ភាគទី22: សុំនៅក្បែរបង ត្រឹមរយះពេលខ្លី

3.4K 191 2
                                    

ថេយ៉ុង តវ៉ាដាច់អហង្ការជាមួយសម្ដីរបស់នាយ នេះជាសិទ្ធិ ជាបេះដូងរបស់គេ ខ្លួនគេ គេចង់ធ្វើអ្វី ចង់ស្រលាញ់អ្នកណា គេខ្លួនឯងជាអ្នកសម្រេច មិនមែននាយជាអ្នកដទៃ ដែលខ្លួនស្រលាញ់ បែរជាមកហាមប្រាមមិនឲ្យខ្លួនស្រលាញ់នាយនោះទេ វាមិនអាចឡើយ។

" ឯងអាចនឹងឈឺចាប់ដោយសារយើង យល់ល្អឯងចាកចេញទៅ ទាន់មានឱកាស យើងមិនហាមឃាត់ឯងទៀតទេ " ទឹកមុខពព្រាយប្រែក្លាយជាសោកសៅមួយរំពេច ក្នុងចិត្តដែលស្រឡះប្រែជាស្រអាប់គ្មានពន្លឺ ហេតុអីដេញ? ហេតុអីលែងត្រូវការ? ចុះពេលមុនក្រែងចង់បានគេណាស់មិនអ៊ីចឹង? ហេតុអីពេលនេះប្រែក្រឡាស់សម្ដី? មាត់និយាយថាមិនចង់ឲ្យគេឈឺ ប៉ុន្តែទង្វើ និងពាក្យសម្ដីនាយបានបញ្ជាឲ្យបេះដូងតូចមួយនេះឈឺចាប់បាត់ទៅហើយ។
" ហេតុអីដេញខ្ញុំ? ខ្ញុំលែងសំខាន់ហើយ? លោកមិនត្រូវការខ្ញុំទៀតទេឬ? " ទឹកភ្នែកដែលចង់ស្រក់ គេប្រឹងទប់ខ្លាំងណាស់ សម្លេងអួលៗសួរទៅនាយ ចង់ដឹងតែបន្តិចទេ នៅត្រូវការម្នាក់នេះទៀតឬអត់? អស់ចិត្តហើយមែនទេ? លែងចង់ក្បែរហើយឬ? ប្រាប់មួយម៉ាត់ឲ្យច្បាស់មក។
" អ្វីដែលឯងត្រូវការយើងបានប្រគល់ឲ្យទៅគ្រួសារឯងវិញហើយ អរគុណសម្រាប់ពេលវេលាល្អៗមួយរយ:មកនេះ គួរតែដល់ពេលបញ្ចប់ហើយត្រូវទេ? យើងមិនចង់ចងឯងទុក បង្ករជាស្នាមរបួសកាន់តែជ្រៅ ត្រឡប់ទៅវិញចុះ " មួយម៉ាត់ដេញ ពីរម៉ាត់ចាកចេញ គេគិតថាខ្លួនជាអ្វី? ជារបស់របរប្រើប្រាស់ ត្រូវការក៏រក្សា អស់តម្លៃក៏បោះចោល? គេមានគិតដល់មនុស្សម្នាក់ដែលឈរនៅទីនេះ ចំពោះមុខខ្លះដែរទេ? ថាក្មេងម្នាក់នេះមិនចង់ចាកចេញឆ្ងាយពីគេឡើយ។
" ហ្ហឹក~ ខ្ញុំនិងចេញ លោកមិនបាច់អារម្ភនោះទេ ប៉ុន្តែមិនមែនពេលនេះឡើយ " ដៃតូចលើកវាសទឹកភ្នែកខ្លួនឯងចេញ ទាំងសំបោរប្រលាក់ហៀរជោគអាវ គេបានត្រឹមតែសម្រក់ទឹកភ្នែកមើលនាយដើរចេញ ប៉ុន្តែមិនអាចហាមាត់សុំនាយឲ្យនៅបាន បុរសម្នាក់នោះចិត្តដាច់ដាក់គេពេកហើយ។
" ហេតុអីមិនផ្ដល់ឱកាសឲ្យខ្ញុំ? ខ្ញុំក៏ស្រលាញ់លោក ដូចដែរលោកស្រលាញ់ម្នាក់នោះ ទោះលោកមិនត្រូវការបេះដូងរបស់ខ្ញុំ ប៉ុន្តែខ្ញុំនៅតែចង់ឲ្យលោកមើលឃើញវាខ្លះ តែបន្តិចក៏អស់ចិត្តដែរ " កាយតូចឈរសម្រក់ទឹកភ្នែកម្នាក់ឯងក្នុងបន្ទប់ទទួលភ្ញៀវ ដឹងថានាយមិនត្រូវការ ប៉ុន្តែឲ្យធ្វើយ៉ាងណា បេះដូងមួយនេះត្រូវបាននាយយកទៅអស់ហើយ ចង់ឲ្យគេចាកចេញទាំងគ្មានបេះដូងត្រឡប់ទៅវិញ ដូចឲ្យគេទៅស្លាប់យ៉ាងអ៊ីចឹង រស់ម្ដេចហ្នឹងកើត។
" ស្នេហាធ្វើឲ្យឈឺចាប់បែបនេះ ហ៊ឺមម!! " អ្នកឈរមើលសាច់រឿងស្នេហាតែម្ខាង ទាំងពីរនាក់នោះ បានត្រឹមតែដង្ហើមធំអាណិតតួរ ដែលស្រលាញ់គេតែឯង មិនអាចជួយអ្វីបានក្រៅពីពាក្យថាអាណិត គេមិនស្រលាញ់ យើងគួរតែដកខ្លួន តើបន្ដត្រាំត្រែងធ្វើអ្វី នាំតែឈឺចាប់ខ្លួនឯង។

បម្រើបេះដូង VIP ( Completely✓ )Where stories live. Discover now