ភាគទី33: ចោរ ផ្លោះរបងចូលផ្ទះ

4.3K 226 0
                                    

" ស្ងាត់ម្ល៉េះ? " កាយតូចចុះតាមកាំជណ្ដើរមកជាន់ខាងក្រោម ក្នុងផ្ទះមានតែភាពស្ងប់ស្ងាត់ មើលទៅប៉ាម៉ាក់ពួកគាត់ចូលគេងអស់ហើយ។ ថេយ៉ុង ដើរចូលផ្ទះបាយរកមើលអ្វីញ៉ាំទាំងយប់ តែមិនមានរបស់ដែលខ្លួនចង់ញ៉ាំនោះទេ ក្នុងទូមានតែទឹកដោះគោ ផ្លែឈើ ក្រឡេកទៅតុអាហារក៏ឃើញម៉ាក់រៀបចំក្របទុកឲ្យ តែមិនមែនជាអ្វីដែលគេត្រូវការញ៉ាំពេលនេះនោះទេ ទើបសម្រេចចិត្តដើរចេញមកវិញ ទៅសួនមុខផ្ទះស្រូបយកខ្យល់អាកាសរំសាយអារម្មណ៍បន្តិច។
" ជារឿងដ៏ឆោតល្ងង់ខ្លាំងណាស់ ដែលខ្ញុំនឹកលោក " កាយតូចដាក់បង្គុយលើទោងមុខភូមិគ្រឹះ យោលទៅ យោលមកតិចៗ ងាយក្បាលសម្លឹងដួងព្រះចន្ទ ពន្លឺដួងតារាបញ្ចេញព្រាកៗ កាន់តែឲ្យដួងចិត្តមួយនេះឈឺផ្សា នឹកនាយគ្មានពេលល្ហែ។
" អើស៎! មិចក៏ពិបាកឡើងម៉េស? " របស់សំពាងសំពោងត្រូវនាយទន្លាក់ចោលទៅលើដំបូលឡាន ជុងហ្គុក អែបឡានក្បែររបងភូមិគ្រឹះសៀ ខលទៅរាងតូចមិនលើក សារមិនតប របស់ញ៉ាំជាច្រើនដែលនាយទិញយកមកផ្ញើរ ដោយគិតថាគេ និង កូន អាចនឹងឃ្លានយប់ឡើង តែដល់ក្មេងមិនព្រមឆ្លើយតប ក៏ចង់ឡើងរបងផ្ទះគេ ប្រឹងឡើងលើដំបូលឡានខ្លួនផងឲ្យវារាងខ្ពស់ នៅតែពិបាកឡើងមិនរួច កាន់តែមួម៉ៅ។
" ស៊ូ អាគុក ស៊ូ ប្រពន្ធកូនយើងទេ! " ផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងហើយ ក៏លើកថង់ចំណីមកកាន់ជាប់ដៃ ប្រឹងតោងរបងឡើងម្ដងទៀត បើគិតតាមគេឈរលើដំបូលឡាន កម្ពស់មិនជាខ្ពស់ប៉ុន្មានទេ ត្រឹមទ្រូងនាយអីនឹង។
" ហ្អឺស៎! ហត់ណាស់! " ទម្រាំតែឡើងរួច បែកញើសឃឃាជោគខ្លួន។ ជុងហ្គុក ឱនមើលផ្នែកម្ខាងទៀតក្នុងភូមិគ្រឹះ ម៉ែអើយ.. ខ្ពស់គួរសម ប្រាំមែត្រទេដឹង? មើលៗក៏រាងស្រៀវដែរ តែត្រូវរឹងមាំស៊ូ ដើម្បីប្រពន្ធកូនយើង ក្លាហានឡើងពូ អូនយ៉ុងកំពុងតែចាំ។

បឹប!

" អុ..អូយយ៎.. ជាប់ចង្កេះ " លោតផ្លោតដូចកង្កែបផ្លោះរបង ថង់អាហារក្នុងដៃស្ទើរតែជ្រុះរបូតខ្ទេច តែនាយរហ័សឲ្យខ្នងធ្លាក់ទៅមុន ទ្រអាហារទាំងអស់នៅពីលើទ្រូង ស៊ូ ឈឺប្រាណ ក៏មិនឲ្យអាហារទិញផ្ញើរ យ៉ុងយ៉ុង ខូចខាតដែរ។
" អ្នកណា? " ថេយ៉ុង អង្គុយមិនឆ្ងាយពីរបងប៉ុន្មាន កាលបើឮសម្លេងធ្លាក់ក្ដុកនៅក្បែរត្រចៀក ក៏រហ័សក្រោកស្រែកសួរ របស់ស្អីមកធ្លាក់ក្នុងផ្ទះខ្លួនទាំងយប់ គួរឲ្យសង្ស័យណាស់។
" ជាបងទេ! " ជុងហ្គុក ប្រឹងក្រោកអង្គុយទាំងជាប់ចង្កេះកម្រើកមិនចង់រួច ដៃនៅឱបថង់អាហារជាប់ សម្លេងខ្សាវៗស្ដាប់មិនចង់ឮ ថេយ៉ុង ក៏លបៗដើរទៅមើល។
" ជុងហ្គុក? " គ្រាន់ឃើញរាងក្រាស់ក្នុងសភាពបែបនោះ គេក៏រហ័សចូលទៅជួយនាយយ៉ាងលឿន ភ្លេចអស់ការខឹងសប្បារពីថ្ងៃ កាយវិការ ក្រសែភ្នែកពោលពេញដោយក្ដីបារម្ភ ឲ្យបបូរមាត់ក្រាស់ញញឹមទាំងរំភើប។
" លោកមិនអីទេឬ? ហើយលោកមកធ្វើអីនៅទីនេះ? មិញនេះខ្ញុំឮធ្លាក់ក្ដុក កុំប្រាប់ថាលោកផ្លោះរបងណា! " ថេយ៉ុង គ្រានាយឲ្យមកអង្គុយនៅលើបង់ក្បែរទោងខ្លួនជិះមុននេះ ឆ្ងល់ហើយ សម្លេងធ្លាក់មុននេះកុំប្រាប់គេថានាយផ្លោះរបងឲ្យសោះ ព្រោះថាវាជារឿងដ៏ឆ្កួតបំផុតហើយ។
" ពិតមែន! បងផ្លោះរបង" អត់មានអ្វីត្រូវប្រកែក ព្រោះវាជាការពិត។ វិនយ៉ុង ស្ដាប់ទាំងហួសចិត្ត ចង់សើចផង ចង់ខឹងផង ឆ្កួតមែនហើយ ផ្លូវទ្វារផ្ទះច្រកប៉ុណ្ណាណី មិនចូល បែរជាមកលួចផ្លោះរបងទៅវិញ។
" លោកជាចោរឬ? បានជាផ្លោះរបងចូលផ្ទះគេទាំងយប់ មនុស្សល្ងង់នេះ ផ្លូវមានមិចមិនចូល? " ថាមិនចង់បន្ទោស តែនាយល្ងង់ពេក នេះសំណាងហើយមិនកើតអ្វីធ្ងន់ធ្ងរ ចុះបើថ្លោះ.កជើង ចង្កេះ បាក់ដៃ បាក់ជើងមិនវីវរទៅហើយទេ។
" បងមិនហ៊ាន អ្នកយាមមុខកាចៗណាស់ បងខលទៅអូនមិនព្រមលើកធ្វើអី ទើបលោតផ្លោះរបងតែម្ដងទៀត បានហាត់ប្រាណពេលយប់ផង "

បម្រើបេះដូង VIP ( Completely✓ )Where stories live. Discover now