ភាគទី18: ក្មេងទាញ៉ាំ ការ៉េម

3.2K 171 0
                                    

" ខ្លួនកម្រើកមិនរួចផង នឹកគិតតែរឿងស្មោកគ្រោកមិនឈប់ ខ្ញុំគួរតែហៅដុកទ័រឲ្យមកលាងប្រសាទលោកចេញម្ដងហើយ ទើបបាន! " បបូរមាត់ស្ដើងស្ដីថាឲ្យនាយ ដោយក្ដីគ្រឺតក្នាញ់ ឈឺក្រោកពីគ្រែមិនរួចប៉ុណ្ណឹងហើយ ខួរក្បាលនៅតែគិតស្មោកគ្រោគ ដូចគ្មានអ្វីនឹកគិតឆ្ងាយពីរឿងទាំងនេះសោះ។
" កម្រើកមិនរួចតែខ្លួនទេតើ អាមួយនោះមានបាក់.កមកពីណា នៅល្អគ្រប់យ៉ាង! " នាយនៅតែផ្គើនឌឺរាងតូចឲ្យខឹងក្ដៅក្រហមមុខកាន់តែខ្លាំង ខឹងមធ្យមទេ ងំអៀននាយរកអ្វីតបតលែងបាននឹងតែម្ដង។
" ខ្ជិលនិយាយជាមួយលោកឯងណាស់ " ថេយ៉ុង ងាកមុខចេញក្រោកយកចានទៅទុក មិនចង់នៅតវ៉ាជាមួយបន្ត ព្រោះបើនៅក៏ប្រកែកមិនឈ្នះនាយដដែល។
" យើងចង់ត្រឡប់ទៅផ្ទះវិញ! " សុខៗគេស្រាប់តែចង់ត្រឡប់ទៅផ្ទះវិញ ឲ្យអ្នកដែលឮងាកមុខសម្លក់ថ្មែរ ចង់ទៅផ្ទះវិញយ៉ាងម៉េច? បើមិនទាន់ជានៅឡើយផងនោះ។
" ជាសះស្បើយពេលណា ទៅបានហើយ "
" យើងមិនបានឈឺ យើងរឹងមាំណាស់ ឯងឃើញទេថាយើងមិនអ..អុ៎..អូយយ៎.. " ហេតុតែចង់ឈ្នះ បានចេញពីមន្ទីពេទ្យលឿន កាយមាំក៏ស្ទុះចង់ក្រោកចុះពីលើគ្រែ តែក៏ត្រូវខកចិត្ត ពេលរាងកាយរបស់ខ្លួនមិនអំណោយតាមចិត្តបញ្ជា ឈឺស្រគាលពេញប្រាណ ក្រោកមិនទាំងរួចផង។
" រឹងខ្លាំងណាស់ ទះធ្លាក់សួតឥឡូវហើយ " ថេយ៉ុង ស្ទុះប្រញាប់មកមើលនាយ ដែលធ្លាក់ខ្លួនដេករមួលនៅលើពូក ដោយសារតែភាពរឹងមាន:ចង់ឈ្នះ មាត់និយាយស្ដីបន្ទោស ប៉ុន្តែដៃ កាយវិការបង្ហាញពីភាពព្រួយបារម្ភគ្រប់ពេល។
" ចេញឈាមហើយឃើញទេ នៅមិនចេះស្ងៀមសោះ ធ្វើជាស្ដាប់ខ្ញុំម្ដងទៅមើល " ដៃតូចចាប់ទាញ.កអាវនាយតិចៗ មើលរបួសស្មាដែលកំពុងតែហូរឈាម ដោយសារតែម្ចាស់វាកម្រើកខ្លាំងពេកមុននេះ សង្ស័យតែដាច់ថ្នេរផងមិនដឹង។
