ភាគទី13: បោកខោអាវនឹងស្នេហ៍

3.5K 192 0
                                    

តុក.. តុក..

" ចូលមក! " ជុងហ្គុក
" កាហ្វេរបស់លោក " ថេយ៉ុង លើកកាហ្វេដែលគេទើបតែរៀនឆុងដោយផ្ទាល់ដៃមុននេះជាមួយអ្នកបម្រើ យកមកឲ្យនាយដែលកំពុងតែមើលការងារនៅក្នុងបន្ទប់ធ្វើការ។

ជុងហ្គុក សម្លឹងមើលកាហ្វេក្ដៅដូចជាស្ករសូកូឡានោះបន្តិច ឆ្លាស់គ្នាជាមួយមុខអ្នកឆុងទើបលើកវាយកមកផឹក។
" ខឹក.. ខឹក.. ជាកាហ្វេ ឬជាទឹកអំបិលឲ្យប្រាកដទៅនេះ? " ក្រេបបានបន្តិច ក្អកឈ្លក់ ខ្ជាក់កាហ្វេចេញមកវិញ លេបមិនចូល ព្រោះតែក្នុងកាហ្វេជាអំបិលសុទ្ធ មិនមែនស្ករនោះទេ។
" អូវ៎. ប្រៃហ៎? ប្រហែលជាខ្ញុំច្រឡំហើយ ហិហិ " បបូរមាត់ស្ដើងសើចញញឹមទាំងអៀនខ្មាស មិននឹកស្មានថាខ្លួនច្រឡំអំបិល ថាជាស្ករនោះទេ ទើបរៀនឆុងលើកដំបូងផង ច្រឡំភ្លេចមុខ ភ្លេចក្រោយទៀត។
" ជួលឯងមកធ្វើការ មិនដឹងថាខាតឬចំណេញទេ បើតែបែបនេះ យើងរលាយមិនខាន " នាយឱនមើលឯកសារវិញ ភ្នែកមើលការងារ មាត់រអ៊ូរដាក់រាងតូច ដល់ឮបែបនេះ ដោយខ្លាចថានាយបណ្ដេញខ្លួនទៅវិញ មិនបានសម្រេចការងាររបស់ខ្លួន ថេយ៉ុង រហ័សស្ទុះវឹងទៅច្របាច់ស្មាឲ្យនាយ គួកច្របាច់ ធ្វើសរសៃ យកចិត្ត យកថ្លើម ក្រែងបានបេះដូងបងសេដ្ឋីមកគ្រប់គ្រង។
" សុំទោសណា លើកដំបូងខ្ញុំមិនពូកែ ប៉ុន្តែខ្ញុំនឹងព្យាយាមមិនឲ្យលោកខកចិត្តនោះទេ កុំខឹងអីណា ជ្រួញចិញ្ចើមបែបនេះ ប្រយ័ត្នចាស់លែងសង្ហាទៅ ស៊ឺតត!! " ក្មេងមិនទាន់គ្រប់អាយុ ដែលស្អប់ខ្ពើមនាយ មិនចង់ជួប មិនចង់ឃើញ តែងតែផ្ចាញ់នាយមិនឈប់នោះ ពេលនេះក៏ក្លាយជាព្រិលស ចេះលួងលោមចិត្ត សម្ដីផ្អែមរលួយ ថ្នមចិត្ត ថ្នមបេះដូង មិនឲ្យមនុស្សពិសេសប៉ះពាល់អារម្មណ៍អ្វីបន្តិច។
" សម្ដីផ្អែមបែបនេះគួរតែឲ្យរង្វាន់ "
" ឲ្យរង្វាន់ខ្ញុំពិតមែន? ជាអ្វីទៅ? " ក្មេងមិនយល់ការនៅតែមិនទាន់ធំ គ្រាន់ឮថាបានរង្វាន់និយាយពីសប្បាយអរ ទាំងមិនដឹងថានាយឲ្យរង្វាន់អ្វីមកខ្លួនផងនោះ។ ជុងហ្គុក សើចមានល្បិចកំពុងតែគិតក្នុងចិត្ត បន្តិចក្រោយក៏និយាយ÷
" ទៅលាងចាន ហើយយកខោអាវទៅបោកផង នេះជារង្វាន់ " ជុងហ្គុក
" ហាស៎?? រង្វាន់ស្អីរបស់លោក បោកខោអាវ លាងចាន ប្រើខ្ញុំច្បាស់ណាស់ " គេស្រែកទាំងហួសចិត្ត ខំចាំស្ដាប់ការប្រកាសរង្វាន់ បែរជាឲ្យខ្លួនទៅលាងចាន បោកខោអាវទៅវិញ វាមិនសម។
" ឯងជាអ្នកស្ម័គ្រចិត្តមកទីនេះបម្រើយើង ឬឯងមិនចង់ធ្វើ? បើមិនចង់ធ្វើទេ ត្រឡប់ទៅវិញចុះ យើងមិនឃាត់ឡើយ " ជ្រេញចរិតណាស់ ពេលកេទៅមែនតាំងទភ លួចស៊ីសាច់កូនគេដល់មុខផ្ទះ។
