ភាគទី29: គេត្រឡប់មកវិញហើយ

3.8K 235 4
                                    

លឿនដូចព្យុះ ទៅលឿនមកលឿន ចាប់កាយតូចបីដើរលឿនស្លេវ ចូលផ្ទះបាយ រកតែអ្នកណាសួរនាំអ្វីមិនទាន់។

" ទៅញ៉ាំបាយ! " ជុងហ្គុក ដាក់រាងស្ដើងឲ្យអង្គុយចុះលើតុ ព្រមទាំងដួសបាយដាក់ចានឲ្យថែមទៀត កុំថាឡើយគេដែលត្រូវនាយបម្រើសព្វគ្រប់ មានការងឿងឆ្ងល់ សូម្បីតែបម្រើៗស្រីឈរក្បែរនោះក៏ងាកសម្លឹងមុខគ្នាឆ្ងល់មិនតិចនោះដែរ លើកលែងតែលោកមេការ បែរជាឈរញញឹមញញែមមិនឈប់ ក៏ជាទម្លាប់គាត់ទៅហើយ។
" ខ្ញុំមិនញ៉ាំទេស៎! " ថេយ៉ុង ងាកមុខចេញសម្លក់អាហារលើតុ ឃើញហើយខ្ពើមមិនចង់ប៉ះឡើយ។
" មិនបាន! ត្រូវតែញ៉ាំ បើមិនញ៉ាំទេ មិចនិងមានកម្លាំងទៅ "
" អត់! មិនញ៉ាំ គឺមិនញ៉ាំហើយ មិនឃ្លាន " ជាមួយគ្នានោះដែរ គេក៏ក្រោកចង់ដើរចេញ តែក៏ត្រូវដៃមាំចាប់ឲ្យអង្គុយចុះវិញ។
" ញ៉ាំតែបន្តិចទៅ តែពីរបីម៉ាត់ក៏បាន ណា៎.. " ម្ដងនេះលែងបង្ខំ ប្ដូរមកប្រើសម្ដីលួងលោមវិញម្ដង តែទោះជាសម្ដីនាយផ្អែមត្រជាក់កម្រិតណា ក៏គេមិនព្រមញ៉ាំនោះដែរ។
" អត់ញ៉ាំទេ ប្រាប់ហើយថាមិនឃ្លាន " ថេយ៉ុង ស្រែកទាំងមួម៉ៅដាក់នាយ មិនចង់ញ៉ាំហើយនៅមកបង្ខំ ឲ្យលេបមិចនឹងចូលទៅ។
" មិចក៏មិនឃ្លាន? ចុះកូន...' ខឹងភ្លេចខ្លួន ជុងគុក ជ្រុលសម្លេងស្រែកដាក់ក្មេង របូតទាំងពាក្យកូនចេញមកទៀត បើកុំតែទប់មាត់ខ្លួនជាប់ កុំអីបែកធ្លាយអស់។
" កូនអី? ហ៊ឺ~ហ៊ឺ~ ប្រាប់ហើយថាមិនឃ្លាន មិនញ៉ាំទេ ស្អុយណាស់ ក្លិនឡើងឈួល ចង់ឲ្យខ្ញុំលេបរបស់ទាំងនេះ ហ៊ឹក~ហ៊ឹក! ចង់ក្អួត " កំពុងតែចង់យំស្រាប់ផង ពេលនាយស្រែកដាក់បែបនេះ បានលេសយំល្មម កាយតូចអង្គុយលើកៅអីយំហ៊ូរៗដូចកូនក្មេងមិនទាន់ដឹងក្ដី ដង្ហក់ពេបមាត់ដាក់នាយកំលោះ ព្រមទាំងសម្លឹងសម្លក់ទៅអាហារលើតុ គេមិនញ៉ាំ ព្រោះតែញ៉ាំមិនកើត គ្រាន់តែដាក់គូទអង្គុយទល់មុខអាហារ ចំហាយក្លិនសាយភាយឲ្យគេល្វីងមុខចង់ក្អួតម្ដងៗទៅហើយ។
" អា៎! ញ៉ាំមិនកើត មិនបាច់ញ៉ាំទេ ឈប់យំទៅណា៎ យើងសុំទោស មើលចុះលែងគួរឲ្យស្រលាញ់ហើយ ឈប់យំទៅ " ឃើញថាក្មេងមិនព្រមញ៉ាំ កាន់តែបង្ខំ កាន់តែពិបាក បង្ខំរហូតក្មេងយំបែបនេះគេក៏មិនស្រណុកចិត្តដែរ។ ជុងហ្គុក ជូតទឹកភ្នែកសើមៗចេញពីថ្ពាល់ក្រហម ទាញកាយតូចមកឱបអង្អែលក្បាលថ្នមៗ ជាការលួងលោមក្មេងឲ្យបាត់យំ បានគេលួងប៉ុណ្ណេះ ក្មេងកំហូចសង្ងំញញឹមខ្ជិប មិនខ្ចីមាត់មួយអើស៎។

បម្រើបេះដូង VIP ( Completely✓ )Where stories live. Discover now