ភាគទី35:កូនចង់បានប្រពន្ធ

4.1K 248 5
                                    

ចប់សម្ដីក៏អូសចៅហ្វាយចូលទៅក្នុងតែម្ដង កុំឲ្យរឿងច្រើន ជាមហាសេដ្ឋី តែខ្លាចចាញ់ល្បែងត្រឹមលុយបន្តិចបន្ទួច ខ្លាចធ្លាក់ខ្លួនក្ររហាមដើរស្រាតតាមផ្លូវមែន?។
" ព្រីន "
" បាទ! " នាយព្រីន មើលមុខចៅហ្វាយដែលធ្វើខ្លួនដូចកូនក្មេងពួនពីក្រោយខ្នងរបស់គេ ភ្នែកឡេមឡឺមនៅកញ្ចឹង.ក និយាយត្រង់ គេទប់សើចចង់លិចរោមដាក់ខោហើយ។
" អាយ៉ុង អាចចុះមកក្រោមឲ្យយើងជួបដែរទេ? កុំភ្លេចណាថាគេជាកូនប្រុសម្ចាស់កាស៊ីណូ ទោះនៅទីនេះ ក៏សង្ងំក្នុងបន្ទប់មិនចេញក្រៅដែរ " គ្មានសង្ឃឹមអីបន្តិចថាអាចបានជួបក្មេងដែលខ្លួននឹក ក៏ដឹងថា ថេយ៉ុង ជាកូនម្ចាស់កាស៊ីណូ ជាអ្នកប្រុសតូច ដែលគ្រួសារស្រលាញ់ថ្នាក់ថ្នម អាចចេញមកបម្រើ ឬដើរមើលកន្លែង ធ្វើការដែរឬ?
" ចៅហ្វាយកុំបារម្ភ ខ្ញុំមានបណ្ដាញច្រើនណាស់ នួក! ជាអ្នកប្រុសសៀហើយ " មិនប្រាប់តែមាត់ នាយនៅចង្អុលឲ្យចៅហ្វាយបានឃើញពីវត្តមានរាងតូចក្នុងកាស៊ីណូនេះ។ ជុងហ្គុក គ្រាន់តែឃើញហើយក្ដៅចិត្តដូចបាយពុះ ស្អីគេ ជាកូនម្ចាស់កាស៊ីណូ ប៉ុណ្ណាណី បែរជាមកចាក់ស្រា ធ្វើសរសៃរឲ្យភ្ញៀវ ខឹងៗៗ ក្ដៅចង់ខ្លោចបេះដូង។
" ឯង! ឯងមើលគេទៅ កៀកកើយគ្នាសម្បើមណាស់ យើង-យើងខឹងឆ្កួតស្លាប់មិនខានទេ " មិនមែនខឹងតែមួយមុខ ប៉ុន្តែគេប្រច័ណ្ឌច្រើនជាង ទ្រូងនឿកវាក្ដៅ ឆួលអួលណែន និយាយមិនចង់ចេញទេ ដៃដ៏ទន់ល្វត់ល្វន់ ដែលខ្លួនធ្លាប់តែអង្អែលកាន់ ពេលនេះបែរត្រូវបុរសផ្សេងចាប់កាន់ ហ្អើយយយ ផ្ទុះឆេះកាស៊ីណូងាប់ទាំងអស់គ្នាឥឡូវហើយ ភ្លើងប្រច័ណ្ឌកើនឡើងរាប់ម៉ឺនអង្សា។
" នៅចាំអីទៀត មិនឆាប់ចូលទៅ! " បានជំនិតមួយគ្រាន់ជួយចូក ជួយចេវ ឃើញចៅហ្វាយនៅក្ដៅក្រហាយតែមិនព្រមចូល ក៏ច្រានពីក្រោយដើរទៅរកវង់ល្បែងមួយ ដែលមាន ថេយ៉ុង ក្មេងគួរឲ្យស្រលាញ់ឈរបម្រើជាពិសេស។
" សុំចូលរួមម្នាក់ផងបានទេ? " ចូលមកដល់ភ្លាម អ្នកជំនិតចេញមុខភ្លែត ដោយឲ្យចៅហ្វាយឈរធ្វើរឹកអឿ មិនសើច មិនញញឹម មុខងាប់មិនរីក ជ្រែងហោប៉ាវ នៅម្ខាង។ គ្រប់គ្នាកាលបើឃើញមហាសេដ្ឋីសុំចូលមកលេងល្បែងជាមួយ មានការភ្ញាក់ផ្អើលជាខ្លាំង។
