាញអ្នកគ្រូពេទ្យស្រីម្នាក់ ឲ្យនាយត្រូវទម្លាក់ទឹកមុខចុះវិញ មិនមែនជាកូនចៀមរបស់ខ្លួនឡើយ។

" លោកជាសាច់ញាតិអ្នកជំងឺឈ្មោះ សៀ ថេយ៉ុង មែនទេ? " អ្នកគ្រូពេទ្យស្រីម្នាក់មុននេះដើរមកសួរនាយ។
" បាទ មែនហើយគឺខ្ញុំ! "
" លោកដុកទ័រចង់ជួបលោកឥឡូវនេះ! "
" ជាខ្ញុំ? " នាយភ្ញាក់ផ្អើលចង្អុលខ្លួនឯង ចង់ជួបគេធ្វើអី? ឬថេយ៉ុង ឈឺធ្ងន់? គ្រូពេទ្រស្រីញញឹមថើៗបញ្ជាក់ថាពិត នាយមិននៅយូរប្រញាប់ចូលទៅខាងក្នុង ក៏ចង់ដឹងពីអាការ:រាងតូចដូចគ្នា។
" យ៉ុង.? " ចូលមកដល់ក្នុងភ្លាមនាយហាក់ភាំងស្មារតី កាយតូចគេងមិនដឹងអ្វីនៅលើគ្រែ បិទភ្នែកគ្មានពន្លឺ ក្បែរកាយមានលោកដុកទ័រវ៉ាង។
" លោកដុកទ័រ គេ.. គេយ៉ាងម៉េច.. យ៉ាងម៉េចទៅហើយ? " នាយសន្សឹមដើរទៅក្បែរគ្រែកាយតូច សួរលោកដុកទ័រទាំងរដិតជាប់គ្នា និយាយមិនចង់ចេញ ឃើញរាងតូចគេងស្ដូកស្ដឹងមិនដឹងអ្វីបែបនេះគេពិតជាភ័យ ប្រលឹងមិននៅក្នុងខ្លួននោះទេ។
" គេសន្លប់ ក្រោយខ្ញុំប៉ូមឈាម តាមពិតគេដឹងខ្លួនមួយសន្ទុះហើយ តែគេមិនព្រមបើកភ្នែកនិយាយជាមួយខ្ញុំសោះ ទើបខ្ញុំហៅលោកឲ្យចូលមក " ចិត្តនាយធូរ ក្សាកក្រោយដឹងពីអាការ:របស់រាងតូចហើយ តែក៏អត់ខឹងមិនបាន ក្មេងម្នាក់នេះនាំរឿងឈឺក្បាលមិនចប់ ចូលមកឲ្យពេទ្យពិនិត្យ បែរជាធ្វើសន្លប់ មិននិយាយរកពេទ្យ ពេលនេះខ្លួនចូលមកហើយនៅធ្វើពុតមិនព្រមបើកភ្នែកទៀត។
" នែ៎.. សៀ ថេយ៉ុង ក្រោកឡើង បើមិនក្រោកទេ យើងទៅផ្ទះចោលឯងហើយ " នាយឈរឱបដៃសម្លក់កាយតូចស្រែកហៅឈ្មោះពេញរាងតូចឲ្យក្រោក ទឹកមុខមាំខឹង សម្លេងកំណាចបន្លឺឡើងប៉ុណ្ណឹងហើយ ទោះជាមិនចង់បើកភ្នែក ក៏ត្រូវតែបង្ខំចិត្តបើកដែរ។
" ហិហិ.. " បបូរមាត់ស្ដើងញញឹមតិចៗ លួងចិត្តនាយ ក៏សន្សឹមក្រោកអង្គុយ តែមើលទៅនាយក្រាស់ចុះ ឈរសម្លក់គេមិនព្រិចនោះទេ។
" ទៅរៀនចេះពុតបែបនេះពីណាមក? អ្នកណាបង្រៀនឲ្យធ្វើបែបនេះ? " ឮសំនួរស្ដីបន្ទោសខ្លាំងៗរបស់នាយហើយ កាយតូចស្រាប់តែញ័រស្រែកយំហ៊ូរ ស្ទុះឱបចង្កេះមាំ អណ្តឺតអណ្តកគ្មានទឹកភ្នែកអីមួយដំណក់។