" ឯងជាចៅហ្វាយយើង? បានជាយើងត្រូវស្ដាប់? " ជុងហ្គុក មិនព្រឺជាមួយរបួសក៏មិនស្ដាប់សម្ដីរាងតូច នៅតែផ្គើនឌឺឥតឈប់។ ថេយ៉ុង គេខ្ជិលខ្វល់ជាមួយខ្លាំងណាស់ មនុស្សនិយាយមិនចូលគ្នាបែបនេះ ខណៈនោះក៏ដើរចេញទៅក្រៅធ្វើមិនដឹង ឲ្យអ្នកជំងឺតាមសម្លឹងស្រែកហៅគេខ្ទរពេញបន្ទប់÷
" នែ៎ ឯងចង់ទៅណា? មិនឃើញរបួសយើងហូរឈាមទេអី? អូយយ៎ ឈាមច្រើនណាស់ ខ្សោះឈាមស្លាប់ខ្ញុំឥឡូវហើយ ជួយផង អ្នកណាក៏បានដែរ ជួយខ្ញុំផង ឈាម~ ឈាម~ " ហៅគេមិនងាកក្រោយតបឆ្លើយ ស៊ីអ៊ីអូកំហូចក៏ធ្វើពុតជាស្រែកស្លោស្លន់ ដូចមាន់រកសំបុក ពីរបួស ប្រាប់គេឯងថាឈាមហូរជោគជាំពេញប្រាណ ខ្សោះអស់ពីខ្លួន ទាំងដែលការពិតឈាមគ្រាន់តែហូរជ្រាបអាវតិចៗប៉ុណ្ណោះ។
" គ្មានអ្នកណាអា.កសម្លាប់លោកចៅហ្វាយទេ ឈប់ស្រែកទៅ " ថេយ៉ុង រុញទ្វារចូលមកវិញជាមួយលោកដុកទ័រម្នាក់ ស្របដំណើរក៏ស្ដីបន្ទោសនាយបន្ថែម មនុស្សក្បាលកញ្ចាស់សក់ស្កូវស្អែកៗហើយ នៅធ្វើចរិតដូចក្មេងយំរកម្ដាយទៀត។
" ខ្ញុំសុំមើលមុខរបួសបន្តិច " លោកដុកទ័រ ដើរចូលទៅជិតនាយ ក៏សុំការអនុញ្ញាតទាញអាវចេញពិនិត្យមើលមុខរបួស ប៉ុន្តែម្ចាស់រាងកាយមិនបានខ្វល់ពីវត្តមានលោកគ្រូពេទ្យមកពិនិត្យឲ្យខ្លួន ព្រោះតែចិត្ត និងកែវភ្នែកកំពុងតែសម្លឹងសម្លក់រាងតូចដែលឈរក្បែរ គុំគួនក្នុងចិត្ត ទល់ថ្គាមជាមួយចិត្តគំនួច ចាំតែមានឱកាសទេ ដឹងតែមិនរួចខ្លួនឡើយ ឲ្យសប្បាយជេរខ្លួនបន្តិចសិនចុះ កូនចៀមតូច ហុស ហុស។
" រួចរាល់ហើយ! អ្នកជំងឺគួរតែប្រយ័ត្នកុំឲ្យថ្នេររបួសដាច់ វាអាចហូរឈាមមិនងាយជាសះស្បើយឡើយ ហាមកុំឲ្យត្រូវទឹកមួយរយ:សិន ឧស្សាហ៍ប្ដូរថ្នាំ និងបង់ចេញផង ត្រូវតមអាហារដែលខ្ញុំធ្លាប់បានប្រាប់កាលពីលើកមុន អស់កិច្ចការខ្ញុំលាសិនហើយ "
