Part 35 : ជីវិតដ៏ស្រស់បំព្រង

2.8K 182 4
                                    

Jungkook សម្លឹងទៅកែវភ្នែកប្រពន្ធដែលទទេរស្អាត ហាក់គ្មានអារម្មណ៍អ្វីទាល់តែសោះ ប្រៀបដូចជាចិត្តស្រឡាញ់ដែលបានអស់ទៅយ៉ាងដូច្នោះ ។ Tae ថ្វីដ្បិតតែចិត្តរបស់គេទន់ ឆាប់រងនូវការប៉ះទង្គិច មែនពិត ប៉ុន្តែលើកនេះទោះជាយ៉ាងណា ក៏គេមិនសម្រក់ទឹកភ្នែកអោយប្រុសម្នាក់នេះឃើញម្ដងទៀតនោះដែរ ។

«បើដឹងហើយក៏ជួយលែងដៃខ្ញុំផងទៅ ឈប់ព្យាយាមចូលមករញ៉េរញ៉ៃជាមួយនឹងជីវិតខ្ញុំទៀត ទោះបីជាលោកតាព្រមផ្ដល់ឱកាសឱ្យឯង ប៉ុន្តែខ្ញុំមិនបានព្រមជាមួយនឹងកិច្ចសន្យានេះឡើយ»Tae ប្រើសម្ដីកាចឆ្នាសដែលធ្លាប់និយាយជាមួយនឹង Jungkook កាលពីមុន តែវាមិនបានស្កៀបត្រចៀកនាយនោះទេ ។

«អញ្ជឹងបងក៏ចង់ប្រាប់អូនវិញដែរថា បងក៏មិនព្រមលែងលះជាមួយអូនដូចគ្នា»Jungkook ចាប់ដៃស្រឡូនទាំងគូកន្រ្តាក់អោយកាន់តែកៀកនឹងនាយ បណ្ដាលឱ្យមនុស្សទាំងពីរត្រូវប្រឈមមុខដាក់គ្នាដោយភាពផ្ចាញ់ផ្ចាលចង់ឈ្នះរៀងខ្លួន ។ ខណៈនោះមិនដឹងជាភាពក្លាហានមកពីណា ធ្វើឱ្យ Jungkook ហ៊ានផ្សាភ្ជាប់បបូរមាត់ជាមួយរាងតូច ស្របពេលដែលទ្វារក៏ស្រាប់តែបើកឡើង ។

«អ្នកទាំងពីរធ្វើស្អី?»កាយរបស់នារីល្អឆើតប្រែជាញ័រទទ្រើក ចោទសំណួរទៅពួកគេដោយអាការៈមិនពេញចិត្ត ហើយស្រីម្នាក់នេះគឺជា Haneul ។ គ្រាន់តែលឺថា Tae មក នាងក៏មានគំនិតចង់មកបញ្ឈឺឌឺដង ឥឡូវនេះក៏ត្រូវមកក្ដៅក្រហាយខ្លួនឯងទៅវិញ ។

«មានសុជីវធម៍ដែរទេ? ហេតុអ្វីមិនចេះគោះទ្វារ»កុំថាតែនាង សូម្បីតែ Jungkook ក៏ម៉ួម៉ៅមិនស្ទើរដែរ កាលដែលនាងចូលមកជ្រៀតជ្រែកខុសរបៀបបែបនេះ ទើបនឹងថើបបានបន្តិចក៏ត្រូវដកវិញទៅហើយ ឯ Tae ក៏រើមិនឈប់ទៀត នាយចាប់សឹងមិនជាប់ ។

«ចុះកាលដែលមកថើបគ្នាបែបនៀក គិតថាសមដែរហេស៎? មិនមែនដាច់ដាបដល់ថ្នាក់មករកគេដល់មន្ទីរពេទ្យទេដឹង»Haneul ស្រដីដៀមដាម ដៀងភ្នែកសម្លក់ Tae ទម្លាក់គ្រប់យ៉ាងមកអោយគេតែម្នាក់ ។

«មានតម្លៃថ្នាក់ណាទៅ ដែលយើងត្រូវត្រដរខ្យល់មករកដល់ទីនេះនោះ »Tae ត្បកទៅនាងវិញ ប៉ុន្តែក្នុងលក្ខណៈថាអោយអ្នកខ្លះច្រើនជាង មុននឹងបែរមករកនាង សឹមបន្ត ៖

My wife , My omega (ចប់✓)Where stories live. Discover now