Part 56 : កុំចេញពីបងម្ដងទៀតអី

3K 185 9
                                    

គ្រប់យ៉ាងគេជាអ្នកផ្ដើម ប៉ុន្តែបែរជាមិនអាចបញ្ចប់បានទៅវិញ ត្បិតថាភាពឈឺចាប់ដែលមិនអាចលាក់បង្កប់នៅក្នុងប្រអប់ទ្រូងនេះបាន ដូច្នេះហើយគឺមានតែបញ្ចេញ ។ Tae រត់ចេញមកខាងក្រៅទាំងខ្ទប់មុខយំ ស្ទើរតែហែកទ្រូងខ្លួនឯងដើម្បីខ្វេះបេះដូងដ៏ទន់ជ្រាយនេះទៅហើយ ។ គេផ្ដើមគំនិតព្រោះតែចង់សងសឹក ប៉ុន្តែក៏មិនអាចទទួលយកបាននូវព្រឹត្តិការណ៍ដែលកំពុងកើតឡើង ។

«Tae...ស្ដាប់បងសិន វាមិនដូចជាអ្វីដែលអូនគិតនោះទេ បងសូមទោស»Jungkook រហ័សរហួនស្រវាចាប់ដៃស្រឡូនរបស់រាងតូចមិនអោយគេបើកទ្វារឡានទាន់នោះទេ ស្របពេលដែលមាត់ក៏ស្រដីបកស្រាយទាំងខ្លាចនូវលទ្ធផលចំពោះមុខ ។

«ហ្ហឹក...ខ្ញុំចង់ទៅផ្ទះ»Tae បែរមុខមករកប្ដីទាំងមិនហ៊ានប្រឈម រមួលដៃចេញពីនាយ តែ Jungkook មិនព្រមលែង ។

«ពួកយើងនិយាយគ្នាសិនទៅ»Jungkook រុញនាយតូចអោយចូលឡាន ដោយមាននាយជាអ្នកបើក មុននឹងចាកចេញទៅ ព្រោះបើដោះស្រាយគ្នានៅទីនេះ ខ្លាចព្រាយ អូ៎...អត់ទេ ខ្លាច Haneul នាងមករញ៉េរញ៉ៃ ។

# ទន្លេហាន

ទេសភាពនាពេលរាត្រី គួបផ្សំនឹងចំហាយត្រជាក់នៃទឹកធ្វើអោយអារម្មណ៍ស្រស់ស្រាយ បំបាត់នូវស្រ្តេសទាំងឡាយគ្មានសល់ ។ លើកលែងតែប្ដីប្រពន្ធមួយគូនេះ ដែលទើបនឹងជួបជុំគ្នាមិនបានប៉ុន្មាន ក៏ត្រូវជួបនូវរឿងរកាំរកូសសារជាថ្មីទៅហើយ ។
Tae នៅយំដង្ហក់មិនទាន់បាត់នៅឡើយ ខណៈដែលកំពុងតែនៅក្នងឡាន Jungkook ក៏លើកនាយតូចអោយមកអង្គុយលើភ្លៅរបស់ខ្លួន លួងលោមដោយការសូមអភ័យទោសពីភរិយា ព្រោះតែការលិចលង់មួយពេល នាយត្រូវធ្វើឲ្យមនុស្សជាទីស្រឡាញ់សម្រក់ទឹកភ្នែកទាំងអចេតនា ។

«អូនខឹងបងឬ? បងគ្មានចេតនាទេ Tae ...សូមទោសដែលបងឆ្កួតមួយពេល លើកក្រោយបងមិនអោយកើតរឿងបែបនេះម្ដងទៀតទេ Tae អត់អោនអោយបងផងទៅ»នាយស្ទើរតែរលីងរលោងតាមទៅហើយ នរណាយល់ពីអារម្មណ៍មួយនេះ? ភាពភិតភ័យនៃការបាត់បង់មនុស្សសំខាន់ចេញពីខ្លួន វាពិតជាពិបាកទ្រាំខ្លាំងណាស់ ជាពិសេសរាល់ពេលដែលរំលឹកដល់អនុស្សាវរីយ៍ដែលមានជាមួយគ្នាកន្លងមក ។

My wife , My omega (ចប់✓)Where stories live. Discover now