ភាគទី16: ធ្វើជាអ្នកជំនួស មួយរយះ

3.4K 180 0
                                    

" សប្បាយ?? សមចិត្តលោកហើយ មនុស្សឆ្កួត ឌឹប.. ឌឹប.. គួរឲ្យស្អប់ណាស់! " ដៃតូចក្ដាប់ចូលគ្នាគក់ពីលើទ្រូងនាយខ្លាំងៗតាមចិត្តខឹង ទ្រាំមិនបានទេ មុននេះភ័យ យំស្ទើរស្លាប់ ចុងក្រោយក៏ត្រូវគេបោកប្រាស់ គិតថាលេងបែបនេះសប្បាយណាស់ឬ?
" ឈប់! ឈប់ភ្លាមទៅ មិញនេះឯងដាក់យើងមួយខ្ទះ យើងមិនទាន់សងសឹកទេ ឥឡូវចង់វាយយើងឲ្យស្លាប់ទៀតឬ? ប្រយ័ត្នយើងទ្រាំមិនបាន តិចបានសន្លប់នៅក្នុងផ្ទះបាយនេះ កុំថាយើងអាក្រក់ឲ្យសោះ " ជុងហ្គុក ចាប់ដៃតូចជាប់ស្គ្រឺតធ្មេញ ទល់ថ្គាម ស្រែកសម្លត់រហូតភ្លេចខ្លួន បណ្ដាលឲ្យក្មេងដែលទើបតែឈប់យំមុននេះ ផ្ដើមយំអណ្ដកម្ដងទៀតដាក់នាយ។
" យំ? ហេតុអីក៏យំ? យើងបានធ្វើអីបានឯងយំ?? " នាយសួរក្មេងដែលហូរទឹកភ្នែកម៉ាត់ៗមិននិយាយអ្វី ខាំបបូរមាត់ ញ័រខ្លួនទទ្រើក គេក៏មិនយល់ ដឹងពីកំហុសខ្លួន។
" នៅមានមុខមកសួរទៀត ហ្ហឹក! " ថេយ៉ុង ក្ដាប់មាត់សម្លក់នាយថ្លែង បង្កើតជាការបោកប្រាស់ឲ្យគេភិតភ័យស្រែកគំហ៊កខ្លាំងៗប៉ុណ្ណឹងហើយ នៅមកសួរធ្វើជាមិនដឹងរឿងទៀត បានតែវាយឲ្យក្អួតឈាមម្ដងទេតើ មនុស្សស្អីពូកែឌឺ ចូលចិត្តធ្វើឲ្យគេខឹង បំភ័យគេឯងគ្រប់ពេល។
" មិនឲ្យយើងសួរយ៉ាងម៉េច? នេះឯងវាយយើងមួយខ្ទះ យើងទេដែរឈឺ គួរតែជាអ្នកស្រែកយំ មិនមែនឯងជាអ្នកត្រូវយំទេ "
" ពិតមែនហើយ ឲ្យខ្ញុំមើលបន្តិចទៅមើល ក្រហមពកថ្ងាស់ ប្រហែលជាឈឺខ្លាំងហើយ " កាយតូចងាកភ្លែតមករកនាយវិញ មុខមាំទឹកភ្នែករហាមមុននេះប្រែជាស្រទន់មួយរំពេច លើកដៃស្ទាបអង្អែលថ្ងាស់ក្រាស់ កន្លែងខ្លួនវាយមួយខ្ទះ ឃើញថាឡើងពកក្រហម គេបន្ទោសខ្លួនឯងជាខ្លាំង ដែលជ្រុលដៃទប់មិនជាប់ ភ្ញាក់វាយនាយដោយមិនដឹងខ្លួន។
" ក្រោកមកចាំខ្ញុំលាបថ្នាំឲ្យ " អាយ៉ុង ចាប់ដើមដៃនាយឲ្យក្រោក អូសចូលទៅបន្ទប់ទទួលភ្ញៀវ ឲ្យអង្គុយចាំខ្លួននៅលើសាឡុង ទើបគេដើរទៅយកប្រអប់ថ្នាំមកជាមួយ។
" សុំទោស ធ្វើឲ្យលោកឈឺហើយ! " ដៃតូចច្របាច់ថ្នាំបំបាត់ហើមដាក់លើម្រាមដៃច្អុរ យកទៅលាបពីលើស្នាមពកថ្នមៗ លាបបណ្ដើរ ផ្លុំបណ្ដើរ ជាមួយពាក្យសុំទោស គេមិនប្រកែកថាខ្លួនត្រូវ នាយឈឺដោយសារតែខ្លួន គេក៏ទទួលកំហុស។