" ហ៊ឺៗ.. មិនឲ្យពុតយ៉ាងមិចទៅ ពេទ្យបូមឈាមខ្ញុំអស់ពីខ្លួនហើយ លោកមើលចុះ ហើមដៃអស់ហើយ ហ្ហឹកៗ.. ឈឺណាស់ " ក្មេងរំអួយនិយាយពីរឿងសម្ដែងឲ្យគេអាណិតមិនចេះខ្វះលេស ខ្វះពាក្យ មិននិយាយតែមាត់ខ្លាចនាយមិនជឿ នៅឈ្លាតទាញដៃអាវឲ្យនាយមើលពីកន្លែងពេទ្យបូមឈាមគេមុននេះ ដែរវាហើមតិចៗប៉ុណ្ណោះ គ្មានអ្វីធ្ងន់ធ្ងរឡើយ កោដគេក្លាហានហ៊ាននិយាយចេញមកទៅកើត ទាំងដែលលោកទុកទ័រនៅអង្គុយក្បែរនេះជ្រងោ។
" មិនស្លាប់ទេត្រឹមឈាមបីបួនដំណក់នោះ ឈប់ធ្វើខ្លួនដូចកូនក្មេងទៀតទៅ " នាយមិនដឹងថាគួរតបតរបៀបណា បើមនុស្សពិបាកនិយាយគ្នាបែបនេះទៅហើយ តបតមានតែសម្ដីធំតូចនឹងគ្នា ដូច្នេះស្ងាត់ខ្លះក៏ល្អ កុំឲ្យវែងឆ្ងាយ។
" ខ្ញុំមានទាន់ធំឯណា ទើបតែ១៧ឆ្នាំទេ មិនចាស់ដូចជាលោកសេដ្ឋីឯងឡើយ "
" តមាត់បប៉ាច់ តិចបានត្រូវថ្នាំខ្លាំង " គូរជម្លោះពីរនាក់មិនដែលត្រូវគ្នា មិនថាទីណា កន្លែងណា ក្នុងសភាពបែបណា ក៏ពួកគាត់អាចឈ្លោះគ្នាបានដែរ គ្មានក្រែងចិត្តអ្នកអង្គុយស្ដាប់បន្តិចសោះ។
" ខ្ញុំទៅបន្ទប់ទឹកសិន ឈឺពោះណាស់ " គេខ្ជិលតមាត់ជាមួយនាយ ខ្លាចត្រូវថ្នាំខ្លាំងពិតមែន ទើបសុំនាយទៅបន្ទប់ទឹក ទ្រាំយូរហើយខ្លាចពេកមិនហ៊ានបើកភ្នែកទេ ទុកដល់ឥឡូវចង់ផ្ទុះ។
" ឆាប់មកវិញផង "
" ដឹងហើយ! " កាយតូចក្រោកចុះពីលើគ្រែដើរចេញទៅខាងក្រៅ សម្ដៅទៅបន្ទប់ទឹកទាំងស្រស់ស្រាយ ចេញមកដល់ខាងក្រៅក៏មិនអាក្រក់ណាស់ណា ក្រឡេកទៅខាងណាក៏មានតែស្នាមញញឹមក្រុមគ្រូពេទ្យផ្ដល់ឲ្យអ្នកជំងឺ តាមពិតមន្ទីពេទ្យមិនមែនគួរឲ្យខ្លាចខ្លាំងដូចជាគេគិតនោះទេ មានអាក្រក់ ក៏មានល្អ។
" លោកជេន! "
" បាទ! " រាងតូចចេញទៅបាត់ លោកដុកទ័រក៏ដើរទៅកន្លែងធ្វើការរបស់គាត់វិញ ស្របពេលអង្គុយចុះក៏ហៅនាយកំលោះឲ្យមកអង្គុយទល់មុខខ្លួន។
" នេះជាឯកសារពិនិត្យជំងឺរបស់គេ តាមពិតគេគ្មានជំងឺក្រពះអ្វីធ្ងន់ធ្ងរនោះទេ " ដុកទ័រវ៉ាង ហុចឯកសារបីបួនសន្លឹកដែលគាត់បានពិនិត្យ និងតេស្តឈាមឲ្យគេរួចរាល់ បញ្ហាជំងឺគេគ្មានអ្វីធ្ងន់ធ្ងរគួរជាទីកត់សម្គាល់ គួរឲ្យបារម្ភឡើយ នាយទទួលវា យក មកមើលដោយការផ្ចិតផ្ចង់ ទើបសួរទៅគាត់បញ្ជាក់÷
" ក្នុងនេះបញ្ជាក់ថាគេគ្មានជំងឺអ្វីនោះទេ ខ្វះតែប្រូតេអ៊ីន កាល់ស្យូម បន្តិចបន្តិចប៉ុណ្ណោះ ចុះហេតុអីគេក្អួត ដូចជាជំងឺក្រពះ? " នាយមើលឯកសារហើយកាន់តែមិនយល់ មើលត្រឡប់ចុះ ត្រឡប់ឡើងនៅតែដដែល ហើយ ថេយ៉ុង គេកើតអី? ឈឺអីគេ?
