ភាគទី37: កូនយំហើយ😂

4.9K 233 0
                                    

ជុងហ្គុក ប្រកែកយ៉ាងលឿន មកចោទថាគេជាព្រានយ៉ាងម៉េចបាន? ពីមុនខ្លួនមានសង្សារពិតមែន ប៉ុន្តែបែកហើយ ហើយសង្សារក៏មិនមែនច្រើនដែរ តែម្នាក់គត់ តែបើខិលខូចជាមួយអ្នកដទៃ គេក៏មានខ្លះៗដែរ មិនអត់សោះឡើយ។

" អោយខ្ញុំជឿម្ដេចបាន បើថ្ងៃនោះខ្ញុំបានឃើញនឹងភ្នែកច្បាស់ៗ សុំទោស! ដាច់ខាត អាយ៉ុង ខ្ញុំមិនអាចប្រគល់ឲ្យគ្រួសារឯងបានឡើយ អាឆាវ! " ឲ្យប្រកែក បកស្រាយយ៉ាងម៉េចទៀតទៅ បើគាត់អះអាងច្បាស់ៗ ដាច់ខាតមិនលើកឲ្យទៅហើយ។ ម្នាក់ៗបានតែអង្គុយស្រងូតស្រងាត់ ស្រងាកចិត្ត មិនគិតថាបរាជ័យក្នុងការស្ដីដណ្ដឹងនេះឡើយ។ អ្នកដែលឈឺចាប់ និង អាកអន់ចិត្តជាងគេ គឺជា តួឯកប្រុសយើងនេះឯង។

ថេយ៉ុង សម្លឹងមើលនាយក្រាស់ដោយក្រសែភ្នែកអាណិត ពេលឃើញនាយមើលមកខ្លួនហើយក៏ឱនមុខចុះ សង្ស័យកំពុងតែលួចយំមិនដឹង មិនធ្លាប់ដាក់ចិត្តថាចង់រៀបការ ក៏មិនធ្លាប់គិតថាស្នេហាខ្លួនត្រូវបរាជ័យជាលើកទីពីរ របួសទើបតែជាសះស្បើយ ពេលនេះរើឡើងឈឺកាន់តែខ្លាំង។

" លោកប៉ា គឺថា.. ខ្ញុំមានរឿងចង់ប្រាប់! " ស្ងាត់គ្រប់គ្នា គេមិនអាចទ្រាំអង្គុយមើលបុរសជាទីស្រលាញ់ក្រៀមក្រំបែបនេះបានឡើយ លោកប៉ាមិនព្រមលើកគេឲ្យទៅនាយ គេក៏ឈឺចាប់ មិនសុខចិត្តដូចគ្នា ហេតុអីមនុស្សស្រលាញ់គ្នានូវខ្វល់ពីរឿងអតិតទៀត? ចុះពេលបច្ចុប្បន្ននេះមិនសំខាន់ទេឬ? ទើបត្រូវយកអតិតមកពាក់ព័ន្ធ។
" មានអីត្រូវនិយាយចាំថ្ងៃក្រោយទៅ ប៉ាចង់សម្រាក អូនជូនដំណើរភ្ញៀវផង! " លោកសៀ មិនចង់នៅស្ដាប់ ក៏មិនចង់នៅនិយាយតទល់គ្នាបន្ត គាត់មានអារម្មណ៍ថាហត់ ហត់ចិត្ត ឈឺបេះដូង ហេតុអីកូនៗលួចលាក់ទាក់ទងគ្នាមិនប្រាប់ឲ្យគាត់ជាប៉ាបានដឹងបន្តិច លួចលាក់មិនអីទេ វាជារឿងធម្មតា តែចាំបាច់អីត្រូវកុហក់ នៅមានរឿងរ៉ាវដែលពួកគេរស់នៅផ្ទះជាមួយគ្នាទៀត គាត់នៅអាក់អន់ចិត្តពីរឿងនេះមិនទាន់បាត់នៅឡើយ។
