ភាគទី12: មកដាក់ពាក្យធ្វើការ

3.6K 201 1
                                    

" លោកពូ អ្នកមីង ខ្ញុំលាសិនហើយ អរគុណសម្រាប់អាហារមួយពេលដ៏ឆ្ងាញ់នាយប់នេះ " បន្ទាប់ពីញ៉ាំអាហារពេលល្ងាចរួចរាល់ ជុងហ្គុក ក៏បានលាអ្នកទាំងពីរត្រឡប់ទៅផ្ទះវិញ ប៉ុន្តែគ្មានវត្តមានរាងតូចមកជូនដំណើរឡើយ ឲ្យគេអន់ចិត្តបន្តិចដែរ។
" មិនអីទេ ធ្វើដំណើរត្រឡប់ទៅវិញប្រកបដោយសុវត្ថិភាពណា! " ប្ដីប្រពន្ធមួយគូរសម្លឹងមុខគ្នា ប្លែកទៀតហើយ មុននេះគេហៅពួកគាត់ថាលោកពូ អ្នកមីង ទាំងដែលរាល់ដង គឺលោកស្រី លោកសៀ ដល់បានបាយផ្ទះគាត់មួយពេលប្ដូរសព្ទនាមលឿនតែម្ដង។

គេពេញចិត្តកូនអ៊ុំឯងហ្នឹង..:))

ជុងហ្គុក បានចាកចេញទៅបន្សល់នូវទុក្ខក្រៀមក្រំដល់គ្រួសារសៀជាអណែក។ លោកសៀ បណ្ដើរភរិយាចូលទៅក្នុងផ្ទះ ឯថេយ៉ុងមិនបានទៅណាឡើយ គេនៅក្បែរនេះគ្រាន់តែមិនហ៊ានចេញមកជូនដំណើរនាយប៉ុណ្ណោះ ក៏មិនហ៊ានសម្លឹងមុខនាយនោះដែរ វាធ្វើឲ្យក្នុងប្រអប់ទ្រូងញាប់ញ័រមិនឈប់ ឲ្យតែនៅក្បែរនាយ។

