ភាគទី3: អ្នកប្រុសតូចបាត់ខ្លួន

4.8K 261 2
                                    

       " តែបន្តិចទេណា ត្រឹមចំណតឡានក្រុងខាងមុខនេះក៏បាន ឲ្យតែចេញផុតពីទីនេះ ទៅដល់ក្រៅខ្ញុំអាចរកតាក់ស៊ីជិះបានហើយ ណា.. ណា៎.. ជួយក្មេងដ៏កំសត់ម្នាក់នេះម្ដងទៅ ណាបងសង្ហារ បងគួរឲ្យស្រលាញ់ណាស់ ចិត្តល្អដល់ក្មេងម្នាក់នេះម្ដងទៅណា៎! " ដៃចាប់ ក អាវនាយដូចកំពុងតែគម្រាម ប៉ុន្តែសម្ដីវិញផ្អែមដូចជាការ៉េម មុត ត្រជាក់ រ៉ូយ៉ាល់ ឲ្យអ្នកស្ដាប់ព្រឺរោមស្ពឹកចិត្ត ចង់បដិសេធ តែហាមាត់មិនរួចទាល់តែសោះ។
       " ឡើងមក! តែដល់ខាងមុខបន្តិចទេណា៎ " សុភាពបុរសដូចជានាយមិនដាច់ចិត្តឃើញក្មេងកំសត់ឈរអង្វរបែបនេះឡើយ ក៏សម្រេចចិត្តឲ្យគេឡើងឡានទៅជាមួយខ្លួន។ កាយតូច រត់ស្ទុះយ៉ាងលឿនបើកទ្វារកាប៊ីន ក្រោយចូលទៅអង្គុយញញឹមញញែមអរគុណនាយកំលោះមិនដាច់ពីមាត់។
       " អរគុណបងសង្ហាខ្លាំងៗ!! "
       " មិនបាច់អរគុណទេ ដល់ខាងមុខនេះចុះទៅ បងត្រូវទទួលចៅហ្វាយបងទៅផ្ទះវិញ! " នាយប្រាប់ស្របពេលបើកឡានមកមុខសណ្ឋាគារចាំទទួលចៅហ្វាយត្រឡប់ទៅផ្ទះវិញ មុននេះឮមកថា គាត់មិនស្រួលខ្លួន ដូចជាញ៉ាំស្រាច្រើនទៀតផង ទើបមិនអាចទ្រាំនៅដល់ចប់ពិធីបាន។ ( អ្នកអានប្រាកដជាគិតថា អាឆីថេយ៍ បានជួបហ៊ាគុក ហើយមែនអត់ ចង់ប្រាប់ថាខ្ចឹល ដាក់ឲ្យតួរ ជួបគ្នា😼 )
       " អូខេ!! "
       " ដល់ហើយ ចុះទៅ! "
       " អរគុណបងម្ដងទៀត លាសិនហើយ! " បបូរមាត់ស្ដើងញញឹម អរគុណអ្នកកំលោះម្ដងទៀតសម្រាប់ការជួយសង្គ្រោះខ្លួនមុននេះ ទើបប្រញាប់បើកទ្វារឡាន បម្រុងចុះហើយ ស្រាប់តែឃើញលោកប៉ាខ្លួនដើរចេញមកខាងក្រៅ ជាមួយនរណាម្នាក់ ភ្លាមនោះគេក៏ប្រញាប់ស្ទុះចូលទៅខាងក្នុងវិញយ៉ាងលឿន ឲ្យនាយមានចម្ងល់ជាខ្លាំង។
       " មានរឿងអី? "
       " គ្មានទេ ខ្ញុំចង់ចុះខាងនេះវិញ! " បបូរមាត់ស្ដើងតប ញឹមៗទាំងមិនសូវសម បង្វែរខ្លួនចង់ចុះច្រកទ្វារខាងឆ្វេងម្ដង ទើបនាយព្រីន ដោះឡុកទ្វារម្ខាងទៀត ស្របពេលចៅហ្វាយខ្លួនដើរមកដល់ល្មម នាយប្រញាប់បើកទ្វារចុះពីលើឡាន ដោយមិនភ្លេចផ្ដាំអ្នកក្នុងឡានឲ្យចុះឡើយ÷
       " ឯងប្រញាប់ចុះទៅ ប្រយ័ត្នចៅហ្វាយបងឃើញរឿងធំមិនខានទេ " ចប់សម្ដីនាយក៏ចុះទៅជួយគ្រាម្ចាស់ មើលទៅដូចជាស្រវឹងខ្លាំងណាស់ គេឲ្យមកចូលរួមពិធីសម្ភោធសណ្ឋាគារ តែម្ចាស់ម្នាក់នេះបែរជាមកស្រវ៉ាផឹកស្រាទៅវិញ។
       " ហ្អឺស៎!! ចប់ហើយអញ ពីមុខតោ ខាងក្រោយខ្លា នៅកណ្ដាលផ្ទះគេ ឲ្យទៅណាទើបល្អ?” ថេយ៉ុង បើកទ្វារម្ខាងទៀតបម្រុងចុះគេចពីលោកប៉ាខ្លួន តែក៏មកឃើញជំនិតគាត់ ដែលខ្លួនដេញមុននេះមកឈរយាមអីនៅទីនេះ ឥឡូវម្ចាស់ឡានក៏ដេញចុះទៀត តើឲ្យគេទៅពួននៅឯណា??
       " សូមធ្វើដំណើរត្រឡប់ទៅវិញដោយសុវត្ថិភាព ផ្ញើរមើលថែគេផង!” លោកសៀ ជូនដំណើរលាភ្ញៀវពិសេសរបស់ខ្លួន ក៏ផ្ដាំអ្នកដែលបើកឡានឲ្យនាយ មើលទៅសភាពទន់ ក ចង់សន្លប់ម្ដងៗទៅហើយ ស្ងាត់មាត់មិនឮនិយាយអ្វីសោះ សង្ស័យតែសន្លប់បាត់ហើយទេដឹង។
       " បាទ! អញ្ចឹងខ្ញុំសុំលាសិនហើយ! "
 
          នាយព្រីន ឱនគំនាបលា លោកសៀ បន្តិច ទើបគ្រាចៅហ្វាយខ្លួនចូលឡាន ដោយមានជំនួយពី
កូនចៅលោកសៀពីរបីនាក់មកជួយ។
 
    គ្រឹប!!
 
