ភាគទី19: ស្អីគេ X.O??

3.1K 176 0
                                    

ក្នុងបន្ទប់ទទួលភ្ញៀវធំល្វឹងល្វើយ មើលពីចម្ងាយហាក់ស្ងាត់ជ្រឡំ ប៉ុន្តែបើចូលឲ្យជិត គឺមិនមែនឡើយ រាងកាយមាំចំណាស់ អង្គុយនៅលើសាឡុងមិនជាប់ប៉ាវអ៊ី ដៃម្ខាងចុចទូរស័ព្ទខលទៅនរណាម្នាក់ មើលទៅតាមទឹកមុខរបស់គាត់ មានភាពតានតឹងជាខ្លាំង ហាក់មានរឿងប្រញាប់ដែលត្រូវជួបអ្នកម្ខាងទៀត ប៉ុន្តែខលយូរណាស់ហើយគ្មានអ្នកទទួលលេខគាត់ទាល់តែសោះ។

" លោកប្ដី? បងត្រឡប់មកផ្ទះវិញលឿនម្ល៉េះនៅថ្ងៃនេះ? " អ្នកស្រីជេន ដែលទើបតែមកពីផ្សារជាមួយអ្នកបម្រើស្រីម្នាក់ទៀត មានការភ្ញាក់ផ្អើលបន្ដិច ក្រោយឃើញប្ដីខ្លួនមកផ្ទះវិញលឿន ទាំងដែលម៉ោងទើបតែ២ថ្ងៃត្រង់ ចម្លែកណាស់។
" បងមានការនៅក្រៅក្រុមហ៊ុន ទើបឈាងមកផ្ទះយកឯកសារខ្លះៗ តែថា អូនមានដែលខលទៅ ជុងហ្គុក ឬអត់មួយរយ:នេះ? " លោកឆាវ ទម្លាក់ទូរស័ព្ទចុះ ងាកសួរនាំប្រពន្ធពីកូនប្រុស គាត់ព្យាយាមទាក់ទងទៅគេតាំងពីល្ងាចម្សិលមិញ ប៉ុន្តែគ្មានការឆ្លើយតបមកគាត់វិញឡើយ។
" អូនខលទៅដែរ តែគេមិនទទួលនោះទេ សង្ស័យខឹងអូនតាំងពីថ្ងៃអូននាំមនុស្សស្រីៗទៅផ្ទះគេ មិនទាន់បាត់ទេមើលទៅ បងមានអ្វីជាមួយកូនមែនទេ? "
" មានរឿងការងារខ្លះៗដែលបងត្រូវនាំគេទៅធ្វើជាមួយ បងខលទៅគេតាំងពីម្សិលមិញ មកដល់ពេលនេះគេមិនព្រមទទួលលេខរបស់បងសោះ កូនមានបញ្ហាអីទេដឹងម៉ែវា? " ចុងប្រយោគគាត់នឹកភ្នកមិនល្អពេលនឹកគិតដល់កូនមិនទទួលទូរស័ព្ទ អាចជាមានបញ្ហាអ្វីកើតឡើងលើគេ ព្រោះតាំងពីដើមមកគេមិនដែលមិនទទួលលេខរបស់គាត់នោះទេ។
" បងខលសួរព្រីន ទៅមើល បើគេមិនលើក ចាំអូនខលទៅមេការធាន " អ្នកស្រីរាងបារម្ភពីកូនបន្តិចដែរពេលប្ដីរំឮកបែបនេះ ទើបតឿនប្ដីឲ្យខលទៅជំនិតរបស់កូន មិនបង្អង់យូរ លោកឆាវក៏ខលទៅជំនិចជុងហ្គុកភ្លាមៗតែម្ដង។
" មួយរយៈនេះគេប្លែកណាស់ បងឮមកថាគេមិនសូវជាទៅក្រុមហ៊ុនដូចមុនទេ ឃើញតែ ព្រីន ទៅធ្វើការជំនួស " លោកឆាវ ដាក់ទូរស័ព្ទនៅក្បែរត្រចៀក ស្របពេលគ្នាចាំអ្នកទទួលលេខ គាត់ក៏និយាយរឿងចម្លែករបស់កូនប្រាប់ប្រពន្ធឲ្យបានដឹង ហើយ ជួយឆ្ងល់គ្នា។

ទូត..ទូត..

