Part 23 : គេជឿជាក់លើ Jungkook

2.5K 185 8
                                    

រំលងទៅបីថ្ងៃក្រោយ ក៏ឈានដល់ថ្ងៃដែលសាលាចេញប្រកាសលទ្ធផលអ្នកដែលប្រឡងជាប់បន្តទៅថ្នាក់វេជ្ជបណ្ឌិត ព្រមទាំងទទួលអាហារូបករណ៍សម្រាប់សិក្សានៅទីនេះរយៈពេល 6 ឆ្នាំដោយឥតគិតថ្លៃថែមទៀតផង ។ Taehyung រាងតូចច្រឡឹងមានតួនាទី ត្រូវមកជំនួសប្ដីដើម្បីស្ដាប់លទ្ធផលរបស់នាយ ព្រោះ Jungkook ជាប់រវល់រៀនថ្នាក់ពិសេសផ្នែកវះកាត់ជាមួយនឹង Yoongi ទៅហើយ ។ ដើម្បីឲ្យនាយកាន់តែស្ទាត់ ទើបចេះតែបង្វឹកបន្ថែមពីការរៀនក្រៅ ដើម្បីពង្រឹងសមត្ថភាពរបស់ Jungkook ។

បកមកកាន់អ្នកខាងនេះវិញ សូរសម្លេងនៃបេះដូងដែលលោតដុកដាប់អាចអោយយើងស្ដាប់លឺយ៉ាងច្បាស់ កាលបើម្ចាស់វាកំពុងតែភិតភ័យរកមើលឈ្មោះរបស់ស្វាមីដែលគេបានបិទនៅលើក្ដារខៀនដ៏ធំមិនឃើញ ។ ភ្នែកតាមសម្លឹងផង ឯក្នុងចិត្តកំពុងតែបន់ស្រន់អ្វីខ្លះក៏មិនដឹង ប្រៀបបាននឹងមនុស្សត្រៀមចេញធ្វើសឹកយ៉ាងដូច្នោះ ។

«យ៉ាងម៉េចហើយ Tae រកឃើញឬនៅ យើងចាំឡើងចុកជើងហើយ»Jimin ដែលជាអ្នកឈរស្ដាប់គ្រូប្រកាសក៏ស្រដីសួរឡើង ព្រោះមិនទាន់លឺឈ្មោះរបស់ Jungkook នៅឡើយ ចំណែកអ្នកដែលរកនេះក៏ដូចគ្នា មិនដឹងជាស្អីទេ ក្រដាសតែមួយសន្លឹកគេរកឈ្មោះប្ដីមិនឃើញ ។

«មិនដឹងទេ Jimin !! ឯងជួយរកយើងបន្តិចទៅមើល មិនឃើញមាន Jungkook ទេ »Tae ក្រវីក្បាល គេបិទតែឈ្មោះអ្នកជាប់ប៉ុណ្ណោះ ចុះបើមិនឃើញរាងក្រាស់ តើមានន័យថាយ៉ាងម៉េច?

«ឯងកុំលលេងណា គេហៅហួសបន្ទប់ Jungkook ហើយ យើងក៏មិនទាន់លឺដូចគ្នា»មកពីមិនឃើញនាយកប្រកាសឈ្មោះនាយ ទើបអោយរកក្នុងក្រដាសបន្ថែមទៀត ក្រែងភ្លេច ។ ឥឡូវការប្រកាសក៏គ្មាន ក្នុងក្រដាសក៏មិនឃើញ

«ធ្វើយ៉ាងម៉េចទៅ Jimin »រាងតូចមុខសឹងតែយំ Jungkook ម្ដេចនឹងអាចធ្លាក់ទៅ នាយរៀនពូកែយ៉ាងនេះ ប្រាកដជាមានបញ្ហាអ្វីមិនខាន ។

«សូមអបអរចំពោះ បេក្ខជនដែលប្រឡងជាប់ថ្នាក់វេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្ត្រ !! ពេលនេះសូមប្រកាសឈ្មោះបេក្ខជនដែលទទួលបានអាហារូបករណ៍សិក្សារយៈពេល 6 ឆ្នាំ ចំនួន 5 រូប មានឈ្មោះ....»នាយកគ្រប់គ្រងបន្តការងាររបស់ខ្លួន ទាំងមិនបានដឹងថាមានមនុស្សកំពុងតែចង់សុីសាច់គាត់ ហើយម្នាក់នោះជា Taehyung នឹងឯង ។

My wife , My omega (ចប់✓)Where stories live. Discover now