" ម្នាក់លោកប៉ាបានឃើញថ្ងៃមុននោះគឺជាខ្ញុំនេះឯង ជុងហ្គុក គាត់មិនមែនជាមនុស្សមិនល្អដូចលោកប៉ាគិតឡើយ! " ទាល់ហើយ គេហ៊ានណាស់ ហ៊ានហែកកេរ្តិ៍ខ្លួនឯងនៅចំពោះមុខប៉ាម៉ាក់ មនុស្សចាស់ដល់ទៅបួននាក់ ទាំងដែលរឿងនេះនាយព្យាយាមលាក់ ការពារកិត្តិយសឲ្យគេជាខ្លាំង មិនឲ្យអ្នកណាដឹង តែក៏ត្រូវបែកការណ៍ ដោយសារមាត់ម្ចាស់រាងកាយ។
" ឯងថាម៉េច? " កាយចំណាស់ក្រោកឡើងថាដើរចេញទៅហើយ ក៏ឆ្កឹងកម្រើកខ្លួនលែងរួច គាត់ប្រឹងលេបទឹកមាត់សួរកូន មុននេះនិយាយអី? កុំលេងលើច កុំព្រោះតែស្រលាញ់គេពេក ទើបហ៊ានយកកិត្តិយសខ្លួនឯងមកបាំងមុខឲ្យនាយ គាត់មិនពេញចិត្តឡើយ បើកូនគាត់ធ្វើបែបនោះពិតមែន។
" ជាការពិត ខ្ញុំបានរួមគ្រែជាមួយគាត់ ម្នាក់នោះគឺជាខ្ញុំ! " លោកសៀ អុកគូទញាច់ទៅលើសាឡុងវិញ លើកដៃរឹតទ្រូងចង់គាំងបេះដូង ភរិយាអង្គុយក្បែរ ក៏ប្រញាប់មើលស្វាមី កូនចម្កួតនេះនិយាយស្អី? គេកំពុងតែធ្វើឲ្យគ្រួសារនេះមានភាពអាម៉ាស់ជាខ្លាំង។
" យ៉ុង!? " ជុងហ្គុក ហៅក្មេងចំពោះមុខតិចៗ ដែលមាត់ឆៅ ហ៊ាននិយាយពាក្យទាំងនេះចេញមក គេមិនចង់ឲ្យក្លាយជាបែបនេះឡើយ តែគ្រប់យ៉ាងយឺតពេលហើយ។
" ជុងហ្គុក រឿងវាយ៉ាងម៉េចវិញ? " លោកឆាវ និងអ្នកស្រីជេន ក៏តក់ស្លត់ ភ្ញាក់ផ្អើលមិនតិចដូចគ្នា កូនគាត់ធ្វើរឿងអីខ្លះ? លាក់លាមអ្វីខ្លះជាមួយពួកគាត់ ហេតុអីក៏ស្ងាត់?
" ខ្ញុំ! ខ្ញុំសុំទោស! សុំទោស លោកពូសៀ មីងយាន សុំទោសពិតមែន! " រឿងបែកការអស់ហើយ ចង់លាក់ក៏ពិបាក។ ជុងហ្គុក ស្ទុះលត់ជង្គង់ឱនក្បាលសុំទោស លោកសៀ និង អ្នកស្រីយាន មិនដាច់ពីមាត់ គេមិនចង់លាក់បន្តទៀតឡើយ បើជ្រុលជាដឹងហើយ និយាយឲ្យអស់តែម្ដងទៅ ក្រែងប៉ាសៀ ព្រមលើកកូនឲ្យ។
" ខ្ញុំនិង អាយ៉ុង ពួកយើងរស់នៅជាមួយគ្នាជាងពីរខែហើយ ក្រោយខ្ញុំយកលិខិតកិច្ចសន្យាមកទីនេះនៅយប់នោះ! " នាយរៀបរាប់ទាំងញ័រៗបបូរមាត់ ភ័យក៏ភ័យ ខ្លាចក៏ខ្លាច តែក៏ស៊ូ ដើម្បីមនុស្សខ្លួនស្រលាញ់ ខុសត្រូវតែទទួល។
" ពីរខែ? ហ៊ឹស៎ៗ.. ពីរខែ កូនកុហក់ប៉ាម៉ាក់ថាទៅរៀនជាមួយមិត្តភក្តិ នេះឬការរៀនសូត្ររបស់កូន? " ឮថាពីរខែ គាត់អស់សំណើចតែម្ដង កូនប្រាប់ថាទៅរៀន គាត់ឯណេះបារម្ភ ខ្លាចណាស់ ខ្លាចកូនគេងមិនបានឆ្អែត ញ៉ាំមិនបានគ្រប់គ្រាន់ តែនេះជាស្អី លទ្ធផលដែលគាត់ទទួលបាន គឺជាភាពអាម៉ាស់។
