ភាគទី20 : ខ្ញុំស្រឡាញ់លោក

3.1K 180 0
                                    

" ខ្ញុំមានរឿងចង់ប្រាប់លោក "ថេយ៉ុង
" រឿងអី? " ជុងហ្គុក នៅស្ងៀមចាំស្ដាប់សំនួរដោយការយកចិត្ដទុកដាក់ ខុសប្លែករាល់ដងដែលគេមិនទាំងខ្វល់ពីរឿងតូចតាចទាំងនេះ។
" ខ្ញុំសង្ឃឹមថាលោកអាចមានក្ដីសុខពេលនៅជាមួយខ្ញុំ "
" ឯងនិយាយអីប្លែកៗ យើងស្ដាប់មិនយល់នោះទេ " ដៃមាំចាប់ទាញកាយតូចឲ្យឱនបន្តិច ជូតញើសចេញពីថ្ងាស់ ជាមួយកាយវិការដ៏ទន់ភ្លន់ សម្លេងដ៏ស្រទន់របស់នាយ កាន់តែឲ្យក្មេងមិនដឹងខ្យល់អីម្នាក់នេះលង់កាន់តែជ្រៅ ពិបាកដកចេញមកវិញយ៉ាងខ្លាំង។
" លោកមិនដឹង ឬធ្វើជាមិនដឹង? ខ្ញុំស្រលាញ់លោក ស្រលាញ់ខ្លាំងណាស់ "

កែវភ្នែកទាំងគូរប្រសព្វគ្នា ថេយ៉ុង ព្យាយាមសម្លឹងឲ្យចំមុខរបស់នាយ ចាក់ចូលជ្រៅ ប្រើភាសាបេះដូង សារភាពចំពោះមុខស្ដែងៗមិនគេចវេស។ ពេលនេះគេមានភាពក្លាហានហើយ គេស្រលាញ់នាយ គេត្រូវតែធ្វើតាមបេះដូងខ្លួនឯង មិនអាចលាក់អារម្មណ៍មួយនេះបានទៀតទេ។

ជុងហ្គុក ភ្លឹកភាំងស្មារតីសម្លឹងមុខរាងតូច ទាំងមិនយល់ពីសម្ដី គេនិយាយអី? ស្រលាញ់? ស្រលាញ់ខ្លួនមែនទេ? តើគេកំពុងតែកើតឆ្កួតអីទៅ ហេតុអីគេនិយាយពាក្យទាំងនេះ?

" លោកម្ចាស់ អ្នកស្រី លោកសៀ..! "
" ជុងហ្គុក គេយ៉ាងម៉េចហើយ កូនម៉ាក់ " សម្លេងរង៉ូវៗនៅមុខបន្ទប់ឡូឡាលាន់ឮដល់ក្នុងបន្ទប់ ឲ្យមនុស្សពីរនាក់ដែលកំពុងតែសម្លឹងមុខគ្នា នៅលើបង្គងទាញស្មារតីភ្ញាក់ខ្លួនព្រើតទាំងស្លន់។
" អ្នកម៉ាក់? លោកប៉ា? " ជុងហ្គុក និង ថេយ៉ុង បើកភ្នែកធំៗ ព្រលឹងស្ទើរហោះចេញពីខ្លួន មិនដឹងថាគួរធ្វើយ៉ាងណា ពេលឮដល់ឈ្មោះប៉ាម៉ាក់ កាយតូចប្រវេប្រវាចុះពីលើកាយមាំ ចង់រកកន្លែងពួន តែថាយឺតពេលហើយ មិនទាន់ឡើយ ព្រោះលោកឆាវ បានរុញទ្វារចូលយ៉ាងគំហក។

ក្រាក..

ថេយ៉ុង ក៏រហ័សទាញភួយមកក្របរាងកាយពួកគេទាំងពីរយ៉ាងលឿន ដោយខ្លួនគេលឹបទាំងក្បាលចូលទៅក្នុងភួយ គេចពួនមិនហ៊ានឲ្យអ្នកណាឃើញមុខរបស់គេ ខ្លាចមានបញ្ហាពិបាកដោះស្រាយ ជាពិសេសមុននេះគេបានឮឈ្មោះប៉ារបស់គេនៅទីនេះដែរ។

បម្រើបេះដូង VIP ( Completely✓ )Where stories live. Discover now