Part 32 : ត្រៀមខ្លួនឡើងតុលាការ

2.8K 195 9
                                    

ការដែលមានឈ្មោះជាក្មេងកំព្រាគឺពិតជាឯកោណាស់ គេត្រូវបាត់បង់ម្ដាយ សល់តែឪពុក ប៉ុន្តែក៏ដូចជាគ្មាន ព្រោះតែលោក Dang DongHae យកប្រពន្ធថ្មីមិនខ្វល់ពីគេដែលជាកូនដើមសូម្បីបន្តិច ។ រាល់ថ្ងៃស្នាក់អាស្រ័យក្រោមគុណបុណ្យរបស់លោកតាដែលអាណិតស្រឡាញ់ យកគេមកចិញ្ចឹមតាំងពីក្មេងរហូតមកដល់ពេលនេះ ។ មានឈ្មោះជាទាយាទស្នងទ្រព្យសម្បត្តិទាំងដែលគេនៅមានពូនិងមីងបង្កើតថែមទៀតដែលត្រូវជាប្អូនបង្កើតរបស់ Mrs Kim ។ ប៉ុន្តែលោកតាបែរជាលើកគ្រប់យ៉ាងអោយមក Tae ទៅវិញ ត្បិតថាពូនិងមីងរបស់គេក៏មិនបានប្រកែក គ្រប់គ្នាយល់ស្របតាមគំនិតរបស់មនុស្សចាស់ទាំងស្រុង ។

អាហារថ្ងៃត្រង់ត្រូវបានលើកដាក់រៀបចំច្រើនដង្ហែគ្នានៅលើតុ ដែលមានត្រឹមមនុស្សពីរនាក់បរិភោគប៉ុណ្ណោះ ។ Tae ប្រកបការញុាំអាហារជាមួយនឹងលោកតាដោយស្នាមញញឹម ទោះមានទុក្ខកង្វល់ក៏គេមិនសូវជាព្រួយបារម្ភខ្លាំង ព្រោះតែមានគាត់ជាខ្នងបង្អែក ។ ក្រោយពីញុាំចម្អែតក្រពះរួចមក រាងតូចក៏ត្រូវលោកតាដេញអោយមកសម្រាក មិនអោយធ្វើអ្វីច្រើននោះទេកំឡុងពេលដែលមានផ្ទៃពោះបែបនេះ Tae ប្រឈមនឹងការរលូតខ្ពស់បំផុតបើសិនជាមិនប្រយ័ត្ន ដោយហេតុព្រោះតែគេជាមនុស្សប្រុស ដូច្នេះហើយទើបរាងតូចតែងតែផឹកថ្នាំរក្សគ័រជាប្រចាំ ។

តឹង~~ សារក្នុងទូរស័ព្ទចេះតែលោតមកជាញឹកញាប់ ដំបូងក៏ឆ្ងល់ តែពេលឃើញថាជា Haneul នាយតូចក៏ដើររំលងមិនខ្ចីចូលមើល ទៅសម្អាតខ្លួនជម្រះកាយយ៉ាងរំភើយ ទើបត្រឡប់មកវិញក៏លេបថ្នាំមុននឹងឡើងមកគេងអោយស្រកពោះបន្តិច ដោយអង្គុយផ្អែកខ្នងនឹងក្បាលគ្រែ ។

Ring~

«ហឺយ...ស្អីក៏សម្បូររឿងម្ល៉េះ មិនចេះហត់ទេឬយ៉ាងម៉េច?»ផ្ញើរសាមកមិនគ្រប់ នៅត្រដរខ្យល់ខលមកទៀត ចងកម្មចងពៀរមិនឈប់ពិតមែន ។ Tae ដកដង្ហើមធំទាំងហួសចិត្តជាមួយស្រីម្នាក់នេះ ដែលតាមព្យាបាទគេគ្រប់វិនាទី មើលចុះប្រហែលទាល់តែនាងបានលឺសម្លេងគេហើយទើបអស់ចិត្ត ។

# In call

«នាងទំនេរណាស់ហេស៎ បានជាខលរំខានគេបែបនេះ ម៉េចមិនទុកពេលទៅយកចិត្តប្រុសរបស់នាងទៅ»Tae

My wife , My omega (ចប់✓)Where stories live. Discover now