Part 44 : Tae មិនស្រួលខ្លួន🔥

3.6K 201 5
                                    

រាងស្ដើងត្រូវបានរត់ត្រណាត់ត្រណែង តាមការអូសទាញរបស់ Jungkook ទោះបីជាប្រឹងស្រែក រើកញ្ជ្រោលយ៉ាងណាក៏បានត្រឹមជាទីចាប់អារម្មណ៍របស់អ្នកនៅទីនេះ គ្មាននរណាហ៊ានមកលូកដៃសួរនាំឡើយ ។ ក្រាក~ ទ្វារ office របស់រាងក្រាស់ត្រូវបានបើកឡើង តែ Tae បែរជាមានៈ ព្យាយាមកន្ត្រាក់ដៃ Jungkook អោយលែងខ្លួនទៅវិញ ។

«អត់ទេ!! ខ្ញុំមិនចូលទេ...លែង»Tae ក្រវីក្បាលញាប់ស្អេក ។ សារភាពថាគេខ្លាចសភាពរបស់ Jungkook ពេលនេះណាស់ ខ្សែភ្នែកដែលនាយមើលមកគេវាប្រៀបដូចជាសត្វកំណាចដែលស្រេកឃ្លានចំណីយ៉ាងដូច្នោះ ។

«ម៉ោនេះ!!»Jungkook មិនបាននៅអែនអនជាមួយនាយតូចឡើយ ។ កម្លាំងមាំមួនទាញ Taehyung មួយទំហឹងអោយចូលមកខាងក្នុង មុននឹងទ្វារត្រូវបានទាញអោយបិទចាក់គន្លឹះជាប់ (តែមីនៗចូលទាន់🤪) ។

«ចេញអោយឆ្ងាយទៅ ឯងឆ្កួតទេឬយ៉ាងម៉េច»ត្បិតតែភ័យខ្លាច ប៉ុន្តែមាត់នេះដូចមិនសហការទាល់តែសោះ វានៅតែខ្លាំង ស្រដីអោយគេទាំងមិនញញើត ខណៈដែល Jungkook ក៏ចេះតែដើរមករកខ្លួន ឯគេក៏ចេះតែរំកិលថយក្រោយរហូតទល់ខ្នងនឹងតុធ្វើការរបស់នាយ គេចតទៅទៀតលែងបាន ។

«អូនមានចេតនាចង់ឌឺបងហេស៎»Jungkook ប្រើសម្ដីស្រាលមិនគំហកប៉ុន្តែក៏ធ្វើអោយព្រឺឆ្អឹងខ្នងមិនតិចដែរ ។ ដៃទាំងទ្វេរក៏ច្រត់នឹងតុឃាំងកាយតូច បណ្ដាលអោយចេញសរសៃខៀវរវាមពេញដៃព្រោះតែកម្លាំងសង្កត់ ។ ដឹងទេថាមុននេះនាយស្ទើរតែទប់កំហឹងខ្លួនឯងលែងជាប់ទៅហើយ ពេលដែលឃើញកម្មសិទ្ធិរបស់នាយបែរជាទៅស្និទ្ធស្នាល សាសងជាមួយនឹងប្រុសដទៃ ។

«ឌឺស្អីរបស់ឯង ខ្ញុំគ្រាន់តែទៅ dinner ជាមួយ Bae-Yong ...អ្ហឹម»មាត់រពិលរពូចត្រូវបានបិទជិតដោយរាងក្រាស់ ថើបកម្រោលតាមចិត្តដែលខ្នាញ់លាយលំនឹងការប្រច័ណ្ឌដែលប្រពន្ធរបស់ខ្លួនមានណាត់ជាមួយអ្នកផ្សេង ទាំងដែលនាយជាប្ដីមិនធ្លាប់សូម្បីម្ដង ។ សម្ដីរបស់ Tae មុននេះប្រៀបដូចនឹងដសាំងដែលចាក់ដុតបន្ថែមទៅលើរាងក្រាស់យ៉ាងដូច្នោះ ។

«ហឹម...អ្ហឹម!!»ម្រាមតូចៗប្រឹងរុញច្រានមនុស្សមាឌធំអោយចេញពីខ្លួន ថ្វីបើមាត់ក៏មានអារម្មណ៍ថាផ្សារព្រោះតែការញីញក់របស់អ្នកម្ខាងទៀត ។ អ្វីដែលធ្វើអោយ Jungkook កាន់តែម៉ួម៉ៅនោះគឺ Tae មិនព្រមបើកមាត់ទទួលស្វាគមន៍នាយ ។

My wife , My omega (ចប់✓)Where stories live. Discover now