Part 49 : កូនចង់បានប្អូនប៉ុន្មាននាក់?

2.9K 181 0
                                    

ថ្ងៃថ្មីប្រកបការងារតាមធម្មតា គ្រាន់តែថាព្រឹកនេះរៀងពិសេសជាងរាល់ដងព្រោះមានប្រពន្ធនៅអោយដេកអោបពេញមួយយប់ ផ្ដល់នូវភាពកក់ក្តៅអោយនាយស្រាកស្រាន្តពីភាពហត់នឿយនៃបញ្ហាទាំងនេះ ។ យ៉ាងណាមិញ ព្រលឹមស្រាងៗបន្តិច Tae ក៏រហ័សរហួនក្រោក ដើម្បីត្រឡប់ទៅភូមិគ្រឹះវិញមុនពេលដែលគ្រប់គ្នាភ្ញាក់ ព្រោះតែគេចេញមកក៏មិនបានប្រាប់អ្នកណា បើនៅសុខៗស្រាប់តែបាត់ខ្លួនដូចជាវាមិនកើត ។

«ខ្ញុំបានធ្វើអាហារពេលព្រឹកអោយឯងរួចហើយ ញុាំអីសិនទៅសឹមទៅធ្វើការ»Tae ដោះអាវអៀមទុកមួយឡែក ស្របជាមួយនឹងសម្ដីក៏ស្រដីប្រាប់ទៅរាងក្រាស់ដែលទើបនឹងចុះមកជាមួយឈុតគេងនៅឡើយ ។ ប៉ុន្តែមិនបានពាក់អាវនោះទេ តាំងពីយប់មកម្ល៉េះ មិនដឹងជាក្ដៅស្អុះស្អាប់ស្អីណាស់ណា ទើបប្រឹងប្រលែងអោយទេសភាពបានឃើញដូច្នេះ ។

«អូនមិននៅញុាំជាមួយគ្នាទេហេស៎?»Jungkook សួរឡើងកាលបើឃើញ Tae គេរៀបចំពាក់អាវក្រៅវិញព្រមទាំងយកសោឡានបម្រុងនឹងចាកចេញ ។

«អត់ទេ ខ្ញុំត្រូវប្រញាប់ទៅវិញ ឯងនៅញុាំម្នាក់ឯងចុះ»Tae ស្រដីចប់ក៏ដើរញាប់ជើងស្មេតម្រង់ទៅកាន់ឡាន រួចក៏បើកចេញទៅបាត់ ទុកអោយ Jungkook ឈរញញឹមមុខរីកទាំងព្រឹកម្នាក់ឯង ។

នរណាមិនដឹងមកឃើញនាយក្នុងសភាពបែបនេះ ប្រាកដជាគេថានាយទៅត្រូវស្នេហ៍អ្នកណាមិនខាន ។ Jungkook សំដៅទៅតុអាហារ ប្រញាប់ញុាំចម្អែតក្រពះដើម្បីដោះស្រាយការងារបន្ត ។ ថ្ងៃនេះគេប្រហែលជាត្រូវដាក់ច្បាប់មួយព្រឹកសិនហើយ ដើម្បីទៅចរចាជាមួយនឹងរាជអាជ្ញាតាមសម្ដីរបស់លោកប៉ាដែលបានផ្ដាំ ។

# ភូមិគ្រឹះ Jeong

សំណង់ដែលសង់ខ្ពស់ឈរជើងមករាប់ឆ្នាំទៅហើយ ដែលជាកម្មសិទ្ធិរបស់គ្រួសារត្រកូល Jeong ជាម្ចាស់ជំនួញដ៏ធំមួយប្រចាំកូរ៉េខាងត្បូង ។ ត្បិតថាគ្រួសាររបស់ Hoseok ជាអ្នករកសុីបន្តជំនាន់ក៏ពិតមែន ប៉ុន្តែក្ដីស្រឡាញ់ដែលចង់ក្លាយជាព្រះរាជអាជ្ញាជំរុញអោយរាងសង្ហារមិនព្រមបន្តដំណែង ដោយលើកដាក់ទៅអោយបងស្រីច្បងជាអ្នកគ្រប់គ្រងជំនួស ។ គ្រួសារ Jeong ក៏មិនបានផ្ដាច់ការ សម្របតាមការសម្រេចចិត្តរបស់កូន និងជួយជ្រុំជ្រែងមិនអោយកូន គេខ្វះចន្លោះឡើយ ។

My wife , My omega (ចប់✓)Where stories live. Discover now