Part 36 : លោកប៉ាអូនធ្វើការនៅទីនោះឬ?

2.9K 175 3
                                    

រាងកាយខ្ពស់ស្រឡះស្ថិតក្នុងឯកសណ្ឋានជាដុកទ័រកំពុងតែមមាញឹកនឹងការងាររបស់ខ្លួននៅក្នុងបន្ទប់ពិសោធន៍ជាមួយនឹងសិស្សច្បងកម្លោះរបស់នាយ ។ Jungkook កំពុងតែធ្វើរោគវិនិច្ឆ័យដើម្បីដឹងពីជំងឺ នឹងយកវាមកពិភាក្សាជាមួយ Yoongi ផង ។ បច្ចុប្បន្ននាយមានឈ្មោះជា Doctor ពេញលេញមួយរូប និងពោពេញទៅដោយសមត្ថភាព ប៉ុន្តែមិនដឹងថាអាចសម្រេចកិច្ចការជាមួយលោកតាបានឬអត់ទេ ។

«...សម្រេចបែបនេះចុះ hyung !! ចេញលទ្ធផលដែលលម្អិតជាងនេះពេលណា ចាំខ្ញុំយកទៅអោយ hyung ពិនិត្យនិងវាយតម្លៃតាមក្រោយ »បន្ទាប់ពីចំណាយពេលអស់មួយម៉ោងរួចមក ដុកទ័រសង្ហាក៏បណ្ដើរគ្នាចេញពីបន្ទប់ពិសោធន៍ រង់ចាំព័ត៌មានដែលអាចសន្និដ្ឋានច្បាស់ជាងនេះ សឹមស្វែងរកថ្នាំមកបង្កាម្ដង ។

«ហឹម...ពឹងលើឯងហើយ!! បើអញ្ចឹងល្ងាចនេះទៅរកអ្វីញុាំជាមួយបងទេ»Yoongi

«ប្រហែលជាមិនបានទេ... ខ្ញុំចង់នៅបង្ហើយការងារដែលនៅសល់សិន»ឯកសារដែលទាក់ទងនឹងអ្នកជំងឺក៏មកផ្ទួនៗ នាយត្រូវប្រញាប់បង្ហើយ នឹងសម្រុកធ្វើការអោយបានលឿនបំផុត គ្រាន់សល់ពេលវេលាខ្លះនឹងបានចាត់ចែងរឿងផ្ទាល់ខ្លួន ។

«កុំបង្ខំខ្លួនឯងពេកអី តាមសម្រួលទៅ មួយរយៈនេះឯងស្រកសាច់ខ្លាំងណាស់»ក៏ពិតមែន តាំងពីថ្ងៃដែល Tae ចាកចេញមក Jungkook មិនខ្វល់ពីអ្វី ក្រៅពីប្រឹងរៀននិងធ្វើការអោយល្អបំផុត រហូតដល់គ្រប់គ្នាលាន់មាត់សសើរ សូម្បីតែលោកតាដែលមានបំណងចង់បញ្ឈប់ Jungkook ក៏ធ្វើទៅមិនរួចព្រោះតែសមត្ថភាពរបស់គេ ។

«ខ្ញុំមិនអីទេបង!!»

«Jungkook!!»ភ្លាមនោះដែរ ក៏គ្មានអ្នកណាឆ្ងាយ បើមិនមែនជា Haneul ដែលដើរចូលមកព្រមជាមួយនឹងឯកសារ តម្រង់មករកបុរសទាំងពីរ ។

«hyung ខ្ញុំទៅសិនហើយ»Jungkook គ្រាន់តែឃើញមុខក៏រកលេសរំដោះខ្លួនចេញតែម្ដង ។ មិនដឹងថាហេតុអ្វីបានជានាងតាមតោងទាមខ្លួនមិនឈប់? នាងក៏មិនបាននាំអ្វីដែលចំរុងចំរើនមកដែរ ផ្ទុយទៅវិញមានតែអ្នកស្រី Hye-Yu មកគម្រាមគេមិនលុះថ្ងៃ អោយនៅឆ្ងាយពីនាង ។

«Jungkook ឈប់សិន...»Haneul ប្រញាប់រត់ទៅស្ទាក់មុខ បន្ទាប់ពីឃើញ Jungkook បម្រុងនឹងគេចពីនាង ។

My wife , My omega (ចប់✓)Where stories live. Discover now