" អរគុណ លោកដុកទ័រច្រើនហើយ សូមអញ្ជើញ " ថេយ៉ុង ឱនគំនាបអរគុណលោកគ្រូពេទ្យដោយក្ដីអំណរ គាត់ញញឹមតិចៗទទួលយក ហើយក៏ចាកចេញត្រឡប់ទៅមើលអ្នកជំងឺឯទៀត។ ចំណែកថេយ៉ុង ក៏ប្រមូលរៀបចំអ៊ីវ៉ាន់ដាក់ក្នុងកាបូប ឲ្យអ្នកអង្គុយលើគ្រែសម្លឹងមកធ្វើភ្នែកម៉ក់ៗ បែបមិនយល់ពីន័យ។
" ហ្អេ៎! ឯងរៀបចំខោអាវធ្វើអី? ឯងចង់ទៅផ្ទះវិញ? " ជុងហ្គុក សួរទាំងចិត្តមិនស្ងប់ ឃើញគេរៀបចំខោអាវញាត់ចូលកាបូប អ្នកជំងឺម្នាក់នេះភ័យណាស់ ខ្លាចថាគេទៅផ្ទះ ទុកខ្លួនចោលឲ្យនៅមន្ទីពេទ្យម្នាក់ឯង ខ្លួនមិនព្រមឡើយ។ ថេយ៉ុង មិនមាត់ក៏មិនតបឆ្លើយកាន់តែឲ្យនាយខឹងក្នាញ់ចង់តែស្ទុះក្រោកទៅ ចាប់ទាញកន្ត្រាក់កាយតូចមកទល់មុខសួរនាំឲ្យដឹងរឿងនោះទេ តែគេធ្វើមិនបានដូចរាល់ដង បានតែសន្សឹមៗប្រឹងក្រោកដើរលបៗទៅរករាងតូចប៉ុណ្ណោះ។
" ប្រឹងដើរមកនឹង អ្នកណាប្រើ? " មុខតូចងាកខ្វាច់បន្ទោសនាយ ទោះរាងក្រាស់ដើរមិនទាន់ដល់ខ្លួនក៏ដោយ។ ជុងហ្គុក ឈរធ្មឹងលែងកម្រើក មួយព្រឹកឮតែសម្លេងស្ដី សម្លេងបន្ទោស គេជាចៅហ្វាយឬជាបម្រើឲ្យប្រាកដ បានជាត្រូវមកស្ដាប់ពាក្យស្ដីថាសព្វសារពើបែបនេះ?
" អ្នកណាឲ្យឯងមិនឆ្លើយជាមួយយើងធ្វើអី " ទឹកមុខខឹងឃៅតោកំណាចមុននេះ ប្រែជាឆ្មាមួយរំពេច សម្លេងស្រទន់រំអួយបែបអន់ចិត្តតបតទៅរាងតូច ឲ្យក្មេងដែលស្ដាប់ ឃើញទាំងមុខមាត់ អត់ទ្រាំខ្ទប់សំណើចខ្លួនចង់ស្ទះខ្យល់ដោយសារ រឹកពារទឹកមុខកូនង៉ារបស់នាយ។
" ធ្វើមុខអញ្ចឹងទៅដូចក្មេងទើបតែផ្ដាច់ដោះថ្មីៗ ម៉ោះ! ប្ដូរអាវចេញ " ថេយ៉ុង អត់ដង្ហើមមិនចង់សើចនាយនៅចំពោះមុខនោះទេ ប្រឹងសម្តែងធ្វើជាឃៅ យកអាវសាមីស្ដើងមកប្ដូរ។ ដោះឡេវអាវនាយបណ្ដើរ អង្អាប់លោកចៅហ្វាយបណ្ដើរ ក្នុងចិត្តចង់តែសើចឲ្យឮៗ ដើម្បីឲ្យពិភពលោកដឹងថា លោកចៅហ្វាយខ្លួនត្រូវម្ដាយផ្ដាច់ដោះទាំងមិនទាន់ដាច់អាល័យ។
" ស្អាតណាស់!! "
" ថា..ថាមិច? " ថេយ៉ុង ងើបមុខសួរទាំងភាំងអារម្មណ៍ មុននេះនាយនិយាយអី? ដូចជាឮពាក្យថាស្អាត ស្អាតអីគេ?