" លោកមើលក្រដាសមួយសន្លឹកនេះទៅ! " លោកដុកទ័រហុចក្រដាសមួយសន្លឹកទៀតឲ្យទៅនាយមើល ជុងហ្គុក ទទួលវាយកមកមើល ឲ្យនាយបើកភ្នែកធំៗ នេះជាស្អី? ភ្ញាក់ផ្អើលខ្លាំងណាស់។
" នេះ.? "
" នេះជាក្រដាសដែលខ្ញុំបានយកគេទៅអេកូ លោកភ្ញាក់ផ្អើលណាស់មែនទេ? ខ្ញុំក៏ភ្ញាក់ផ្អើលដូចគ្នា ចូលរួមអបអរផង គេពិតជាសំណាងណាស់ ដែលអាចទទួលបានដំណកឈាមដ៏កម្រនៅក្នុងខ្លួន " ដុកទ័រវ៉ាងប្រាប់ដោយស្នាមញញឹមអំណរ មិនមែនមានតែនាយដែលភ្ញាក់ផ្អើល សូម្បីតែគាត់ក៏ភ្ញាក់ផ្អើលដូចគ្នា ពីដំបូងគាត់ក៏មិនចង់ជឿដែរ ទើបពិនិត្យគេយូរយ៉ាងនេះ មើលគ្រប់សព្វបែបយ៉ាង ដល់ពេលនេះទើបគាត់ជឿថា គេមានអូមេហ្កាដ៏កម្រនៅក្នុងខ្លួន។
" ខ្ញុំវិលវល់អស់ហើយ គេ.. គេពិតជាមានកូនពិតមែនឬ? " ដៃមាំកាន់ក្រដាស ញ័រសព្វប្រាណ ញ័រដោយក្ដីរំភើប ញ័រព្រោះតែត្រេកអរ ឬក៏ញ័រព្រោះតែភាពភ័យខ្លាចទៅវិញទេ? រឿងនេះមិនមានអ្នកណាដឹងក្រៅពីនាយខ្លួនឯងឡើយ។
" គេជាប្អូនរបស់លោកមែនទេ? ជួយមើលថែគេឲ្យបានល្អផង គេនៅក្មេងទទួលបន្ទុកធ្ងន់បែបនេះ កុំដាក់សម្ពាធឲ្យគេពេកអី ដូចសម្ដីលោកមុននេះ អាចឲ្យគេឆាប់អន់ចិត្តខ្លាំងណាស់ យល់ល្អលោកអាចកាត់បន្ថយដាក់គេខ្លះកាន់តែប្រសើ " ដុកទ័រដ៏ល្អរបស់នាយ តាមព្យាបាលមើលថែនាយតាំងពីតូច មកដល់ពេលនេះគាត់ក៏ជួយណែនាំឲ្យគេបន្ទន់ឥរិយាបថ ដាក់អ្នកមានទម្ងន់ខ្លះ ព្រោះគាត់មើលទៅពួកគេមិនសូវជាត្រូវគ្នាប៉ុន្មាននោះទេ តែគាត់មិនដឹងថាពួកគេត្រូវជាអ្វីនឹងគ្នា ក៏គិតថាជាបងប្អូនទៅវិញ។
" បាទ ខ្ញុំយល់ហើយ ខ្ញុំនឹងព្យាយាម! អរគុណលោកដុកទ័រម្ដងទៀត " កាយមាំក្រោកឈរពេញកម្ពស់ ដៃកាន់ក្រដាសជាប់ ឱនក្បាលគោរពអរគុណដល់លោកដុកទ័រជាអាណែក។
" បាទមិនអីទេ កុំភ្លេចចេញទៅបើកថ្នាំផងណា "
