ភាគបញ្ចប់

5.9K 368 10
                                    

ប្រាំពីរខែកន្លងផុតទៅ។

" ជុង! បងមានបានខលប្រាប់លោកប៉ាអ្នកម៉ាក់ឬនៅ ស្អែកនេះពួកយើងត្រូវទៅហើយណា! " កាយតូចបម្រាស់ខ្លួនបន្តិចចង់អង្គុយឲ្យស្រួលតែវាពិបាកខ្លាំង។ ឃើញបែបនោះ ជុងហ្គុក ក៏រហ័សងើបជួយប្រពន្ធ ព្រមទាំងឆ្លើយជាមួយស្នាមញញឹមពព្រាយ។
" បងប្រាប់រួចរាល់ហើយ អូនកុំបារម្ភអី! "
" អូនភ័យណាស់ គេជិតចេញមកជួបពួកយើងហើយ លឿនមែនទែន! " ម្នាក់ៗពេលដឹងថាជិតដល់ថ្ងៃបានជួបមុខកូន អារម្មណ៍នៅមិនស្ងប់ឡើយ ភ័យផង សប្បាយចិត្តផង ជាកូនដំបូង ក៏ជាបេះដូងបរិសុទ្ធរបស់ពួកគេទាំងពីរ ស្រលាញ់ស្មើរជីវិត ម្នាក់ៗទន្ទឹងរង់ចាំតែថ្ងៃស្អែកខានស្អែកនេះ បន់ឲ្យឆាប់ដល់លឿនៗភ្លាមទេ។
" អូនចង់ញ៉ាំអីបន្តិចទេ ដើម្បីឲ្យបានធូរអារម្មណ៍? " ស្រលាញ់ប្រពន្ធថ្នមមិនឲ្យធ្វើអ្វី តាំងពីកូននៅតូចញិបជាដំណក់ឈាម រហូតដល់កូនជិតដល់ថ្ងៃសម្រាល នាយមើលថែបម្រើបានយ៉ាងល្អ មិនឲ្យរាងតូចធ្វើអ្វី ក្រៅពីញ៉ាំ ហើយនិងគេង ស្រលាញ់ថ្នាក់ថ្នមយ៉ាងនេះ តើអ្នកណាអាចបែរចិត្តពីនាយបាននោះ បើប្ដីល្អម្លឹងៗ។
" ចាំបងមួយភ្លែត " មិនឲ្យរាងតូចឆ្លើយប្រាប់ នាយក៏នឹកឃើញពីរបស់ដែលអ្នកមានផ្ទៃពោះគួរញ៉ាំមុនពេលសម្រាល ទើបរហ័សរត់ចូលផ្ទះបាយ រកមើលថាមានឬអត់។
" ជុងហ្គុកហា៎ បងធ្វើអីយូរម៉្លេះ អូនឈឺបត់ជើងណាស់! " ដៃតូចប្រឹងច្រត់សាឡុងក្រោក ទាំងទើសពោះ ស្រែកហៅរាងក្រាស់ពីចម្ងាយ ទើបងាកកាយចង់ដើរចេញទៅបន្ទប់ទឹក។
" អុ..អូយយ៎.. ចុកពោះណាស់! " ក្រោកដើរបានតែបីបួនជំហ៊ានចេញមិនទាន់ផុតសាឡុងផង ជើងស្រឡូនផ្ដើមកន្ធែកទន់គ្រឹប តែសំណាងចេះគេទប់ខ្លួននឹងសាឡុងជាប់ ទឹកថ្លាៗហូរដូចជាជ្រោះ ក្រោយពេលគេស្រែកឈឺមួយវ៉ាស់មុននេះ។
" ហ្ហឹកៗ.. ជុង បងធ្វើអី អូនចុកពោះណាស់ " គេយំឡើងដង្ហក់ ចុករមួលក្នុងពោះជាខ្លាំង ទឹកភ្លោះបែកភ្លាមនាយមិននៅក្បែរទៀត គេពិតជាភ័យ។
" អ្នកប្រុស! លោកម្ចាស់ អ្នកប្រុសបែកទឹកភ្លោះហើយ " បម្រើស្រីដើរកាត់ក្បែរឮសម្លេងល្ហៀងក៏ប្រញាប់ចូលមកមើល ឃើញរាងតូចបែកទឹកភ្លោះជិតសម្រាល ក៏ប្រញាប់ស្រែកហៅចៅហ្វាយមួយអស់សម្លេង។
" យ៉ុង!? " ជុងហ្គុក កាលបើឮសម្រែកបម្រើហៅ របស់ក្នុងដៃដែលទើបតែរកឃើញក៏ទម្លាក់ចោលក្ដុក រត់ចេញទៅរកប្រពន្ធ គ្រាន់ឃើញភ្លាមនាយក៏ប្រញាប់ចូលទៅបីកាយតូចរត់ចេញទៅក្រៅ ព្រមទាំងប្រាប់បម្រើស្រីឲ្យជួយ។
" ទៅហៅព្រីន ពីក្រោយផ្ទះមក ឲ្យឆាប់ឡើង! " នាយបីកាយតូចទៅរកឡានមុន មិនអាចបង្អង់ពេលយូរបានឡើយ។
" ហ្ហឹកៗ.. ជុង អូនឈឺណាស់ អូនខ្លាច! "
" កុំខ្លាច បងនៅទីនេះហើយ! "
" ចៅហ្វាយ! " មិនយូរ នាយព្រីន ក៏មកដល់ប្រញាប់បើកឡានហៅចៅហ្វាយឲ្យចូល បើកចាកចេញទៅមន្ទីពេទ្យ។

បម្រើបេះដូង VIP ( Completely✓ )Where stories live. Discover now