Part 30 : បែកធ្លាយ

2.9K 182 6
                                    

គូស្នេហ៍មួយគូដែលមានតួនាទីត្រូវនាំ Jungkook មកខាងលើ ខំប្រឹងទាំងត្រដាបត្រដួស ។ ចុះ Jungkook មានទៅស្រាលឯណា ទម្ងន់នាយមួយ មនុស្សពីរនាក់គ្រាមិនចង់រួច។

ផឹប~ នាយធំត្រូវបានទម្លាក់អោយគេងទៅលើគ្រែ ចំណែកឯពីរនាក់ខាងនេះ ត្រូវឈរដកដង្ហើមហត់គឃូស ។ Yoongi មិនសូវជាប៉ុន្មានទេ ប៉ុន្តែ Jimin ដេកស្អាតតែម្ដង ។ ក្មេងនេះតិចតែអាយុ ប៉ុន្តែរាងកាយដូចអ្នកប្រដាល់យ៉ាងអញ្ជឹង ។

«ខ្ញុំរៀបចំរួចរាល់ហើយ ពួកយើងទៅវិញទៅ»ស្របពេលនោះដែរ Tae ដែលទើបនឹងចេញពីបន្ទប់សម្លៀកបំពាក់ក៏ស្រដីប្រាប់ទៅពួកគេ ព្រមជាមួយវ៉ាលី និងកាបូបផងដែរ នេះគេចង់ប្រមូលទៅ មិនបន្សល់ទុកសូម្បីតែក្រេមមួយដើមឬយ៉ាងម៉េច។ កុំថាឡើយក្រេម សូម្បីតែវីយូឡុងសំណព្វក៏គេមិនភ្លេចយកទៅវិញនោះដែរ ព្រោះមានតែវាប៉ុណ្ណោះដែលយល់ចិត្តគេបំផុត ។

«ឯងមិនគិតមើលគេខ្លះទេហេស៎»Jimin សួរទៅកាន់មិត្តដែលធ្វើជាចិត្តដាច់ គេមិនជឿថា Tae កាត់ចិត្តលឿននោះទេ មនុស្សធ្លាប់ស្រឡាញ់គ្នាខ្លាំងយ៉ាងនេះ ម៉េចនឹងអាច ឃើញស្លាប់ហើយដើររំលងទៅ ។

«មិនមែនជារឿងរបស់យើងទេ បើឯងមិនទៅ យើងជិះតាក់ស៊ីក៏បាន»Tae ប្រើកន្ទុយភ្នែកសម្លឹងទៅស្វាមីជាមួយនឹងអារម្មណ៍ជាច្រើន មិនមែនគេមិនបារម្ភ គ្រាន់តែមិនចង់ពាក់ព័ន្ធ អោយវាចប់ត្រឹមនេះទៅចុះ ។ Tae បិទភ្នែកដើរចេញ មិនហាស្ដីតបតជាមួយមិត្តទៀត នាយអាចនឹងមិនត្រូវការគេក៏ថាបាន មនុស្សដែលនាយចង់អោយមកមើលថែប្រហែលជា Kim Haneul ច្រើនជាង ។

«Tae.....»Jimin ហៅរាងតូចដែលចាកចេញទៅនោះដោយសម្លេងស្រាល បំណងចង់លួងលោមក្មេងដែលកើតទុក្ខទោម្នេញ ព្យាយាមលាក់ពីភ្នែកពីច្រមុះរបស់មនុស្សគ្រប់គ្នា ទាំងដែលផ្ទៃមុខបង្ហាញយ៉ាងច្បាស់ពីអារម្មណ៍របស់គេនៅពេលនេះ ។

ពួកគេធ្វើអ្វីមិនបានក្រៅពីអាណិតមនុស្សទាំងពីរដែលត្រូវមកបែកបាក់ ព្រោះតែការជ្រៀតជ្រែករបស់ជនទីបី ។ ទោះពួកគេចង់ជួយក៏មិនដឹងថាគួរចាប់ផ្ដើមពីចំណុចណាមកមុន ។ Yoongi ដាក់អោយប្អូនគេងស្រួលបួល សឹមបណ្ដើរនាយតូចចុះមកខាងក្រោមវិញ ក៏ឃើញថា Tae កំពុងតែអង្គុយចាំពួកគេនៅសាឡុង ។

My wife , My omega (ចប់✓)Onde as histórias ganham vida. Descobre agora