Part 54 : អ្នកជំងឺពិសេស 🔥

3.2K 184 1
                                    

រយៈពេលបួនថ្ងៃវាមិនយូរនោះទេសម្រាប់មនុស្សធម្មតា លើកលែងតែអ្នកដែលមានស្នេហា ទន្ទឹងរង់ចាំផ្លូវគូស្នេហ៍ត្រឡប់មកវិញមិនឃើញ ។ ថ្ងៃនេះ Tae បានវិលមកកាន់ប្រទេសកំណើតរបស់ខ្លួនវិញជាមួយនឹងកូន ដោយគេបានចាត់ចែងរឿងសាលារបស់នាងរួចរាល់តាំងពីថ្ងៃដែលនិយាយជាមួយ Namjoon មកម្ល៉េះ ចំណែកសាលាតន្រ្តីរបស់គេវិញ ប្រហែលជាត្រូវបើកសាខានៅទីនេះមួយទៀត ដោយទីនោះគេនឹងចាត់គ្រូម្នាក់អោយធ្វើជាអ្នកគ្រប់គ្រង ។

# អាកាសយានដ្ឋាន

បក្សីស្លាបដែកដែលចរយាត្រាឆ្ពោះមកកាន់ទឹកដីកូរ៉េពេលនេះកំពុងតែចុះចត ស្របពេលដែលអ្នកដំណើរក៏នាំគ្នាចុះចេញដើម្បីធ្វើដំណើរបន្តទៅកាន់គោលដៅរបស់ពួកគេរៀងខ្លួន ។
យ៉ាងណាមិញអ្នកដែលទើបនឹងមកពីអុីតាលី ក៏មិនបានរង់ចាំយូរព្រោះមានអ្នកមកទទួលហែហមទៅហើយ ។ ស្នាមញញឹមបើកឡើងតាំងពីចម្ងាយ ជាពិសេសនាងតូច Areum ដែលមុខរីកដូចជាផ្កាត្រូវទឹក រត់វឹងមិនខ្លាចអ្វី សំដៅទៅរកលោកប៉ាដែលឈរចាំគេយ៉ាងសង្ហានោះ ។

«Daddy.....»សម្លេងកញ្ចែរបើកឡើងរបស់នាងច្រម៉ក់ ជាហេតុអោយមនុស្សចាស់សើចក្រវីក្បាលនឹងភាពក្រមិចក្រមើមរបស់នាង ។

«អា៎... baby ប៉ាត្រឡប់មកវិញហើយ សឺត»មិនអោយខុសចិត្ត Jungkook ទទួលកូនយកមកពរអោបថើបតាមក្ដីនឹករលឹក ស្របពេលដែលអ្នកឯទៀតក៏ដើរមកដល់ចំណតឡានដូចគ្នា ។

«ហិកហិក...នឹកលោកប៉ាណាស់»Areum
«ហុើយ...គេបានជួបប៉ា ភ្លេចអ៊ំម្នាក់នេះហើយ»Jimin សម្ដែងជាអន់ចិត្ត មិនមើលមុខនាងតូច សុខចិត្តឈរអោបដៃ Yoongi ចូលតួកម្សត់ ។

«aww មានណា...អូននឹកអ៊ំ min សឹងអី»នាងតូចបត់បែនរមួលចុះពីដៃលោកប៉ា រត់ត្រេទៅអោបជើង Jimin ជាប់ យកចិត្តមិនអោយខឹងទាន់ទេ ឯចាស់ចរិតក្មេងនេះក៏ងាយលួងទៀត សើចស្ញេញដាក់នាងយ៉ាងសម ។

«អ៊ំក៏នឹកឯងដែរ អាក្បាលខូច»Jimin អត់ទ្រាំពុំបានក៏ចាប់ក្រញិចថើបថ្ពាល់នាងឆ្វេងស្ដាំ បណ្ដាលឱ្យ Areum សើចកក្អឹក តែក៏មិនអោយចាញ់ចិត្ត Areum ថើបថ្ពាល់អ៊ំរបស់គេវិញខ្សឺតៗ ដោយការនឹករឭកអ៊ំជាទីស្រឡាញ់របស់គេពន់ពេក ។

My wife , My omega (ចប់✓)Opowieści tętniące życiem. Odkryj je teraz