ភាគទី6: មិត្តហៅញ៉ាំបង្កង

4.8K 240 1
                                    

រាប់ដល់បីហើយនៅតែមិនព្រមចេញ ជុងហ្គុក ស្ទុះចុះពីលើពូក ឱនលូកដៃចាប់អូសជើងតូចមួយទំហឹងចេញពីក្រោមគ្រែ ឲ្យម្ចាស់រាងកាយភ័យញ័រទទ្រាក់ ស្រែកទាំងស្លន់ជាខ្លាំង កុំគិតថាអាចគេចពីបុរសកំណាចម្នាក់នេះបានឲ្យសោះ។

" យើងប្រាប់ហើយ ឲ្យឯងចេញ តែឯងមិនស្ដាប់ " ជុងហ្គុក

បឹប..

" អ្ហឺស៎..!! " កាយមាំ ចាប់គ្រវែងកាយតូចបោះទៅលើពូកដូចបោះខ្នើយ រាងកាយអាក្រាតព្យាយាមប្រវេប្រវា ចង់គេចចេញពីក្រញ៉ាំរាជសីហ៍ ទាំងឈឺចាប់ចុកចាប់ពេញប្រាណ ប៉ុន្តែ គិតស្មានថាអាចគេចរួចដែរឬ? បើតោកំណាចម្នាក់នេះចាំស្ទាក់មុខគ្រប់ច្រក ហ្លកទៅហើយនោះ នេះជាកម្មរបស់រាងតូចទេ នៅសុខមិនចង់ នាំរឿងដាក់ខ្លួនអត់អំពើរ។
" ឯងយកលុយយើងហើយ ចង់រត់គេចមិនងាយស្រួលឡើយ ត្រូវបំពេញក្ដីសុខយើង ឲ្យគ្រប់ចំនួន ទើបឯងមានសិទ្ធិចាកចេញ! " កាយមាំសង្កត់ទ្រោបពីលើរាងតូច ឱនមុខសង្ហាខាបប្រលឹងរលោងស្អាត ទៅក្បែរបបូរមាត់ស្ដើង រកតែអ្នកក្រោមទ្រូងហាមាត់ចង់និយាយក៏ពិបាក។
" លុយលោក!! ខ្ញុំមិនទាន់បានចាយមួយកាក់ទេ បើចង់បានណាស់ក៏យកវិញទៅ ខ្ញុំក៏មិនមែនជាទាសករបម្រើតណ្ហាឲ្យលោកនោះឡើយ " ថេយ៉ុង ប្រកែកញ៉េញ ទៅវិញទាំងញ័របបូរមាត់ ដោយមិនខ្លាចថានាយធ្វើបាបខ្លួនឡើយ តើឲ្យគេអត់ទ្រាំនឹងការមើលងាយនេះបានដោយរបៀបណា? គេមិនមែនជាប្រុសលក់ខ្លួនព្រោះតែលុយ រឿងលុយកាលពីយប់មិញ គេគ្រាន់តែចង់បញ្ឈឺ។ ស្មានចិត្តនាយ ថាហ៊ានប្រគល់លុយច្រើន សន្ធឹកឲ្យមកខ្លួនឬអត់? គេមិនគិតឡើយ ថានាយហ៊ានឲ្យពិតមែន ថែមទាំងមានចំនួនច្រើនមហាសាលទៀត។
" មិនយកជារឿងរបស់ឯង បម្រើយើងឬអត់ ឯងគ្មានសិទ្ធិសម្រេច ព្រោះឯងជាកម្មសិទ្ធិរបស់យើងហើយ ខ្សឺត!! " នាយមិនបានខ្វល់ចង់បានលុយត្រឡប់មកវិញ គេហ៊ានចំណាយ ច្បាស់ជាចង់បានតម្លៃតបស្នងយ៉ាងគាប់ចិត្តហើយ គេមិនមែនជាមនុស្សបោះហើយ ក៏រើសមកវិញនោះទេ។

ចប់សម្ដី នាយឱនថើបគែម មាត់រាងតូចមួយខ្សឺត ជាមួយទឹកមុខឌឺដង ផ្ចាញ់ចិត្តរាងតូចឲ្យស្ងាត់
នឹកគិតពីសម្ដីនាយ។

បម្រើបេះដូង VIP ( Completely✓ )Where stories live. Discover now