Part 28 : ផ្ដល់ឱកាស

2.9K 194 8
                                    

ពេលវេលាដ៏តានតឹងបានកន្លងហួសទៅ Jungkook ប្រញាប់ប្រញាល់ត្រឡប់មកមន្ទីរពេទ្យ ដើម្បីមើលប្រពន្ធ ។ កាលពីព្រឹក បើមិនត្រូវបង្ខំអោយទៅសាលាទេនោះ នាយក៏មិនដាច់ចិត្តទុក Tae ចោលនោះដែរ តែដោយហេតុមិនអាចជំទាស់នឹងលោកតាបានទើបត្រូវទៅទាំងអារម្មណ៍នៅជាមួយនឹងអ្នកខាងនេះ ។ ពេញមួយព្រឹកនេះនាយរៀនមិនចូលឡើយ កាលបើខួរក្បាលនឹកគិតតែពី Tae មិនដឹងថាគេភ្ញាក់ហើយឬនៅនោះទេ ។ ពេលនេះក៏ដល់ម៉ោងចេញ Jungkook ស្រូតមករកនាយតូច ប៉ុន្តែគ្រប់យ៉ាងសល់ត្រឹមបន្ទប់ទទេរស្អាតប៉ុណ្ណោះ ។

«Tae...Tae អូននៅឯណា»រាងក្រាស់ ឆោឡោបន្ទាប់ពីមិនឃើញភរិយាដែលគេងសម្រាកនៅទីនេះ តើគេទៅណាហើយ ? Jungkook ស្រែករករាងតូចទាំងបើកមើលតាមបន្ទប់នៅតែមិនឃើញគេ ។ នាយក៏រត់ចេញមកខាងក្រៅទើបប្រទះនឹង Ranin ដែលដើរកាត់នោះ មិនបង្អង់យូរ Jungkook ក៏រត់ទៅកាត់មុខតែម្ដង ។

«Ranin ប្រពន្ធខ្ញុំទៅណាហើយ»Jungkook បានផ្ដែផ្ដាំនាងអោយជួយមើលថែនាយតូច ដូច្នេះនាងប្រាកដជាដឹងថា Tae នៅឯណា

«ចាស៎?»Ranin គិលានុបដ្ឋាយិការូបស្រស់ ស្ដាប់មិនទាន់នឹងសំណួរនាយធំ ក៏ធ្វើមុខមិនយល់ ចង់អោយនាយបញ្ជាក់ម្ដងទៀត ។

«ខ្ញុំសួរថាប្រពន្ធខ្ញុំនៅឯណា»លើកនេះមិនមែនសួរធម្មតាទេ គឺសម្លុតនាងយកតែម្ដង ដល់ថ្នាក់ស្រីស្រស់ភ្ញាក់ព្រើត ។ Jungkook ក្រហមមុខ ម៉ួម៉ៅមិនតិចទេ កំពុងតែប្រញាប់ហើយ នៅមានអ្នកមកពន្យារពេលបែបនេះទៀត ។

«គឺ...គឺគាត់ចេញបាត់ហើយចា៎»Ranin ឆ្លើយទាំងរដាក់រដុបព្រោះកំពុងតែភ័យ តែក៏ត្រូវអ្នកមិនយល់ចិត្តស្រែកអោយបន្ថែម

«ពីពេលណា? អ្នកណាអនុញ្ញាតអោយ Tae ចេញ?»Jungkook

«គឺ...ល-លោកវេជ្ជបណ្ឌិត Kim !!»Ranin

«លោកតា!!»គ្រាន់តែដឹងថាជាអ្នកណាភ្លាម រាងក្រាស់ក៏ចាកចេញយ៉ាងលឿន សំដៅទៅភូមិគ្រឹះ Kim ។ ប្រាកដណាស់ថា Tae ច្បាស់ជានិយាយរឿងព្រឹកមិញអោយលោកតាស្ដាប់មិនខាន ទើបព្រមអោយគេគេចពីនាយបែបនេះ ។ មិនបានទេ នាយមិនអាចអោយបាត់បង់ Tae នោះឡើយ រួចចុះកូនរបស់នាយនោះ? គ្រួសារដែលនាយព្យាយាមបង្កើត ម្ដេចនឹងអាចបែកបាក់ត្រឹមមួយពព្រិចភ្នែក?

My wife , My omega (ចប់✓)Where stories live. Discover now