ភាគទី14: ក្មេងឃ្លានបៅ ខុសរបៀប

3.9K 189 0
                                    

+ព្រឹកថ្ងៃថ្មី..

រាងកាយមាំទាំចុះពីជាន់ខាងលើយ៉ាងលឿន ក្នុងឈុតខោកាត់ពណ៌ខ្មៅ អាវធំ ក្នុងដំណែងជាស៊ីអ៊ីអូ មើលទៅនាយដូចជាប្រញាប់ខ្លាំងណាស់។

" ជុងហ្គុក លោកមិនញ៉ាំបាយសិនទេឬ? " កាយតូចរត់ចេញពីផ្ទះបាយមកយ៉ាងលឿន ក្នុងអៀមចុងភៅ គ្រាន់ក្រឡេកឃើញនាយចាកចេញ យ៉ាងប្រញាប់ ដោយមិនញ៉ាំអ្វីពេលព្រឹកបែបនេះ គេក៏មកស្ទាក់ផ្លូវ។
" មិនញ៉ាំទេ យើងប្រញាប់មានការប្រជុំ " ជុងហ្គុក ឆ្លើយទាំងមិនសូវជាខ្វល់ពីរាងតូចប៉ុន្មានឡើយ ព្រោះចិត្តកំពុងតែនៅជាមួយការប្រជុំដែលប្រព្រឹត្តនៅកន្លះម៉ោងទៀតនេះឯង យប់មិញដាក់ជ្រុល សន្លប់ដេកមិនដឹងខ្លួនដល់ថ្ងៃចាំងគូទទើបក្រោកយឺតបែបនេះ។
" ចាំបន្តិច " ជុងហ្គុក បម្រុងចាកចេញ តែរាងតូចទប់ទ្រូងឃាត់នាយឲ្យនៅស្ងៀម រួចក៏ជួយចងក្រវ៉ាត់.កឲ្យគេ។
" ចេះធ្វើវាដែរ? " នាយឈរស្ងៀម មើលរាងតូចចងក្រវ៉ាត់.កឲ្យខ្លួនយ៉ាងយកចិត្តទុកដាក់ ក៏មិននឹកគិតថា ក្មេងស៊ីវីល័យ ប៉ាម៉ាក់ស្រលាញ់ថ្នាក់ថ្នម មិនចេះធ្វើអ្វីសោះ បែរជាមកចេះចងក្រវ៉ាត់.ក។
" ខ្ញុំឃើញម៉ាក់ចងឲ្យលោកប៉ារាល់ថ្ងៃ ក៏ចេះតិចៗដែរ រួចហើយ! " ស្របសម្ដីគេក៏ចងក្រវ៉ាត់.ករួចល្មម បបូរមាត់ក្រាស់ញញឹមថើៗ លើកដៃអង្អែលថ្ពាល់រលោងប៉ោងៗតិចៗ ទើបឱនទៅបោះត្រាស្នាមថើបលើបបូរមាត់តូចស្ដើង មួយខ្សឺតទាំងព្រឹក ហើយក៏ចាកចេញទៅ។
" គេថើបខ្ញុំ? ពិតទេ? ខ្ញុំយល់សប្តិទេដឹង? " ថេយ៉ុង ឈរភ្លឹកជាមួយស្នាមថើបរបស់នាយ ស្នាមថើបនាព្រឹកព្រលឹម ដ៏ផ្អែមស្រទន់ កំពុងតែស្រូបទាញបេះដូងតូចមួយនេះឲ្យរត់ទៅរកនាយទាំងព្រមហើយ ឃាត់មិនជាប់ទេ។

.....

" យប់មិញឯងមាននិយាយអ្វីប្រាប់គេដែរទេ? " នៅតាមផ្លូវក្នុងឡាន ជុងហ្គុក សួរទៅជំនិតរឿងកាលពីយប់មិញ គេស្រវឹងខ្លាំងពេក ភ្លេចគិតទៅថានៅផ្ទះមានមនុស្សម្នាក់ដែលគេមិនចង់ឲ្យដឹងពីរឿងអ្វីទាក់ទងនឹងខ្លួន។
" មិនបាននិយាយអ្វីទេទាន ប៉ុន្តែគេក៏សួរខ្ញុំបន្តិចដែរ "
" បិទមាត់ឯងឲ្យជិតទៅ រឿងអ្វីក៏ដោយឲ្យតែគេសួរ ឆ្លើយតែមិនដឹងទៅគឺបានហើយ " ជុងហ្គុក ដាក់កម្ហិត លើជំនិតខ្លួន ក៏មិនដឹងថាហេតុអ្វីបានជានាយចង់លាក់រឿងទាំងនេះពីរាងតូច ឬនាយមានអាថ៌កំបាំងមិនចង់ឲ្យគេដឹង?
" ខ្ញុំយល់ហើយទាន " ឆ្ងល់ឬអត់ គេនៅតែទទួលបញ្ជា អ្វីដែលចៅហ្វាយហាមគេមិនប្រព្រឹត្តឡើយ មិនយូរពួកគេបានទៅដល់ក្រុមហ៊ុន ក៏ប្រញាប់ឡើងទៅបន្ទប់ប្រជុំយ៉ាងលឿន។

បម្រើបេះដូង VIP ( Completely✓ )Where stories live. Discover now