" កុំបន្ទោសគេអី ខ្ញុំទេដែរខុស ឃុំគេនៅទីនោះ ព្រោះតែការព្រមព្រៀងមួយនោះ! "
" ការព្រមព្រៀង? អាយ៉ុង កូនដឹងពីរឿងនេះដែរឬ? " លោកសៀ កាន់តែស្រងាកចិត្ត ពេលឮនាយប្រាប់ថាជាការព្រមព្រៀង កុំប្រាប់គាត់ឲ្យសោះថា ព្រោះតែលក្ខខណ្ឌមួយដែលគាត់មិនយល់ព្រម ទើបគេធ្វើរឿងទាំងនេះដោយមិនមានការអនុញ្ញាតពីគាត់ ហើយគេដឹងរឿងនេះបានហើយរបៀបណា?
" ខ្ញុំគ្មានចេតនាធ្វើឲ្យប៉ាម៉ាក់ខូចចិត្តនោះទេ ហ្ហឹក.. ខ្ញុំមិនល្អខ្លួនឯង ប៉ាម៉ាក់បន្ទោសខ្ញុំក៏បាន វាយខ្ញុំក៏បានដែរ..! "
" ទេ.. មិនឲ្យវ៉ៃទេ! " កាយមាំស្ទុះវឹងមកឱបរាងតូចជាប់រង្វង់ដៃ ប្រកែកញ៉េញ ដាច់ខាតមិនអាចវាយប្រពន្ធគេបានទេ គេហួងហែងប្រពន្ធ ក៏ហួងហែងកូនក្នុងផ្ទៃណាស់ រាងតូចមានផ្ទៃពោះ បើវាយ ច្បាស់ណាស់ទោះមិនចំគ័រ ក៏អាចប៉ះពាល់ទាំងម្ដាយទាំងកូនដែរ។
" ថីយើងវ៉ៃមិនបាន កូនយើង ឯងកុំចេះ! " អស់ភាពអត់ធ្មត់ គាត់លែងគួរសមដាក់អ្នកណាហើយ ចង់វីអាយភីមកពីណាក៏លែងខ្វល់ដែរ។ លោកសៀ ក្រោកឡើង ទាញដៃកូនប្រុសខ្លួនចេញពីនាយទាំងមុខឃៅគួរឲ្យខ្លាច តែជុងហ្គុក ឱបស្អិតមិនប្រឡេះ។
" អាណៃយ៍ហា៎ ស្ងប់ចិត្តបន្តិចទៅ កុំប្រើហឹង្សាបែបនេះដាក់កូនអី! " លោកឆាវ ចូរឃាត់ ឃើញមិត្តឆេវឆាវមួម៉ៅបែបនេះដាក់កូន គាត់ទើសទាល់ខ្លាំងណាស់ បើជាគាត់ក៏ខឹងដែរ តែអាយ៉ុង នៅក្មេង គួរតែនិយាយសម្របសម្រួលគ្នាទៅ។
" ឯងកុំមកចេះ រឿងគ្រួសារយើងទេ! "
" កុំវ៉ៃអាយ៉ុង អី លោកពូ អាចវ៉ៃខ្ញុំជំនួសគេបាន ខ្ញុំស្ម័គ្រចិត្តរងរំពាត់ជំនួសគេ! "
" ពូ! " ជុងហ្គុក នៅតែបន្តឃុំរាងតូចក្នុងរង្វង់ ឲ្យវាយយ៉ាងម៉េច ប្រពន្ធគេកំពុងតែមានផ្ទៃពោះ បើគាត់ខឹងអាចវាយគេជំនួសបាន តែហាមប៉ះពាល់ប្រពន្ធកូនគេ។
" អាវីឌ យករំពាត់ឲ្យយើង អាប៊ី ហុចកាំភ្លើងមក បាញ់ទម្លុះក្បាលអាមួយនេះចោលម្ដង! "
" បង! "
" អាណៃយ៍! " ទាំងប្រពន្ធ ទាំងលោកឆាវ អ្នកស្រីជេន ម្នាក់ៗភ័យព្រលឹងចុងសក់ហើយ នេះលេងមែនទែនក៏អី? ខឹងខ្លាំងយ៉ាងនេះ ចង់សម្លាប់ ជុងហ្គុក ចោល ប្រុងទុកឲ្យកូននៅមេម៉ាយឬលោកប៉ាសៀ?