       " ចម្លែកណាស់ ចៅហ្វាយ មិនដែលបែបនេះពីមុនមកទេ!! " នាយព្រីន ដាក់ចៅហ្វាយឲ្យគេងផ្អែកនឹងប៉ាវអ៊ីឡានកាប៊ីនក្រោយ បិទទ្វាររួចរាល់ហើយ ក៏ចូលទៅកន្លែងបញ្ជាចង្កូត អត់នឹងឆ្ងល់មិនបាន មុនចាកចេញនាយក៏ឈ្លាតងាកក្រោយមើលចៅហ្វាយខ្លួន ដែលសន្លប់ទន់ កល្អូកនោះ មិនធ្លាប់គិតឡើយថា ខ្លួនអាចមកឃើញម្ចាស់ដេកសន្លប់ដោយជាតិស្រាបែបនេះ ជាលើកទីមួយក្រោយក្លាយជាអង្គរក្សមករាប់ឆ្នាំ។
       " ហ៊ឹមម.. ហ្អួក.. អ៊ួក.. " ចេញឡានមិនបានប៉ុន្មាននាទីផង សម្លេងក្អួតចង្អោររបស់កំលោះជេន បន្លឺឡើងពេញឡាន ឲ្យនាយដែលកំពុងតែបញ្ជាចង្កូត ចេះតែឈ្លាតអើតមើលម្ចាស់តាមកញ្ចក់ជារើយៗ។
       " ហ្អួក.. ស្អុយណាស់ មនុស្សគគ្រិច! " ម្ចាស់ឡានស្ងាត់បន្តិច សម្លេងឆ្អើមរបស់មនុស្សម្នាក់ទៀតក៏បន្លឺឡើងខ្សឹបៗក្បែរជើងនាយកំលោះ ម្នាក់នោះគ្មានអ្នកណាក្រៅពីកំលោះតូចកំពូលល្បិចរបស់យើងឡើយ គេចពីក្រសែភ្នែកប៉ាមិនបាន មនុស្សរបស់គាត់នៅជុំវិញគ្រប់ទិសទី ទើបគេមិនព្រមចុះសង្ងំលាក់ខ្លួននៅកន្លៀតកៅអី តែមានអីម្ចាស់ឡានស្រវឹងក្អួតដាក់ពេញខ្លួន រួចតាំងមកអង្គុយស្អុយក្លិនក្អួតខ្ទប់ច្រមុះជេរគេ។
       " អ្នកណា..?? " កំលោះជេន ទោះជាស្រវឹងជោគជាំមិនសូវជាដឹងអ្វី ប៉ុន្តែសម្លេងខ្សាវៗក្បែរត្រចៀកគេមុននេះឮយ៉ាងច្បាស់ ភ្នែកធ្លាក់ប្រឹងបើកសម្លឹងរកមើលនៅក្នុងឡាន ក៏មិនបានចាប់អារម្មណ៍អ្នកក្បែរជើង នាយឃើញតែអង្គរក្សខ្លួនម្នាក់ដែលកំពុងតែបើកឡានព្រាលៗ ក្រៅពីនោះងងឹតសូន្យឈឹង។
       " អាល្អិត នេះឯងមិនទាន់ចុះទេ? " នាយព្រីន ស្កៀតធ្មេញសួរតិចៗទៅក្មេងដែលខ្លួនជួយមុននេះ និយាយគ្នាហើយថាចុះនៅខាងមុខសណ្ឋាគារ ឥឡូវខ្លួនចេញឡានដឹកចៅហ្វាយមក គេនៅមិនទាន់ចុះឲ្យចៅហ្វាយខ្លួនសង្ស័យទៀត ដាច់.កមិនខានទេពេលនេះ។
       " ខ្ញុំចុះនៅទីនោះមិនបានទេ បងជួយឈប់ឡានបែបគៀនបន្តិចទៅ ទម្លាក់ខ្ញុំចោលទៅទីនេះក៏បាន!” ថេយ៉ុង ព្យាយាមញែកខ្លួនចេញពីជើងនាយកំលោះអើតក្បាលប្រាប់នាយព្រីន ឲ្យទម្លាក់ខ្លួននៅទីនេះចុះ ពួកគេចេញឆ្ងាយពីសណ្ឋាគារដែរហើយ ឪពុករបស់គេមិនដឹងឡើយ។
       " ហ្ហើយ~ ឯងនេះកំពុងតែនាំរឿងដាក់ខ្លួនហើយ! " នាយដកដង្ហើមធំដោយក្ដីកង្វល់ ក៏ប្រញាប់អែបគៀនឲ្យគេចុះ ទាន់ចៅហ្វាយនៅមិនទាន់ដឹងខ្លួន តែថាភ្លាមនោះ..
 
                បឹប!!  អាយយ៎..
 
       " ចង់ទៅណា..? អ្នកណាប្រើឲ្យឈប់ឡាន បើកចេញភ្លាមទៅ!? "

បម្រើបេះដូង VIP ( Completely✓ )Where stories live. Discover now