" ទៅក៏បាន ខ្ញុំជាអ្នកបម្រើ ត្រូវចាំអាយ៉ុង ឯងមកបម្រើគេ ត្រូវតែរឹងមាំ កុំខូចចិត្តអីមិត្ត " មិនអាចប្រកែកបាន គេក៏ព្រមទៅតាមបញ្ជានាយ ដើរបណ្ដើរនិយាយលើកទឹកចិត្តខ្លួនឯងបណ្ដើរ ត្រូវតែរឹងមាំដើម្បីស្គីនឃែ។ ជុងហ្គុក អង្គុយសើចរាងក្មេងចង់ជ្រុះសួតចេញមកម្ដងៗទៅហើយ ចរិតធ្លាប់តែខ្មើត ពេលនេះមិនដឹងថាយកទៅលាក់នៅឯណាអស់ទេ មិនឃើញចេញមកតមាត់ជាមួយខ្លួនដូចកាលពីមុនសោះ។
" បោកខោអាវនឹកស្នេហ៍ បោកខោអាវនឹកស្នេហ៍ នឹកទាំងស្នេហ៍បង នឹកទាំងលុយមាសស្នេហ៍ មិនដឹងថាពេលណាស្នេហាដុល្លាររត់មករកអូននោះទេ ហ៊ឺមម!! " ដៃតូចពូតខោអាវដាក់កន្ត្រាក់បណ្ដើរ មាត់ស្រែកច្រៀងបណ្ដើរ សម្លេងដល់គ្រលួចរបស់គេ ឮដល់ពូថែសួននៅក្រោយភូមិគ្រឹះ ងាកមកមើល ហើយក៏ស្ដាប់ ព្រមជាមួយសំណើចចុកពោះស្ទើរឈ្លក់ទឹកមាត់ខ្លួនឯង។
" នៅច្រៀងកាយវិការទីនោះហើយ ពេលណាទើបយកខោអាវទៅហាល?? ចានមិនទាន់លាងទេ ធ្វើការឲ្យលឿនបន្តិចទៅ តិចយើងកាត់ប្រាកខែឯង " កំពុងតែមានក្ដីសុខជាមួយចម្រៀងក្នុងជីវិត ស្រាប់តែប្រុសផ្ដាច់ការក្នុងរឿងការងារ មកឈរឱបដៃញ៉ែតៗស្ដីបន្ទោស អស់អារម្មណ៍សប្បាយរលីង។
" ចានបាយខ្លួនឯងអ្នកស៊ីសោះប្រើគេឲ្យលាង "
" នៅរអ៊ូរទាំអីទៀត មិចមិនឆាប់ទៅ? " ជុងហ្គុក បន្ទោសទាំងមុខកាច ដេញរាងតូចឲ្យប្រញាប់យកខោអាវទៅហាល ឃើញមាត់ជីបអូចៗ ដឹងតែជេរខ្លួនប្រាកដណាស់ គិតអីស្មានថាខ្លួនមិនដឹងឬ?
" បាទ! ទៅហើយ លោកចៅហ្វាយផ្ដាច់ការ " ថេយ៉ុង ឆ្លើយឌឺរាងក្រាស់ ស្របពេលគ្នាលើកកន្ត្រក់អាវដើរចេញទៅ នៅឈ្លាតលានអណ្ដាតផ្គើននាយឲ្យក្ដៅ ដោយមិនខ្លាចថាយប់នេះមិនបានដេកនោះទេ។
" ស៊ើកៗបែបនេះ រកស៊ីមិនទាន់គេទេ បើធ្វើការធំក្រុមហ៊ុន ច្បាស់ជារលាយ រលត់សូន្យសង្ខារមិនខាន " ជុងហ្គុក
" ក្រុមហ៊ុនលោកទេតើ រលាយអីរលាយទៅ គ្មានអីពាក់ព័ន្ធជាមួយខ្ញុំផង " មិនចាញ់ចិត្ត នាយនិយាយអី គេតបនឹង ក៏មិនឲ្យចាញ់សម្ដីនាយនោះដែរ។ ជុងហ្គុក ស្ទើរគាំងបេះដូងដាច់ខ្យល់ស្លាប់ ស្ដាប់យូរៗទៅដូចត្រូវគេដាក់បណ្ដាសាឲ្យក្រុមហ៊ុនខ្លួនឯងឆាប់រលាយយ៉ាងអ៊ីចឹង។
" យើងរលាយ គ្រួសារឯង ក៏មិនប្រាកដថាសុខដែរ ក្មេងល្ងង់ " នាយនិយាយតិចៗម្នាក់ឯង ក្មេងនៅតែជាក្មេង គេមកនេះដើម្បីអ្វី ស្មានថាខ្លួនមកដឹង ក៏ជាលក្ខខណ្ឌ ដែលខ្លួនបាននិយាយជាមួយលោកសៀ គ្រាន់តែគាត់មិនយល់ព្រម តែដល់ឃើញរាងតូចបង្ហាញខ្លួនបែបនេះ គេមិនយល់ឡើយថាមានរឿងបែបណាឲ្យប្រាកដ លោកសៀឲ្យគេមក ឬគេមកដោយខ្លួនឯង? បើក្រុមហ៊ុនជេនរលាយ សណ្ឋាគារយានសៀ ក៏មិនអាចឈរជើងដោយគ្មានជំនួយពីជេនបានដែរ គេនៅមិនដឹងពីរឿងទាំងនេះទៀតឬ?

បម្រើបេះដូង VIP ( Completely✓ )Where stories live. Discover now