" បាទ! អញ្ចឹងខ្ញុំសុំជំរាបលាសិនហើយ អរគុណម្ដងទៀត! " នាយឱនក្បាលគោរពលា ព្រមទាំងអរគុណម្ដងហើយម្ដងទៀត ទើបដាច់ចិត្តបើកទ្វារដើរចេញពីក្នុងបន្ទប់នេះ ទាំងកាយគ្មានវិញ្ញាណ ភ្លឹកភាំងស្មារតី។
" ជាការពិតឬ? គេកំពុងតែពពោះកូនរបស់ខ្ញុំ? ខ្ញុំកំពុងតែក្លាយជាឪពុកគេហើយមែនទេ? " មិនអស់ចិត្តឡើយ ចេញមកដល់ខាងក្រៅទាញក្រដាសអេកូមកមើលម្ដងទៀត រង្វង់ភ្នែកចាប់ផ្ដើមជ្រៀបទឹកថ្លាៗ មិននឹកស្មានថាខ្លួនក្លាយជាឪពុកគេឆាប់រហ័សយ៉ាងនេះ ដំណឹងមួយនេះធ្វើឲ្យនាយរំភើប មិនដឹងថាគួររៀបរាប់បែបណាឲ្យត្រូវនឹងចិត្តនាយនូវពេលនេះទេ។
" ត្រូវហើយ គេទៅបន្ទប់ទឹកយូរហើយ " រវល់តែត្រេកអរភ្លេចគិតទៅថារាងតូចទៅបន្ទប់ទឹកមួយសន្ទុះធំហើយ នូវមិនទាន់ឃើញត្រឡប់មកវិញទៀត ឲ្យនាយឈរស្ងៀមមិនស្ងប់ ក៏ដើរចេញទៅរករាងតូចនៅឯបន្ទប់ទឹក។
" គេទៅណាហើយ " ជុងហ្គុក ដើរចូលបន្ទប់ទឹកបុរសសម្លឹងរកមើលរាងតូច សព្វទិសគ្រប់បន្ទប់ តែថាមិនឃើញស្រមោលរាងតូចនៅទីនេះឡើយ ឲ្យនាយមានការភិតភ័យ ស្ទុះចេញមកក្រៅហៅរករាងតូចពេញមុខបន្ទប់ទឹក។
" ថេយ៉ុង ឯងនៅទីនេះដែរទេ? ឆាប់ចេញមក ពួកយើងត្រូវទៅផ្ទះវិញហើយ " នាយមិនអស់ចិត្តស្រែកហៅរាងតូចបណ្ដើរ ដើរចូលទៅគោះគ្រប់ទ្វារបន្ទប់ទឹកសឹងទាំងអស់ តែគ្រប់យ៉ាងស្ងាត់ជ្រងំ គ្មានអ្នកណាឆ្លើយតបជាមួយគេឡើយ។
" គេទៅណា? " នាយឈរសន្ចឹងគិតរកនឹកមិនដឹងថារាងតូចទៅណា នៅក្នុងបន្ទប់ទឹកមិនមានមនុស្សណាផ្សេង ក្រៅពីអ្នកជំងឺប៉ុន្មានអ្នក ដើរចេញចូលទីនេះនោះទេ ក្នុងចិត្តហេងហាងអារម្មណ៍មិនស្ងប់ ព្រួយចិត្ត បារម្ភពីក្មេងដែលនូវមិនទាន់ដឹងថាខ្លួនកំពុងតែមានគ័រ ពេលនេះបាត់ស្រមោលឈឹងទៀត កាន់តែឲ្យនាយបារម្ភ ចិត្តគិតខ្លាចក្រែងគេមិនប្រយ័ត្នប្រយែងខ្លួនមានគ្រោះដោយចៃដន្យ។

បម្រើបេះដូង VIP ( Completely✓ )Where stories live. Discover now