Part 48 : ការយកចិត្តទុកដាក់

2.7K 192 2
                                    

ពន្ធនាគារដែលជាកន្លែងដាក់អ្នកទោស កំពុងតែបញ្ជូនអតីតឧត្តមសេនីយ៍ឯកមកកាន់ទីឃុំឃាំងតាមបញ្ជារបស់ថ្នាក់លើដែលចាត់អោយឃាត់ខ្លួនលោកពីបទដែលជាប់សង្ស័យលើការរួមផ្សំគំនិតជួញដូរគ្រឿងញៀនខុសច្បាប់ ។
បងប្អូនទាំងពីរដែលទើបនឹងមកដល់ក៏រួសរាន់ចូលទៅរកអ្នកជាឪពុកទាំងមិនបង្អង់ ឆ្ពោះទៅកាន់គុកធំដែលមានមេកងចាំនៅទីនោះរួចជាស្រេច ។

«សូមគោរពលោកវីរៈសេនីយ៍!!»មិនអោយខ្វះការគួរសម បណ្ដាប៉ូលិសដែលក្រោមគំនាបរៀបរឹកលើកដៃគោរពយ៉ាងស្រស់គ្នាបន្ទាប់ពី Jungvin បានចូលមកដល់ ។

«ឯណាលោកប៉ារបស់ខ្ញុំ»Jungvin មិនបង្អូសពេលវេលាឆ្ងាយ ចាប់សួរយកតែម្ដង ព្រោះតែចិត្តអន្ទះសានៅមិនស្ងប់ពេញមួយថ្ងៃទៅហើយ ។

«លោក Jeon ទើបនឹងបញ្ជូនចូលទៅបន្ទប់ឃុំឃាំងមុននេះប៉ុណ្ណោះទាន»មេកង

«បើអញ្ជឹងខ្ញុំសុំជួបគាត់បន្តិច»Jungkook

«ប៉ុន្តែមិនទាន់ដល់ពេលដែលសាច់ញាតិអាចចូលទៅជួបបានទេបាទ រង់ចាំពីរទៅបីថ្ងៃទៀត ទើបមានបញ្ជាពីមេបញ្ជាការអនុញ្ញាតឱ្យចូលទៅសួរសុខទុក្ខបាន លោកវីរៈសេនីយ៍ប្រហែលជាយល់ពីបញ្ហានេះហើយ»មេកង លើកសព្វនាមរបស់ Jungvin ឡើង ដោយសង្ឃឹមថានាយនឹងយល់ព្រោះជាអ្នករាជការដូចគ្នា ។

«មិនអីទេ ចាំខ្ញុំជាអ្នកដោះស្រាយជាមួយលោកមេបញ្ជាការ លោកនាំគាត់ចេញមកសិនមក»Jungvin ចេញមុខរងជំនួស យ៉ាងណាពួកគេត្រូវការរកដំណោះស្រាយ និងដឹងពីដើមទងដែលធ្វើឱ្យលោកប៉ារបស់គេត្រូវជាប់ឈ្មោះអាប់ប្រលាក់បែបនេះ បើរង់ចាំដល់ទៅបីថ្ងៃទៀតខ្លាចថានឹងយឺតពេល ។

«លោកចេញមុខអះអាងបែបនេះទៅហើយ ខ្ញុំមិនហ៊ានជំទាស់ទេ ចាំខ្ញុំនាំគាត់មកជួបលោក»មេកង ទទួលសំណើរព្រមធ្វើតាមការស្នើសុំរបស់នាយទាំងពីរ នាំលោក Jeon ចេញមកជួបពួកគេនៅកន្លែងសម្រាប់សួរសុខទុក្ខរបស់អ្នកទោស ។

«លោកប៉ា!!»អ្នកទាំងពីរកាលបើឃើញគេនាំឪពុកមកទៅហើយនោះ ក៏ស្ទុះទៅរកគាត់ទាំងប្រញាប់ប្រញាល់ ។ ចំណែកលោក Jeon ក៏បានត្រឹមសម្លឹងមើលទៅកូនៗដោយទឹកមុខស្មើៗតែបង្ហាញពីភាពអស់សង្ឃឹមនូវពាក្យដែលគេចោទប្រកាន់ ។ ហើយអ្វីដែលធ្វើឱ្យគាត់កាន់តែភ្ញាក់ផ្អើលនោះគឺវត្តមានរបស់ Jungkook កូនប្រុសពៅដែលគាត់ស្រែកក្ដែងៗថានឹងកាត់កាលគេចោលនោះ ពេលនេះបែរជាមកបង្ហាញមុខស្របពេលដែលគាត់កំពុងមានបញ្ហា ។

My wife , My omega (ចប់✓)Wo Geschichten leben. Entdecke jetzt