" បងយ៉ាងម៉េចហើយ គេយល់ព្រមឬអត់? " អ្នកស្រីយាន ដាក់ខ្លួនអង្គុយជិតស្វាមី ក្នុងបន្ទប់ទទួលភ្ញៀវពិភាក្សារឿងដែល ជុងហ្គុក និយាយជាមួយប្ដីល្ងាចមិញនេះ ប៉ុន្តែទឹកមុខលោកសៀបង្ហាញយ៉ាងច្បាស់ថា គ្មានបានផលអ្វីឡើយ។
" គេបានដាក់លក្ខខណ្ឌឲ្យពួកយើងពីរ " លោកសៀ ប្រាប់ទៅភរិយាទាំងទើសទាល់ ក៏ពិបាកចិត្តជាខ្លាំងពេលរំឮករឿងលក្ខខណ្ឌទាំងនោះ។
" លក្ខខណ្ឌអីខ្លះ ទើបបងធ្វើមុខបែបនេះ? "
" គេចង់ឲ្យសណ្ឋាគារយើងនៅក្រោមការគ្រប់គ្រងរបស់គេ ហើយមួយទៀត... " ដល់លក្ខខណ្ឌទីពីរ ធ្វើឲ្យគាត់តឹងចិត្តពិបាកនឹងហាស្ដី មិនដឹងថាគួរនិយាយប្រាប់ប្រពន្ធបែបណាសម។
" ជាអ្វី? បងឆាប់និយាយមក " កាន់តែមើលមុខប្ដី គាត់កាន់តែបារម្ភ លក្ខខណ្ឌអីណាស់ណាទៅ បានជាប្ដីរបស់គាត់ពិបាកចិត្តមិនចង់ហាស្ដីបែបនេះ?
" គេចង់ឲ្យ អាយ៉ុង ទៅធ្វើការជាមួយគេក្នុងក្រុមហ៊ុន ប៉ុន្តែបងមិនព្រម "
" បងនិយាយជាការពិតទេ? គេចង់បានអាយ៉ុង ទៅធ្វើការទីនោះធ្វើអី? បើកូនយើងមិនចេះអ្វីផង រៀនក៏មិនទាន់ចប់ទៀត " អ្នកស្រីស្រងាកចិត្តពេលឮដល់លក្ខខណ្ឌទីពីរ ចង់បានអ្វីមិនចង់ បែរជាចង់បានកូនប្រុសរបស់គាត់ក្មេងមិនទាន់គ្រប់អាយុ រៀនមិនទាន់ចប់ មិនចេះធ្វើអ្វីសោះយកទៅធ្វើការឲ្យនាយ វាជារឿងកំប្លែង ឬជារឿងក្រៀមក្រំឲ្យប្រាកដទៅ?។
" បងមិនឲ្យអាយ៉ុងទៅទេ យ៉ាងច្រើនលក់កាស៊ីណូ យកលុយមកទប់ទល់ទៅបានហើយ កូនយើងនៅក្មេងយ៉ាងនេះបងមិនឲ្យគេចេញឆ្ងាយពីទ្រូងបងឡើយ " លោកសៀ អង្អែលដៃប្រពន្ធថ្នមៗកុំឲ្យអ្នកស្រីពិបាកចិត្តពីរឿងទាំងនេះ គាត់នឹងចាត់ចែងរកដំណោះស្រាយដែលល្អ មិនយកកូនមកធ្វើជាឈ្នាន់ព្រោះតែមុខជំនួញឡើយ។
" លក់សណ្ឋាគារវិញទៅ កាស៊ីណូ ជាប្រភពចំណូល និងពង្រឹងអំណាចគ្រួសារយើង បើបាត់បង់វាគ្រួសារយើងគ្មានកន្លែងឈរជើងនោះទេ លក់សណ្ឋាគារទៅ អូនមិនអីទេ " អ្នកស្រីបដិសេធមិនឲ្យប្ដីលក់កាស៊ីណូចេញឡើយ ថ្វីបើគាត់ស្រលាញ់សណ្ឋាគារ វាជាក្ដីស្រមៃរបស់គាត់ក្នុងការបើកសណ្ឋាគារជាកម្មសិទ្ធរបស់ខ្លួនក៏ដោយ ប៉ុន្តែកាស៊ីណូ ក៏ជាជីវិតរបស់ស្វាមីគាត់ដែលខំការពារមកជាច្រើនឆ្នាំ កសាងឡើងដោយញើសឈាម ក៏ជាកន្លែងពង្រឹងអំណាចឲ្យគ្រួសារ គាត់សុខចិត្តបាត់បង់សណ្ឋាគារ ក៏មិនឲ្យបាត់បង់កាស៊ីណូរបស់ស្វាមីគាត់នោះដែរ។
" ហេតុអីអ្នកទាំងពីរធ្វើដើម្បីខ្ញុំច្រើនយ៉ាងនេះ ហ៊ឹកៗ.. " កាយតូចឈរលួចស្ដាប់ការសន្ទនារបស់ឪពុកម្ដាយ ដឹងរឿងគ្រប់យ៉ាងពីបញ្ហាគ្រួសារ បានត្រឹមតែឈរសម្រក់ទឹកភ្នែក អាណិតពួកគាត់ គេជាកូនមិនដែលដឹងឡើយថា ប៉ាម៉ាក់លំបាកប៉ុណ្ណា ដឹងត្រឹមថាពួកគាត់មានលុយ មានឡាន ឲ្យគេចាយ ដើរលេងហ៊ឺហារ ទិញសម្លៀកបំពាក់ថ្លៃៗ រៀនសាលាល្អៗ ទាំងដែលលុយទាំងនោះពួកគាត់ប្រឹងប្រែងរកទាំងញើស ឈាម សូម្បីតែពេលនេះជួបទុក្ខលំបាក ក៏ពួកគាត់មិនបោះបង់គេ មូលហេតុតែម៉្យាង គឺពួកគាត់ស្រលាញ់កូនខ្លាំង មិនឲ្យបាត់បង់កូនចេញពីរង្វង់ទ្រូង ក៏មិនឲ្យកូនលំបាកដោយសារពួកគាត់នោះដែរ។

បម្រើបេះដូង VIP ( Completely✓ )Where stories live. Discover now