ភាគទី24: ចាញ់បោក សុបិន្ត

3.1K 179 2
                                    

+កាស៊ីណូសៀណៃយ៍

តុកៗ..

"ចូលមក! "

ក្រាក..

សម្លេងបើកទ្វារបន្លឺឡើងឲ្យកាយចំណាស់ក្រោកមុខពីឯកសារ ទៅមើល ភ្លាមៗដូចជាភាំងបន្តិច។ លោកសៀ ធ្មេចភ្នែកបន្តិចមើលឲ្យច្បាស់ថាជា ជេ ជុងហ្គុក ឬមួយក៏មិនមែន ពិតមែនហើយគេជា ជេន ជុងហ្គុក ស៊ីអ៊ីអូវ័យក្មេងសង្ហាឥតទាស់។

" សុខសប្បាយទេលោកពូ? ខ្ញុំមកមិនជម្រាបមុនរំខានលោកពូដែរទេ? " ជុងហ្គុក ដើរចូលមកយ៉ាងសង្ហា ក្រោយសម្រាកនៅផ្ទះអស់មួយរយ:ធំ មានអ្នកមើលថែដិតដល់ នាយពេលនេះស្រស់ស្រាយជាងមុនឆ្ងាយណាស់។ លោកសៀ ឯណេះក៏ប្រញាប់ក្រោកមកទទួលភ្ញៀវពិសេសយ៉ាងលឿន ញញឹមពព្រាយតបឆ្លើយទៅនាយវិញ÷
" មិនអីនោះទេ ទីនេះស្វាគមន៍លោកជេន គ្រប់ពេល អញ្ជើញអង្គុយចុះសិនមក " វ័យចំណាស់ហៅនាយកំលោះឲ្យអង្គុយចុះលើសាឡុង គាត់ក៏ដើរទៅយកទឹកមកទទួលគេ។
" ខ្ញុំឈៀងកាត់តាមផ្លូវនេះ ទើបចង់មកលេង ណាមួយក៏ខានមកទីនេះយូរដែរ ផ្លាស់ប្ដូរច្រើនគួរសម " ជុងហ្គុក សម្លឹងមើលជុំវិញបន្ទប់ការរៀបចំពីមុនដែលគេធ្លាប់ឃើញ បានប្ដូរចេញអស់ជាច្រើន សោភ័ណភាពស្រស់ប្លែកភ្នែក រាងស៊ីវិល័យបន្តិច មើលទៅមិនសមជាចំណូលចិត្តរបស់មនុស្សចាស់ដូចជាលោកសៀនោះទេ។
" មិនមែនខ្ញុំជាអ្នកប្ដូរនោះទេ គឺជាកូនកំហូចរបស់ខ្ញុំនេះឯង មកលើកណាក៏ឃើញទើសភ្នែកគេដែរ ឲ្យតែមកគឺប្ដូរនេះប្ដូរនោះតាមតែចិត្ត ទើបតែមួយរយ:នេះទេ គេរវល់រៀនមិនបានមក បើមិនដូច្នោះទេបន្ទប់ដែលលោកឃើញនូវពេលនេះ ច្បាស់ក្លាយជារោងលេងសៀកបាត់ហើយ " លោកសៀ ប្រកែកពីចំណូលចិត្តរបស់ខ្លួន ច្រានរឿងទាំងអស់ទៅកូន ព្រោះថាវាជាការរៀបចំរបស់គេពិតមែន បានគេមិនមកមួយខែនេះ គាត់សប្បាយអរហួសថ្លែងទៅហើយ មិនត្រូវឈឺក្បាល នឿយហត់ ក្រពុលមុខជាមួយគេច្រើន។
" មើលទៅកូនរបស់លោកពូឧស្សាហ៍ខ្លាំងណាស់ ច្បាស់ជាគួរឲ្យស្រលាញ់ណាស់ហើយ " នាយញញឹមគំនួចពើជានិយាយលេងជាមួយលោកសៀ ធ្វើមិនស្គាល់រាងតូច ទាំងខ្លួនឯងដឹងច្បាស់ណាស់ថា កូនរបស់គាត់ឧស្សាហ៍ គួរឲ្យស្រលាញ់ប៉ុណ្ណា តែក៏មកសាកចិត្តឪពុកគេអីចឹងណា។

បម្រើបេះដូង VIP ( Completely✓ )Tempat cerita menjadi hidup. Temukan sekarang