Part 2 : គ្រួសារបង្ខំ ខ្ញុំមិនបានពេញចិត្ត!!

3.4K 235 4
                                    

    សម្ដីឌឺដងមិនគ្រប់ថែមការសម្លក់មួយតង់ទៀត នេះហើយជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ ដូចទឹកហើយនិងភ្លើងយ៉ាងអញ្ជឹង ។

«បានហើយចៅ Tae...»លោកតាស្រដីកាត់ កាលបើឃើញប្ដីប្រពន្ធមួយគូរនេះសម្លឹងគ្នាដូចចង់សុីសាច់ជាពិសេសគឺចៅរបស់គាត់នឹងតែម្ដង

«លោកតាតែងតែការពារគេ ដឹងទេថានៅខាងក្រៅគេធ្វើស្អីខ្លះ គេមិនដែលគោរពខ្ញុំម្ដងណាទេ មកប្រៀនប្រដៅធ្វើមើលតែខ្ញុំជាកូនក្មេងយ៉ាងអញ្ជឹង ហួសហេតុខ្លាំងណាស់»Tae មាត់ប៉ប៉ាច់តវ៉ានឹងលោកតា

«Jungkook ជាមនុស្សមានហេតុផល គេគ្រាន់តែជួយប្រាប់ តើបងសូញសាញច្រើនដែរធ្វើអីទៅ?»Haneul លូកមាត់ជួយប្រកែកអោយរាងក្រាស់ ដោយមិនហ៊ានប្រើសម្ដីខ្លាំងឡើយ ត្បិតថានាងខ្លាចលោកតា Kim

«នាងទៅដឹងស្អី? សម្ដីសម្ដៅដូចមនុស្សចេះគិត ប៉ុន្តែបែរជាប្រើទង្វើអោយគេមើលងាយ មានដែរហេស៎ ដែលខ្លួនរៀបការហើយ ប៉ុន្តែបែរជាបណ្ដើរប្អូនថ្លៃច្រើនជាងប្រពន្ធនោះ? ឬមួយក៏នាងចង់ធ្វើជាប្រពន្ធរបស់គេ?»Tae ដាក់ចំៗតាមអ្វីដែលខ្លួនមើលឃើញ ក៏ពិតមែនដែលសព្វថ្ងៃ Jungkook ស្និទ្ធស្នាលជាមួយនឹងនាងជាងគេទៅទៀត ទៅរៀនជាមួយគ្នា ញុាំបាយជាមួយគ្នា ចំណាយពេលវេលាជាមួយនាងសឹងពេញមួយថ្ងៃ នេះបើពួកគេដេកបែកបន្ទប់គ្នាទៀត មិនដឹងក្លាយជាយ៉ាងណានោះទេ

«នេះ...បងនិយាយស្អី!!»Haneul

«ឬមិនពិត ចង់ដណ្ដើមរបស់បងឡើងញ័រខ្លួនហើយទេដឹង»Tae

«Taehyung ប្រើសម្ដីអោយសមរម្យបន្តិចទៅ !!»លោកតាដែលទ្រាំស្ដាប់បងប្អូនទាំងពីរឈ្លោះគ្នាមិនបានក៏ឃាត់នាយតូច ព្រោះមិនចង់អោយមានរឿង ខណៈដែលគាត់ក៏កំពុងតែនៅទីនេះ ។ Tae កាលបើលឺដូច្នេះក៏ព្រមស្ងាត់ ប៉ុន្តែមិនមែនបានន័យថាគេនឹងចាញ់ឡើយ

«អោយខ្ញុំសុំទោសជំនួសគាត់ផង សង្ឃឹមថាលោកតាមិនប្រកាន់»Jungkook

«មិនបាច់មកចេញមុខយកល្អទេ យើងជ្រេញ!! ចរិតយើងបែបណាលោកតាប្រាកដជាដឹងហើយ»គេជាមនុស្សដែលត្រង់ៗមិនមែនពិសពុលដូចជាអ្នកខ្លះឯណា

«ចរិតក្មេងមុខចាស់នឹងឬ? តាដឹងហើយ មិនអីទេចាំអោយ Jungkook ជួយណែនាំបន្ថែមក៏បាន»រឿងអ្វីដែលថាគាត់មិនស្គាល់ចៅសំណព្វម្នាក់នេះ មហាក្បាលរឹង បានសម្ដីសម្បើមណាស់ តមាត់មិនខ្លាចគាត់បន្តិចទេ ប៉ុន្តែក៏មានតែចៅម្នាក់នេះដែរ ដែលតាមថែគាត់កន្លងមកនោះ ក្រោយពីអស់ពីប្រពន្ធទៅ

My wife , My omega (ចប់✓)Where stories live. Discover now