ភាគទី10: មោទនភាពណាស់😂

4.1K 224 0
                                    

ដៃតូចៗ ចុចលុបវីឌីអូរបស់ខ្លួនជាមួយនាយ ទាំងញ័រទទ្រើក គេបាញ់រូបភាពដែលខ្លួនថតមុននេះចូលទូរស័ព្ទដៃនាយវិញម្ដង មុននឹងចាកចេញគេក៏បានបោះសែក ព្រមជាមួយសម្ដីមួយឃ្លា ឲ្យអ្នកស្ដាប់ចុកឆ្អល់អួលណែនឱរ៉ា÷
" លុយលោកដូចជាក្រដាសជូតមាត់ ពេលវា ប្រលាក់ហើយគ្មានអ្នកណាត្រូវការទៀតឡើយ លោកក៏ដូចគ្នា ខ្ញុំភ្លក់រួចហើយ ក៏មិនចូលចិត្តរសជាតិដដែលៗ បើនៅតែតោងទាមមិនលែង រូបទាំងនេះនឹងក្លាយជាប្រធានបទដ៏ក្ដៅគគុកឈរនៅជួរមុខគេក្នុងប្រវត្តិសាស្ត្រហុងកុងមិនខាន! បាយ~វីអាយភី ថ្ងៃក្រោយកុំជួបគ្នាទៀតអី ម៉ូច៎ " រៀបនឹងចេញទៅហើយ គេនៅបែរមកឈ្លាតថើបថ្ងាស់រាងក្រាស់មួយខ្សឺតឌឺឲ្យមនុស្សម៉ាឡាកាំងម្នាក់នេះដេកគ្រាំទ្រូងឈាម កកទាំងថ្លុក។ ជុងហ្គុក តាមសម្លឹងមើលការចាកចេញរបស់រាងតូចតាមកន្ទុយភ្នែក ក្នុងចិត្តគុំគួនជាខ្លាំង គិតថាខ្លួនឯងជានរណា? បានជាថ្លើមធំហ៊ានធ្វើរឿងទាំងនេះដាក់ខ្លួន គិតថាអាចគេចផុតហ្អេស៎ សៀ ថេយ៉ុង?

ជុងហ្គុក ប្រឹងខ្ជាក់ភួយដែលញាត់មាត់ខ្លួនចេញ តែថាទោះជាប្រឹងយ៉ាងណាក៏វាមិនព្រមចេញនោះដែរ គេប្រកាច់កន្ត្រាក់ខ្លួនឲ្យដាច់ចំណង ក៏មិនព្រមដាច់ រើផង ថ្ងូរផង ខឹងជាមួយរាងតូចផង កន្លងកន្លះម៉ោងជាង ទើបក្រណាត់ញាត់មាត់របេះចេញ គ្រាន់តែរបេះភ្លាមក៏ស្រែកហៅគេជួយ ផ្អើលអស់មនុស្សមួយភូមិគ្រឹះ..
" អាព្រីន ឆាប់មកជួយអញ! "
@...

" អតិតគួរឲ្យស្អប់ បំភ្លេចចោលចុះ សង្ឃឹមថាពួកយើងទាំងពីរមិនពាក់ព័ន្ធគ្នាទៀតទេ! " មកដល់ផ្ទះគេអង្គុយឱបជង្គង់មើលរូបនាយក្នុងទូរស័ព្ទ ក៏សម្រេចចិត្តថាលុបចោល មិនចង់ទុកបន្ត ឃើញហើយវាមានតែការចងចាំអាក្រក់ៗប៉ុណ្ណោះ បញ្ចប់ ដើរផ្លូវរាងខ្លួន ធ្វើមិនស្គាល់គ្នាដូចកាលពីមុន វាជាជម្រើសដ៏ល្អសម្រាប់គេខ្លួនឯង។
....

រំលងទៅជាងមួយសប្តាហ៍ចាប់តាំងពីថ្ងៃដែរ ថេយ៉ុង បានចាកចេញទៅ ជុងហ្គុក មិនបានជួបគ្នាជាមួយរាងតូចម្ដងទៀតឡើយ លេខមិនខល សារមិនផ្ញើរ ក៏លែងរវល់ខ្វល់រំខានបន្តទៀត ដូចជាអ្វីដែលរាងតូចត្រូវការនេះឯង។
" លេខាស៊ុន ចូលមកជួបខ្ញុំបន្តិច! " ជុងហ្គុក ចុចទូរស័ព្ទនៅលើតុធ្វើការហៅលេខាស្រីរបស់ខ្លួន ស្របជាមួយដៃកំពុងតែកាន់ទូរស័ព្ទបើកមើលហាងលក់គ្រឿងពេជ្រ បំណងចង់ទិញធ្វើជាកាដូរ។
" លោកប្រធានមានអ្វីមែនទេ? " លេខាស៊ុន នារីដ៏ស្រស់សោភាសម្ដីស្រទន់គោរពចៅហ្វាយតាមទម្លាប់ ទើបនាយហៅនាងឲ្យទៅជាមួយខ្លួន÷
" ចេញទៅក្រៅជាមួយខ្ញុំបន្តិច ខ្ញុំមានរឿងចង់ឲ្យជួយ! " និយាយហើយនាយក៏ក្រោកដើរចេញទៅជាមួយទូរស័ព្ទ និង កាបូបលុយរបស់ខ្លួន លេខាស៊ុន ក៏ប្រញាប់ដើរទៅកន្លែងធ្វើការរបស់ខ្លួនយកកាបូបស្ពាយចាកចេញទៅជាមួយប្រធានសង្ហា។

បម្រើបេះដូង VIP ( Completely✓ )Where stories live. Discover now