" អ្ហោវ៎! លោកជេន! ប្រាកដជាបាន សូមអញ្ជើញ " បុរសចំណាស់ម្នាក់ក្រោកចេញពីកៅអីខ្លួនយ៉ាងលឿន ផ្ដល់កិត្តិយសឲ្យអ្នកមានអំណាច មានលុយចូលលែងកន្លែងខ្លួនជំនួស ពោលពេញដោយភាពរីករាយ ។
" ចែកបៀរទៅ! " ថេយ៉ុង មិនមាត់ ក៏មិនមានភាពភ្ញាក់ផ្អើលពេលឃើញវត្តមាននាយនៅទីនេះ បង្គាប់ឲ្យអ្នកក្រោមបង្គាប់ចែកបៀរ គ្រប់គ្នាក៏ចាប់ផ្ដើមលេង។
" អាម្នាក់នោះមកធ្វើអី? " យីតុង ដែលជាបុរសត្រូវរាងតូចទទួលបម្រើជាភ្ញៀវពិសេស ខ្សឹបៗសួរ ថេយ៉ុង នៅក្បែរខ្លួន ភ្នែកចេះតែដៀងសម្លឹងមើលទៅ ជុងហ្គុក ដោយក្ដីចម្ងល់។
" មកលេងល្បែងទេដឹង? អូនក៏មិនដឹង កុំទៅខ្វល់ពីគេអី បងត្រូវតែឈ្នះ មិនអាចចាញ់ទេ! "
" គេលេងយ៉ាងម៉េច? គួរចោលអាមួយណាមុន យើងមិនចេះទេ " ថាអីចេះខុស ប្រាប់ហើយថាមិនចេះលេង នៅឲ្យចូលលេងទៀត ឥឡូវដល់វេនខ្លួនត្រូវទម្លាក់បៀរ តាំងខ្សឹបសួរជំនិតពីក្រោយឲ្យជួយ។
" ខ្ញុំក៏មិនចេះដែរ ចេះតែទម្លាក់ៗចោលទៅ ដាក់អាមួយនេះមុនទៅ លេខវាតូចជាងគេ ទុកក៏អត់បានការដែរ! " អ្នកខ្លាំងប៉ះអ្នកពូកែ សួរចំអ្នកអត់ចេះដូចគ្នា នាយព្រីន ចេះតែចង្អុរឲ្យចៅហ្វាយទម្លាក់ ចុងក្រោយ ជុងហ្គុក ក៏សម្រេចចិត្តទម្លាក់អ័ក្សឲ្យគ្រប់គ្នាសម្លឹងមុខនាយព្រៀត។
" មានអ្វីមែនទេ? " ជុងហ្គុក ឡេមឡឺមឆ្ងល់ជាមួយក្រសែភ្នែកគ្រប់គ្នាសម្លឹងមកខ្លួន គ្រាន់តែទម្លាក់បៀរសោះ ម្នាក់ៗធ្វើដូចឃើញខ្មោច។
" គ្មានអីទេ! " បុរសម្នាក់បន្តពីនាយឆ្លើយតែប៉ុន្មានម៉ាត់ ក៏បន្តលែងទៀត។
" ឯងមើលអាម្នាក់នោះទៅ យើងញ័រដៃកាន់បៀរលែងជាប់ហើយ " មកលេងបៀរ តែភ្នែកនៅមិនស្ងៀម មិនមើលបៀរដៃគូទម្លាក់ ភ្នែកមើលតែរាងតូចដែលស្និទ្ធស្នាលជាមួយប្រុសផ្សេងនៅចំពោះមុខ កំហឹងភ្លើងប្រច័ណ្ឌនេះគេអាចទ្រាំបានយូរប៉ុណ្ណា។
" ស៊ឺតត! បងសម្លាញ់ហត់ដែរទេ? ចាំអូនធ្វើសរសៃឲ្យណា! " ឃើញនាយកំពុងតែក្ដៅក្រហល់ក្រហាយនៅមិនស្ងៀម គេកាន់តែផ្គើន ឱនថើបថ្ពាល់ យីតុង មួយខ្សឺតចំៗពីមុខ ជុងហ្គុក ព្រមទាំងច្របាច់ស្មា ធ្វើសរសៃ កាយវិការញិកញ៉ក់ដាក់ យីតុង ឌឺដងឲ្យនាយអន្ទះអន្ទែងគ្រាំស្ទះសរសៃឈាមស្ទើរស្លាប់ភ្លាមៗ។

បម្រើបេះដូង VIP ( Completely✓ )Where stories live. Discover now