ភាគទី32: ស្នេហា៎ធ្វើឲ្យឈឺចាប់

4.1K 225 3
                                    

" ហេតុអីក្បត់សន្យា? គេចង់ឲ្យខ្ញុំខឹងដល់ស្លាប់ប្រាកដណាស់ " ជុងហ្គុក អង្គុយជ្រោងសក់ក្បាលក្រពុលមុខម្នាក់ឯងនៅលើសាឡុង រិះរកវិធីធ្វើបែបណា ដើម្បីបានរាងតូចត្រឡប់មកវិញ ភ្លាមៗក៏ចាកចេញ គេមិនទាន់ត្រៀមខ្លួនប្រឈមមុខជាមួយអ្នកណានោះទេ ជាពិសេសលោក សៀ ប៉ារបស់រាងតូចតែម្ដង។
" ស្ងប់អារម្មណ៍សិនទៅអ្នកប្រុស អ្នកប្រុសយ៉ុង អាចខឹងមួយពេល បន្តិចទៀតក៏ត្រឡប់មកវិញហើយ "
" ឲ្យខ្ញុំស្ងប់អារម្មណ៍បានយ៉ាងម៉េច? គេកំពុងតែពពោះកូន ខ្ញុំមិនទុកចិត្តឲ្យគេនៅឃ្លាតឆ្ងាយពីក្រសែភ្នែកនោះទេ "
" មានកូន? មេការធាន និង នាយព្រីន ស្រែកឡើងព្រមគ្នា ភ្នែកបើកក្រឡោតដោយភាពភ្ញាក់ផ្អើល ចៅហ្វាយនិយាយអីមុននេះ? ថេយ៉ុង មានកូន? អ្នកទាំងពីរស្ដាប់ច្រឡំទេដឹង?
" មិនដឹង! គិត គិត គិត ត្រូវតែរកវិធី បើមិនដូច្នោះទេខ្ញុំដេកមិនលក់ទេ! " នាយក្រោកក្រេសពីលើសាឡុង ដើរទៅ ដើរមក ខាំក្រចកដៃខ្លួនឯង ស្វែងរកគំនិតល្អៗ ធ្វើបែបណាទើបបានរាងតូចមកវិញដោយមិនចាំបាច់ទៅសុំពីប៉ាម៉ាក់គេ។ ចង់បានកូនគេតែអត់ហ៊ានសុំប៉ាម៉ាក់គេ គិតអីលោកសេដ្ឋី?!
" កុំគិតនាំពិបាកអីចៅហ្វាយ ឲ្យលោកម្ចាស់ចូលស្តីដណ្តឹងអ្នកប្រុស សៀ ទៅ បានបាតហើយ! " នាយជំនិតឲ្យយល់បល់ កុំគិតច្រើននាំពិបាកឈឺក្បាល ចង់បានចូលដណ្ដឹងរួចជាស្រេច បានមកជាកម្មសិទ្ធិស្របច្បាប់ មិនខ្លាចមានអ្នកដណ្ដើមផង។
" មិនបាន! ឯងក៏ដឹងថាលោកប៉ាមិនចូលចិត្តឲ្យយើងទាក់ទងជាមួយភេទដូចគ្នានោះទេ បើទៅទាំងទទឹងទិសបែបនេះ គាត់កាន់តែមិនពេញចិត្ត អាចស្អប់ទាំង ថេយ៉ុង ទៀតផង! " មិនមែនមិនគិតពីរឿងនេះ តែដឹងថាលោកប៉ាមិនដែលយល់ស្របឲ្យខ្លួនធ្វើរឿងទាំងនេះឡើយ បើគេបណ្ដោយតាមចិត្តខ្លួនមួយឆាវ អ្នកដែលមានសម្ពាធខ្លាំងគឺជារាងតូច ដែលទទួលបានពីគ្រួសាររបស់ខ្លួន គេមិនចង់បានបែបនេះទេ។
" បើនេះមិនល្អ នោះមិនកើត ទៅប្លន់តែម្ដងទៅ ល្អទេ? " កូនចៅសំណព្វនាំម្ចាស់ចូលគុកហើយទេតើនៀក នេះមិនត្រូវ នោះមិនកើត បបួលចៅហ្វាយទៅប្លន់ម្ដងទៅមើល មានរសជាតិយ៉ាងណាវិញ។
" អើ! ល្អដែរតើ សម្រេចថាយកវិធីនេះហើយ រៀបចំទៅ ស្អែកចេញប្រតិបត្តិការ " កូនចៅ និង ចៅហ្វាយ និយាយពីថាត្រូវដងត្រូវផ្លែគ្នាសម្បើមណាស់ លោកមេការឯនេះ ឈរស្ដាប់ទាំងហួសចិត្ត វិធីល្អៗមានគគោក មិននាំគ្នាធ្វើ បែរមានគំនិតជាចោរចង់ទៅប្លន់កូនគេ គិតថាមានសង្ឃឹមបានឬអត់?

បម្រើបេះដូង VIP ( Completely✓ )Where stories live. Discover now