" យើងថាស្អាតណាស់ " ជុងហ្គុក បញ្ជាក់ កាន់តែឲ្យបបូរមាត់ស្ដើងទ្រាំមិនញញឹមអឹមអៀនមិនបាន ហើបមាត់ចង់និយាយថាអរគុណ តែក៏ត្រូវខ្ជឹបវិញ ក្រោយឮសម្ដីបន្ទាប់របស់នាយ÷
" រូបលើជញ្ជាំងស្អាត " ក្តុកក!! ស្នាមញញឹមមុននេះត្រូវធ្លាក់ចេញពីមាត់មកដល់ឥដ្ឋ ឮសូរដូចដូងទុំជ្រុះ ខំគិតថាមុននេះនាយសរសើរខ្លួន បានប្រឹងញញឹមញញែមអឹមអៀនដាក់ចង់រហែកមាត់ ប៉ុន្តែធាតុពិត នាយបោកគេសោះ។
" រូបឃ្មុំហោះបុកដំរីសោះ មានអីស្អាតជាងខ្ញុំទៅ? " បបូរមាត់ស្ដើងរអ៊ូររង៉ូវៗទាំងឱនមុខចុះ កិបឡេវអាវឲ្យនាយបន្ត ក្នុងចិត្តសែនអាម៉ាស់ នឹកហើយខឹងណាស់ មនុស្សឈរនៅនឹងមុខជ្រងោៗ មិនសរសើរ បែរជាសរសើរសត្វឥតវិញ្ញាណ ផ្ជាប់លើជញ្ជាំងទៅវិញ គួរឲ្យខឹងពិតមែន។
" ឯងស្អាតបែបឯង គំនូរស្អាតបែបគំនូរ វាមិនដូចគ្នាទេ " ឮសម្លេងរអ៊ូ រទាំរបស់ក្មេង កាយមាំក៏ឱនតិចៗខ្សឹបដាក់ត្រចៀកស្ដើង យ៉ាងកំហូច ឲ្យក្មេងដែលខ្នក់ចិត្ត ផ្ដើមលួចញញឹមអរឡើងវិញ ពេលដឹងថាខ្លួនក៏ស្អាតក្នុងក្រសែភ្នែករបស់នាយដែរ មិនអន់ឡើយ។
" បានហើយ តោះទៅផ្ទះ " ក្រោយរៀបចំខ្លួនឲ្យនាយក្រាស់រួចរាល់ កាយតូចក៏ដើរទៅលើកកាបូបខោអាវមកយួរ ស្របជាមួយគ្នា ក៏បបួលអញ្ជើញនាយឲ្យចេញពីមន្ទីពេទ្យត្រឡប់ទៅផ្ទះវិញឥឡូវនេះតែម្ដង។
" ទៅផ្ទះ? មានន័យថាម៉េច? " ជុងហ្គុក ឈរឆ្ងល់ជាមួយសម្ដីរាងតូចបបួលខ្លួន ទៅផ្ទះ? តើខ្លួនអាចទៅផ្ទះវិញបានហើយឬ? ក្រែងមុននេះពេលខ្លួនសុំ គេមិនអនុញ្ញាតឯណា ប្ដូរចិត្តលឿនយ៉ាងនេះ?
" ទៅឬអត់លោកចៅហ្វាយម្ចាស់? ក្រែងព្រឹកមិញស្រែកតវ៉ាថាចង់ទៅផ្ទះនោះអី? ឬក៏ចង់នៅទីនេះបន្ត? បើមិនទៅទេ ខ្ញុំទៅប្រាប់លោកគ្រូពេទ្យវិញក៏បាន " ថេយ៉ុង និយាយហើយក៏បម្រុងដើរចេញទៅប្រាប់លោកដុកទ័រពិតមែន តែនាយរហ័សឃាត់លែងសួរនាំ ក៏បបួលទៅផ្ទះតែម្ដង÷
" អត់ទេ! ពួកយើងទៅផ្ទះវិញ យើងស្អប់មន្ទីពេទ្យណាស់ ក្លិនមិនល្អទេ " ជុងហ្គុក គ្រវីក្បាលធ្វើមុខមិនពេញចិត្ត ពេលនៅក្នុងមន្ទីពេទ្យ បន្ទប់បួនជ្រុងតូចចង្អៀត គ្មានកន្លែងលំហែបែបនេះ បើឲ្យគេនៅតែមួយអាទិត្យច្បាស់ជាកើតអូទីហ្សឹមប្រាកដណាស់។
" តោះយើងឆាប់ទៅ! " ឃើញក្មេងដូចជារុញរាមិនព្រមទៅ នាយក៏ដើរចេញទៅមុនធ្វើប្រងើយ ទោះជាគ្មានកម្លាំងដើរលឿនដូចរាល់ដង តែនាយក៏មិនបង្អង់នៅទីនោះយូរ នាំតែមានអាការ:យ៉ាប់ដល់ខ្លួននោះដែរ ក្លិនថ្នាំពេទ្យ សម្លេងចេកចាច ស្ដាប់ទៅគួរឲ្យធុញខ្លាំងណាស់។

បម្រើបេះដូង VIP ( Completely✓ )Where stories live. Discover now