ភាគទី9: អ្នកលេង ប៉ះអ្នកមែន🌚

4.3K 230 0
                                    

          ជាមួយសម្ដីពិឃាតជើងស្រឡូនដែលនៅប្រលោះជើងមាំស្រាប់ មិននៅស្ងៀមនាំទំនេរឥតប្រយោជន៍ ក៏ហក់ឡើងពេញទំហឹងដាក់ចំកូនប្រុសនាយមួយជង្គង់ ហួលអួលដល់ប្រព័ន្ធប្រសាទខួរក្បាល។

       " អ្ហឹក.. អូយយ៎.. ចុក!! " ស្នាមញញឹមស្រស់ពព្រាយមុននេះ ត្រូវក្រៀមខ្លោចចុកណែនពេញឱរា ថយខ្លួនទៅក្រោយចេញពីកាយតូច លូកដៃខ្ទប់កូនពូជ ស្រែកឡើងដង្ហក់ខ្យល់ដោយក្ដីឈឺចាប់ ទឹកភ្នែកផ្ដើមស្រក់ចុះមកច្រោកៗ រាងតូចលេងមួយក្បាច់នេះ ដូចសម្លាប់គេទាំងរស់យ៉ាងអ៊ីចឹង។
       " ឈឺខ្លាំងទេ? ម៉ោះចាំខ្ញុំជួយ! " ឃើញនាយប្រកាច់ ននៀលផ្អឹបខ្លួននៅជញ្ជាំងមិនមាត់មិនករ កាយតូចក៏ចុះពីលើតុ ដើរទៅក្បែរធ្វើជាចិត្តល្អគ្រាគេឡើងទៅសម្រាកនៅក្នុងបន្ទប់។
       " ឯង.. ឯងចង់សម្លាប់យើងមែនទេ? មិនរួចខ្លួនទេឯងចាំមើលចុះ អូយយ៎!! " ទោះជាឈឺចាប់យ៉ាងណា គេនៅតែមាត់ខ្លាំងតតាំងជាមួយ ចង់សងសឹក។ ថេយ៉ុង ជួយគ្រាឡើងមកដល់បន្ទប់ ក៏ដាក់ឲ្យគេងទៅលើពូក ស្របជាមួយកាយវិការសម្ដីចម្លែកៗ។
       " គេងទៅ ចាំខ្ញុំលាបថ្នាំអោយ! ខ្ញុំគ្មានបំណង ប៉ុន្តែគិតប៉ងយូរហើយ សុំទោស តែខ្ញុំមិនស្ដាយក្រោយនោះទេ! " ថេយ៉ុង
       " ស្អីគេ? ឯងនិយាយយើងវល់ខួរខ្លាំងណាស់?" ជុងហ្គុក ចងចិញ្ចើម ចង់ឲ្យបញ្ជាក់ន័យច្បាស់ជាងនេះ ខ្លួនកំពុងតែឈឺ ហើយគេនិយាយស្អី ស្ដាប់មិនយល់ ឮតែវល់ៗ តើគេកំពុងចង់និយាយពី ផលិតផម៉ាកអី។
       " លោកមិនយល់ផង គិតថាខ្ញុំយល់ឬ? " ថេយ៉ុង មិនខ្វល់ចង់បកស្រាយគេនិយាយអីខ្លួនគេដឹងច្បាស់ណាស់ បើនាយមិនយល់ ក៏មិនបាច់ចង់ដឹងនោះដែរ បើចង់ដឹងរៀនគិតខ្លួនឯងទៅ ព័ត៌មានលំដាប់ថ្នាក់ពិភពលោកមែននេះ ចាក់ផ្សាយតែម្តងទេ។
       " ឯងនេះឆ្ក..អ្ហឹម.. " នាយថានឹងស្ដីបន្ទោសដែលនិយាយអីស្ដាប់គ្នាមិនបាន តែក៏ត្រូវកាយតូចឱនមុខទៅថើបបំបិទមាត់មិនឲ្យនិយាយបន្ដចេញបាន។
       " ហ្អឹម.. " មិនចាំយូរ មិនចង់ឲ្យខាតបង់ បបូរមាត់ក្រាស់ក៏កម្រើកតបតទៅវិញ គ្រលាស់អណ្ដាតដ៏រស់រវើកជ្រែកចូលទៅប្រលែងលេង ពពាក់ពពូនជាមួយគ្នាយ៉ាងស្អិតរមួតដូចជាគូរស្នេហ៍ពិតប្រាកដយ៉ាងអ៊ីចឹង។

បម្រើបេះដូង VIP ( Completely✓ )Where stories live. Discover now