" ក្អឹក! " ជុងហ្គុក អង្គុយស្ងៀមមិនកម្រើក រឹងឆ្កឹងដូចរូបម៉ាឡាកាំង ត្រចៀកស្ដាប់រាងតូចនិយាយ ប៉ុន្តែភ្នែកសម្លឹងសាច់.កសខ្ចីឥតព្រិច ប្រឹងលេបទឹកមាត់ផ្សើមបំពង់.ក ព្រោះកាន់តែមើល គេកាន់តែស្ងួត.កពិបាកទ្រាំ ខះៗស្រែកតែទឹក។
" ឈឺខ្លាំងទេ? ហើមយ៉ាងនេះខ្ញុំគួរតែយកទឹកកកមកស្អំឲ្យលោក ចាំបន្តិចណា " ចប់សម្ដីគេក៏ចង់ងើបចេញទៅយកទឹកកកមកស្អំឲ្យនាយ តែក៏ត្រូវដៃមាំចាប់ទាញឲ្យអង្គុយចុះវិញ...។
" ផឹប!! អុ៎ស.. " កាយតូចត្រូវបាននាយចាប់ទាញទម្លាក់មកលើភ្លៅរបស់ខ្លួន មិនមាត់ ថេយ៉ុង ភ្ញាក់ព្រើតចម្លែកចិត្តបន្តិច ទើបចង់ក្រោកវិញ តែក៏ត្រូវនាយឃាំងឱបចង្កេះជាប់មិនឲ្យរើរួច។
" ធ្វើអី? លែងខ្ញុំទៅ " ព្យាយាមរើបម្រះចេញពីការឱបក្រសោបរបស់រាងក្រាស់ តែក៏គ្មានប្រយោជន៍ រាល់សំនួរដែលគេសួរទាំងអំបាលម៉ាន ក៏នាយមិនឆ្លើយ នៅតែបន្តស្ងាត់សម្លេង សម្លឹងមុខតូចក្រមិចនោះមិនឃ្លាត រហូតអ្នកដែលត្រូវគេសម្លឹងចំបែបនេះ ទ្រាំទប់ភាពអៀនខ្មាសរបស់ខ្លួនលែងជាប់ ក៏ព្រលែងចេញមកក្រហមថ្ពាល់ដូចផ្លែស្ត្រប៊ឺរីទុំ។
" ឯងមកទីនេះបម្រើយើង តើឯងត្រូវការអ្វី? " ស្ងាត់ជាយូរនាយក៏ដាច់ចិត្តនិយាយចេញជាមួយសំនួរមួយប្រយោគ ឲ្យនាយតូចគាំងមិនដឹងថាគួរឆ្លើយបែបណា គួរនិយាយតាមត្រង់ ឬក៏កុហក់?
" ខ្ញុំ! " ថេយ៉ុង នៅតែប៊ិកប៊ឹកនិយាយមិនចេញ ទោះជាចង់និយាយពាក្យពិត ប្រាប់នាយពីបំណងខ្លួនដែលមកក៏ដោយ គេនូវមិនទាន់មានភាពក្លានហាន។
" មិនឆ្លើយ មានន័យយ៉ាងម៉េច? មកធ្វើការឲ្យយើងហ្វ្រី? " ជុងហ្គុក នៅតែសួរ ជីក កកាយឬស ចង់ឲ្យរាងតូចឆ្លើយ ទោះជាគេបានដឹងហើយក៏ដោយថា ថេយ៉ុង មកទីនេះមានគោលបំណងអ្វី គេចង់ឮសាម៉ីខ្លួនប្រាប់ដោយផ្ទាល់មាត់បញ្ជាក់ តើក្មេងម្នាក់នេះនៅចង់លាក់បាំងខ្លួនដល់ពេលណាទៀត?
" អត់ទេ! ខ្ញុំ~ខ្ញុំមក ព្រោះតែរឿងសណ្ឋាគារ " ទម្រាំតែដាច់ចិត្តឆ្លើយចេញមកទាំងអឹមអៀន រអៀសមាត់ជាមួយសម្ដីខ្លួនជាខ្លាំង ប៉ុន្តែទោះជាខ្មាស គេត្រូវតែកាត់ ដើម្បីគ្រួសារមានស្នាមញញឹមឡើងវិញ។
" យកខ្លួនមកដោះដូរ? " ដៃដែលឱបចង្កេះតូចមុននេះត្រូវរបូតចេញដោយឯកឯង នាយទម្លាក់មុខសម្លឹងប្រាណនាយតូច ក្នុងចិត្តកំពុងតែគិតពីអ្វីម៉្យាង ទឹកមុខបង្ហាញយ៉ាងច្បាស់ពីចិត្តគំនិត នាយកំពុងតែពេបជ្រាយគេឬ?
