ភាគទី2: សុំដោយសារផង ណា បងសង្ហារ

5.5K 285 3
                                    

នៅខាងមុខសណ្ឋាគារ ដ៏ខ្ពស់ត្រដែតនៅក្នុងទីក្រុងហុងកុង ដែលមានកម្ពស់ដល់ទៅ៥២ជាន់ អាចមើលឃើញទីក្រុងដ៏ស្រស់ត្រកាលបានយ៉ាងច្បាស់ កំពុងតែឈរជើង រំលេចវត្តមានដ៏ស្អាតអស្ចារ្យនៃទីក្រុងទាំងមូល។ សម្លេងអ៊ូអរ ខ្សឹបខ្សៀវគ្នា រវាងអ្នកកាសែត និង ភ្ញៀវចូលរួមនារាត្រីយប់នេះ កំពុងតែជ្រួលជ្រើមនៅមិនស្ងៀម រង់ចាំវត្តមានម្ចាស់សណ្ឋាគារបង្ហាញខ្លួន។

ង៉ឺតត!!

ឡានស៊េរីទំនើបឈប់ចត នៅខាងមុខសណ្ឋាគារ លើព្រំក្រហម ឲ្យអ្នកកាសែតដែលកំពុងតែរង់ចាំយ៉ាងអន្ទះសារនោះ ប្រញាប់បែរមកលើកកាមេរ៉ា តម្រង់ចំរថយន្តដែលឈប់ ផ្ដិតយករូបភាពទាំងក្នុង និងក្រៅនៃមួយតួររថយន្ត រហូតដល់វត្តមានម្ចាស់សណ្ឋាគារបង្ហាញខ្លួនចេញពីក្នុងរថយន្ដ ផ្ជាប់ជាមួយស្នាមញញឹមដ៏ស្រស់ស្រទន់ ដាក់អ្នកគ្រប់គ្នា។

ក្រឹប! ក្រឹប!

លោកសៀ ចុះពីលើរថយន្ត ឈរលើកម្រាលព្រំក្រហម តម្រង់ខ្លួន សារេសម្លៀកបំពាក់ឲ្យបានរៀបរយ រង់ចាំអ្នកជាភរិយា និង កូន ចុះមកបណ្ដើរចូលទៅក្នុងពិធីព្រមជាមួយគ្នា។
" ហេតុអីគេមិនចុះ? " អ្នកស្រីយាន មកក្បែរស្វាមី ចាប់ដើមដៃញញឹមដាក់កាមេរ៉ា បណ្ដើរតាមជាមួយប្ដីខ្សឹបៗ មិនហ៊ានឲ្យនរណា ដែលនៅក្បែរនេះបានឮឡើយ ក្រៅពីគាត់និងស្វាមី។
" គេថាចុកពោះ សុំទៅបន្ទប់ទឹកសិន មិនចុះនៅទីនេះទេ "
" កូននេះមិនចោលចរិតសោះ! " លោកសៀ ដឹងពេក ថាកូនកុហក់ តែនៅចំពោះមុខអ្នកកាសែតច្រើនយ៉ាងនេះ ឲ្យគាត់ពាក់មុខយក្សហៅកូនបង្ខំឲ្យចុះមិនកើតឡើយ មានតែបណ្ដោយសិន ទើបនាំភរិយាដើរចូលទៅខាងក្នុងតែពីរនាក់ មិនបានបីនាក់ដូចអ្វីដែលគាត់គ្រោងទុក។

បន្ទាប់ពីពួកគាត់ទាំងពីរដើរចូលទៅខាងក្នុងអស់ហើយ សូផ័រឡានក៏បើកចេញទៅចំណត ដោយមានអ្នកប្រុសតូចតាមទៅជាមួយ និងអង្គរក្សសង្ហាម្នាក់តាមផងដែរ ដើម្បីការពារសុវត្ថិភាព។

ក្រឹប.. ក្រឹប..

ឡានត្រកូលសៀ ចេញទៅមិនបានប៉ុន្មាននាទីផង ឡានទំនើបស៊េរីថ្មីស្រឡាង ខ្មៅរលោងស្រិលមួយគ្រឿងទៀតក៏បានមកដល់ ឈប់នៅពីលើកម្រាលព្រំក្រហមមុននេះដូចគ្នា។ អ្នកកាសែតគ្រាន់ឃើញអ្នកធំ មានមុខមាត់ក្នុងសង្គម មកចូលរួមក្នុងពិធី នាំគ្នាផ្អើលឈូឆរ តម្រង់កាមេរ៉ា ផ្ដិចយករូបភាពដ៏កម្រទុកក្នុងមេម៉ូរីរបស់ខ្លួន ដើម្បីចុះផ្សាយឲ្យក្រុមហ៊ុនសារព័ត៌មានខ្លួន ល្បីល្បាញមានអ្នកតាមដានច្រើន។
កាយមាំពេញដោយកម្លាំង សាច់ដុំហាប់ណែន រាងខ្ពស់ស្រឡះ គ្រងឈុតទឹកប៊ិចចាស់មួយតួខ្លួន ជាមួយក្រវ៉ាត់.កឆ្នូតស បង្ហាញពីសម្រស់ ភាពទាក់ទាញ ថ្លៃថ្នូររបស់នាយ មើលយូរកាន់តែសង្ហា។ ដៃស្ដាំជ្រែងក្នុងហោប៉ាវ ដើរចូលក្នុងពិធីយ៉ាងសមសួនជាអ្នកខ្ពង់ខ្ពស់ មិនខ្វល់ពីកាមេរ៉ា ឬសម្លេងស្រីៗឯណា ខ្សឹបខ្សៀវគ្នា ជ្រួលជ្រើម សរសើរពីភាពឥតខ្ចោះរបស់ខ្លួនឡើយ។

បម្រើបេះដូង VIP ( Completely✓ )Where stories live. Discover now