" បាញ់ខ្ញុំក៏បាន សម្លាប់ខ្ញុំក៏បាន តែកុំប៉ះពាល់ វ៉ៃអាយ៉ុង អី គេកំពុងតែមានកូន ណាលោកពូ កុំវ៉ៃគេអី ខឹងស្អប់ទម្លាក់មកលើខ្ញុំទាំងអស់មក! " ដៃមាំចាប់បង្ខំទាញកូនមុននេះ របូតធ្លាក់ដោយឯកឯង គាត់ស្ដាប់ច្រឡំទៀតហើយអី ឯណាទៅផ្លូវទៅពេទ្យបេះដូង ជួយរកឲ្យគាត់ផង បេះដូងគាត់ពេលនេះគាំងលែងដំណើរការហើយ។
" ប៉ុន្មានដង? នៅជាមួយគ្នាប៉ុន្មានដង បានក្លាយជាបែបនេះ? " លោកសៀ ស្រែកកំហកទាំងញ័របបូរមាត់ គាត់ខឹងឡើងចេញទឹកភ្នែក ចង់ក្លាយជាឈាម កូនគាត់ជ្រុលពេកហើយ។
" ច្រើនដងណាស់ រាប់មិនអស់ទេ! "
" ជុងគុក! " និយាយពីថាត្រង់នោះត្រង់ មិនលាក់លាមអ្វីខ្លះទេ លោកឆាវ ឯណាភ័យជំនួសកូន គ្រាន់ឃើញរឹកពារច្រឡោតខឹងរបស់មិត្តមុននេះ គាត់គិតថាកូនខ្លួនមិនរស់ហើយ ដល់មកនិយាយត្រង់ៗបែបនេះទៀត គាត់ស្រៀវឆ្អឹងខ្នងណាស់។
" យកទៅ! អាឆាវ ឯងយកទៅ យកទៅការឲ្យបាត់ៗទៅ យើង-យើងទៅរកពេទ្យឲ្យជួយសិន ស្ទះដាច់សរសៃឈាមងាប់ឥឡូវហើយ! " លោកសៀ រុញកូនឲ្យលោកឆាវ ទាំងព្រម ខ្ជិលទុកទៀតណាស់ ទុកនៅធ្វើអីទៀតបើខ្ទេចខ្ទីដូចម៉្សៅ មីអស់ហើយនឹង ទុកនៅនាំតែឈឺចាប់ខ្លួនឯង យកទៅការឲ្យបាត់ទៅ ការហើយចាំមកនិយាយគ្នាម្ដងទៀត ឥឡូវសុំទៅរកពេទ្យឲ្យជួយសិន។
" ហ្ហឹកៗ.. អរគុណលោកប៉ាខ្លាំងណាស់ អរគុណខ្លាំងមែនទែន ខ្ញុំនឹងមើលថែគេឲ្យល្អ មិនឲ្យអ្នកទាំងពីខកចិត្តចំពោះខ្ញុំនោះទេ! " ជុងហ្គុក ឱបក្រសោបកាយតូចយំឃឃូស និយាយញាប់ស្អិញ ពិតជាអរគុណដល់គាត់ ដែលព្រមលើកដួងកែវមួយនេះមកឲ្យខ្លួនមើលថែ មិនថាថ្ងៃមុខទៅជាយ៉ាងណា សន្យាមិនធ្វើឲ្យដួងកែវមួយនេះមានស្នាមប្រេះស្រាំនោះទេ។

បម្រើបេះដូង VIP ( Completely✓ )Where stories live. Discover now