" ខ្ញុំ-ខ្ញុំអត់មានទេ ខ្ញុំគ្រាន់តែមកទីនេះតាមបំណងរបស់លោក ខ្ញុំបានឮប៉ាម៉ាក់គាត់និយាយគ្នាពីរឿងនេះ ខ្ញុំស្ម័គ្រចិត្តមកទីនេះដោយខ្លួនឯង គ្មានអ្នកណាយកខ្ញុំមកដោះដូរអ្វីនោះឡើយ លោកកុំមានការយល់ច្រឡំអី " ថេយ៉ុង ប្រកែកបដិសេដញាប់បបូរមាត់ ជាមួយភាពភិតភ័យគេព្យាយាមបកស្រាយ មិនចង់ឲ្យនាយគិតថាខ្លួនជាមនុស្សត្រូវការប្រយោជន៍ ដោយយកប្រាណខ្លួនឯងមកប្ដូរនោះទេ។
" ឯងដឹងថាហេតុអីយើងត្រូវចង់ឯងមកធ្វើការឲ្យយើងដែរទេ? " ជុងហ្គុក លូកចាប់ទាញកាយតូចមករឹតជាថ្មី ឱនខ្សឹបក្បែរត្រចៀតស្ដើង ជាមួយខ្យល់ដង្ហើមក្ដៅព្រឺដល់ឆ្អឹងខ្នង ហើយវាក៏ជាចេតនា មួយដែលនាយចង់បង្ហាញប្រាប់គេដែរ ថានៅក្បែរនាយគួរឲ្យខ្លាចប៉ុណ្ណា។
" ខ្ញុំមិនដឹង ហើយក៏មិនចាប់អារម្មណ៍ចង់ដឹង ខ្ញុំមកទីនេះគឺស្ម័គ្រចិត្ត ព្រមធ្វើគ្រប់យ៉ាងដែលលោកត្រូវការ ហើយការចង់បានតបស្នងរបស់ខ្ញុំ មានតែមួយគត់ គឺខ្ញុំត្រូវការឲ្យលោកសហការណ៍ជាមួយលោកប៉ារបស់ខ្ញុំវិញ " គេមិនបានភ័យខ្លាចទោះជានាយត្រូវការគេយកមកបម្រើ ឬសម្លាប់ គេមិនរអារជាមួយនាយឡើយ គ្រប់យ៉ាងគេអាចធ្វើបានទាំងអស់ឲ្យតែនាយហាមាត់ ហើយការដោះដូររបស់គេសុំពីនាយ គឺមានតែមួយចំណុចតូចនេះប៉ុណ្ណោះ។
" យើងចង់ឲ្យឯងក្លាយជាមនុស្សកំដរ ជំនួសកន្លែងគេមួយរយ: ធ្វើបែបណាឲ្យយើងសប្បាយរីករាយ ឯងអាចធ្វើបានទេ? " នាយញោចស្នាមញញឹមចុងមាត់បន្តិច មិនទាន់យល់ព្រមជាមួយសំណើររបស់រាងតូចនោះទេ ប៉ុន្តែនាយក៏បានប្រាប់ពីបំណងខ្លួនទៅកាន់ ថេយ៉ុង បើគេយល់ព្រម អាចធ្វើបាន នោះរឿងដែលគដចង់បាននាយនឹងពិចារណាគិតឡើងវិញ។
" ជំនួសសង្សារលោក? "
" អូខេ ខ្ញុំធ្វើបានគ្រប់យ៉ាងស្រាប់ហើយ " ដឹងឮការដោះដូររបស់នាយហើយ គេនូវតែមិនខ្លាចរអារ ត្រឹមរឿងប៉ុណ្ណឹង ទោះជាសម្ដីនាយមុននេះរាងចាក់ដោតបន្តិច ប៉ុន្តែគេមិនអីឡើយ ត្រឹមកំដរនាយមួយរយ: ហើយក៏អាចទទួលបានស្នាមញញឹមរបស់គ្រួសារត្រឡប់មកវិញ គេអាចលះបង់បាន។
" ហ៊ឹស! " នាយសើចក្នុងបំពង់.កសម្លឹងចាក់ចូលជ្រៅក្នុងកែវភ្នែកមានពន្លឺ ប្រើដោយក្រសែភ្នែកពេញចិត្ត មិនងាយបានជួបឡើយមនុស្សចិត្តខ្លាំងតតាំងជាមួយខ្លួន ចង់ដឹងណាស់ថាគេខ្លាំងបានយូរប៉ុណ្ណា ពេលនៅជាមួយខ្លួនរាល់ថ្ងៃក្នុងនាមជាអ្នកជំនួសបែបនេះ កុំសោកស្ដាយនីវការសម្រេចចិត្តនេះនៅថ្ងៃក្រោយឲ្យសោះ ជេន ជុងហ្គុក ជាមនុស្សគ្មានធម៌មេត្តាទេ។ « ខ្លាចតែពេលនោះបាត់មុខគេមិនបានតាំងថាគេជាមនុស្សអាក្រក់ហា៎បង មហាសេដ្ឋី ចាំថាមាត់គេហ៊ាននិយាយបែបនេះហើយ ទោះចិត្តស្នេហ៍គេមានឲ្យយើងប៉ុណ្ណា ក៏គេមិនខ្លាចរអា ក្នុងការដើរចេញដូចគ្នា ទោះគេត្រូវឈឺចាប់ក៏ដោយ ហើយអ្នកដែលឈឺខាប់ខ្លាំងអាចជាយើងខ្លួនឯងក៏ថាបាន ចាំមើលថាអ្នកណានិងស្ដាយក្រោយ ជំពោះពាក្យមួយនេះ »

បម្រើបេះដូង VIP ( Completely✓ )Where stories live. Discover now