" លោកម្ចាស់? " នាយព្រីន ដែលកំពុងតែដើរមើលទីធ្លាក្នុងសួនខាងមុខផ្ទះ កាលបើទូរស័ព្ទរោទ៍ នាយក៏ប្រញាប់ទាញមកមើល គ្រាន់តែឃើញថាជាលេខរបស់លោកម្ចាស់ធំ ដៃនាយញ័រស្ទើរតែកាន់ទូរស័ព្ទមិនជាប់ទៅហើយ។
< ជំរាបសួរលោកម្ចាស់ ខ្ញុំព្រីនទាន >
< អឺព្រីន ជុងហ្គុក នៅឯណា? ផ្ទះ ឬ ក្រុមហ៊ុន? ហើយពេលនេះគេកំពុងតែធ្វើអី បានយើងខលទៅគេមិនទទួលទូរស័ព្ទយើងសោះ? > គ្រាន់តែចុចទទួលភ្លាមសំនួរជាច្រើនហោះចូលផ្លុកៗមកក្នុងត្រចៀករបស់នាយ សួរមួយចប់ ឲ្យនាយឆ្លើយទាំងអស់ក្នុងពេលតែមួយឬ?
" គួរប្រាប់គាត់បែបណាទើបល្អទៅ " នាយទាញទូរស័ព្ទចេញពីត្រចៀកបន្តិចខ្សឹបៗម្នាក់ឯង រកនឹកមិនឃើញថាគួរប្រាប់គាត់បែបណា ព្រោះពេលនេះចៅហ្វាយខ្លួនកំពុងគេងសម្រាកក្នុងបន្ទប់ ថែទាំជំងឺ ក៏ទើបចេញពីមន្ទីពេទ្យ បើប្រាប់គាត់តាមត្រង់ ច្បាស់ជាត្រូវស៊ីដំបងរបស់ចៅហ្វាយខ្លួនមិនខាន។
< ចៅហ្វាយគាត់មានប្រជុំ មិនទាន់ចេញមកវិញនៅឡើយទាន >
< កុហក់! យើងបានឲ្យមនុស្សទៅរកគេនៅក្រុមហ៊ុន គេមិនបានទៅក្រុមហ៊ុន បីថ្ងៃហើយ ឯងចង់បោកយើងហេស៎? មានរឿងអីលាក់បាំងជាមួយយើង ឆាប់ប្រាប់យើងឥឡូវនេះភ្លាម! > លោកឆាវ ស្រែកដាក់នាយព្តីន តាមប្រព័ន្ធស្មាតហ្វូន ឡើងគ្រល័រហឹងត្រចៀកនាយចង់បែកកន្ដាស់ ព្រោះតែការកុហក់របស់នាយ ទើបធ្វើឲ្យគាត់ខឹងយ៉ាងនេះ។
< ខ្ញុំ..ខ្ញុំ.. >
" ព្រីន ជួយជូនលោកគ្រូពេទ្យ ត្រឡប់ទៅវិញ បន្តិចគាត់ប្រញាប់ ឆាប់ឡើងកុំឲ្យគាត់រង់ចាំយូរពេក " លោកមេការធាន ជូនដំណើរលោកដុកទ័រមកដល់មាត់ទ្វារ ក៏ស្រែកហៅនាយដែលកំពុងតែនិយាយទូរស័ព្ទជាមួយលោកឆាវ សម្លេងទាំងប៉ុន្មានបានឮដល់អ្នកម្ខាងទៀតទាំងអស់ នាយបានត្រឹមតែបិទភ្នែកដកដង្ហើមធំ លេបទឹកមាត់ទាំងអួល ដឹងតែមានរឿងស្លាប់រស់ទៀតហើយបន្តិចទៀតនេះ។
< ជាស្អី? គ្រូពេទ្យទៅផ្ទះធ្វើអី? អ្នកណាកើតអី? ឆាប់ឆ្លើយជាមួយយើងឥឡូវនេះ > លោកឆាវ កាន់តែចង់ដឹង ទើបសួរជំរឿនឲ្យគេឆ្លើយ អ្នកស្រីដែលអង្គុយជិតស្វាមីក៏នៅមិនសុខស្ងៀមដូចគ្នា ពួកគាត់សុទ្ធសឹងតែបារម្ភចង់ដឹងពីសុខទុក្ខកូន។
< គឺថាលោកម្ចាស់ ចៅហ្វាយគាត់... > នាយបង្ហើបរកប្រាប់ការពិតទៅលោកឆាវ ទៅហើយ ប៉ុន្តែនិយាយមិនទាន់បានពាក់កណ្ដាលផង មេការធាន ក៏មកក្បែរនិយាយកាត់ចង្វាក់ ឲ្យនាយភ្ញាក់លួសព្រលឹងចុងសក់ ជាមួយសម្លេងរបស់គាត់÷
" នៅមានទៀត ព្រីន ពេលឯងត្រឡប់មកវិញ ចាំជួយទិញ x.oឲ្យអ្នកប្រុសផង "
< ស្អី? ស្អីគេx.oហ្នឹង? នាំគ្នាធ្វើអី និយាយអីហាស៎..??? > ដឹងត្រឹមថាមិនមែន ណាំប៊ឺវ៉ាន់ទៅបានហើយលោកតាឆាវ🌚

បម្រើបេះដូង VIP ( Completely✓ )Where stories live. Discover now