ភាគទី31: តើពួកគេ មានទំនាក់ទំនងអ្វី?

3.9K 218 6
                                    

រាងតូចល្អិតឈរញ័រប្រាណក្ដាប់ជាយអាវឈរនៅកន្លៀតម្ខាងនៃជញ្ជាំង ក្បែរបន្ទប់ទទួលភ្ញៀវ ព្រោះចិត្តមិនស្ងប់ ចូលដល់ក្នុងបន្ទប់ហើយ ក៏ត្រឡប់មកវិញ តែដល់មកឮសម្ដីទាំងពីរនាក់សន្ទនា ចំពេលពួកគេកំពុងតែឱបក្រសោបគ្នា ជើងទាំងពីរទន់ល្អូកកម្រើកលែងរួច ការឈឺចាប់ ភាពខ្លោចផ្សា ប្រជែងជ្រែកចូលក្នុងប្រអប់ទ្រូង ស្ទើរតែក្ស័យ ដឹងហើយថាយើងត្រឹមជាអ្នកជំនួស ឮហើយ យល់អស់ហើយ គ្រប់យ៉ាងដឹងតាំងពីដំបូង ប៉ុន្តែហេតុអីពេលនេះឈឺខ្លាំងយ៉ាងនេះ ឈឺឡើងឈួលពេញប្រាណស្ពឹកស្រពន់អស់គ្មានសល់ មិនថាបេះដូង ឬរាងកាយ សូម្បីវិញ្ញាណក៏មិនចង់នៅជាមួយខ្លួនទៀតដែរ។

" ខ្ញុំមិនអីទេ! នេះជាអ្វីដែលឯងបានជ្រើស កុំឈឺអី ត្រូវតែរឹងមាំដូចពេលឯងសន្យា! " ការឈឺចាប់ជាគេខ្លួនឯងអ្នកបង្ក មិនត្រូវបន្ទោសអ្នកណាឡើយ សន្យាហើយថាសុំក្បែរត្រឹមរយ:ពេលខ្លី ពេលនេះអ្នកចាស់ត្រឡប់ មនុស្សកំដរម្នាក់នេះក៏ដល់ពេលត្រូវចាកចេញដូចគ្នា។ កាយតូចលបលួចមើលអ្នកទាំងពីរស្និទ្ធស្នាល ទាំងក្ដីឈឺផ្សា មិនអាចហាម ឬ តវ៉ាបាន ដឹងថាខ្លួនគ្មានសិទ្ធ បង្វិលកាយចាកចេញ នៅបន្តឈឺកាន់តែខ្លាំង។ ទឹកភ្នែករយលានដំណក់ហូរស្រក់លើផ្ទៃការ៉ូ រីងស្ងួតតាមវាយោ តែទោះជាទឹកសន្សើមទាំងនោះបានរីងស្ងួតហើយក៏ដោយ ក៏ចិត្តបេះដូងគេមិនបាត់ឈឺចាប់ដែរ វាមានតែឈឺថែមលើសកម្រិត។
" ហ៊ឺ~ហ៊ឺៗ~ ខ្ញុំត្រូវតែចាកចេញឲ្យខានតែបានពិតមែនឬ? ហ្ហឹក! ខ្ញុំមិនទាន់ឆ្អែត ខ្ញុំក្បែរគេមិនទាន់គ្រប់គ្រាន់ចិត្តប្រាថ្នានោះទេ ហ៊ឹកៗ.. ហេតុអីវាលឿនយ៉ាងនេះ? ខ្ញុំត្រៀមចិត្តមិនទាន់ទេ ហ៊ឺៗ! " ដល់ក្នុងបន្ទប់គេបិទទ្វារចាក់សោ ផ្អែកខ្នងនឹងទ្វារបន្ទប់ ស្រែកទ្រហោរយំ តាមចិត្តឈឺនៅពេលនេះ លឿនពេក មិនបានប៉ុន្មានខែ ក្ដីសុខដែលគេទទួលបាន នៅមិនទាន់គ្រប់គ្រាន់ ត្រៀមចិត្តយូរមកហើយ ប៉ុន្តែនៅមិនអាចកាត់បាន ពេលដែលគិតដល់ថានឹងត្រូវចាកចេញពីនាយនាពេលបន្តិចខាងមុខនេះ តែទោះជាកាត់មិនដាច់ ក៏ត្រូវតែចាកចេញ ព្រោះយើងអស់សិទ្ធ អស់តួនាទីហើយ។
" ហ៊ឹកៗ.. "

បម្រើបេះដូង VIP ( Completely✓ )Where stories live. Discover now