Part 14 : យើងស្អប់ឯង!!

2.9K 219 4
                                    

       ក្លិនភាយនៃសុរាចេញពីរាងកាយមាំមួនរបស់បុរសវ័យ24 ឆ្នាំ ដែលដើរទ្រេតទ្រោតមិនត្រង់ផ្លូវ ឃើញរូបភាពនៅជុំវិញខ្លួនបែងភាគទៅជាបីបួនអស់ទៅហើយ ។ ម៉ោងប្រហែលនឹង 11 បន្ទាប់ពីសម្ងំកើតទុក្ខក្នុងក្លឹបអស់ចិត្ត ក៏សម្រេចថាត្រឡប់មកផ្ទះវិញ ខណៈដែលខ្លួនក៏ស្រវឹងជោគជាំ ។ ដោយហេតុតែបានអ្នកកម្លោះ Yoongi ដែលបកទៅទទួលនាយសង្ហាម្នាក់នេះត្រឡប់មកវិញ ពុំដូច្នោះច្បាស់ជាត្រូវស្រីមេម៉ាយចាប់ធ្វើប្ដីពុំខាន បើវង្វេងវង្វាន់លែងដឹងអ្វីដូច្នេះ ។

«Jungkook ដល់ផ្ទះហើយ»Yoongi ស្រដាស់អ្នកម្ចាងទៀត ដែលមិនដឹងជាសន្លប់ឬក៏គេងអោយប្រាកដទេ បើបាក់.កហៅលែងលឺទៅហើយនោះ

«ហឹម...ដល់ហើយហេស៎»Jungkook មីងមុាំងមុខក្រហមដូចម្ទេសទុំ មមើរងើបសួរទៅនាយធំដែលត្រូវជាសិស្សច្បងរបស់ខ្លួន

«អោយបងជួយគ្រាទៅខាងក្នុងឬអត់?»Yoongi ឃើញសភាពដូចកូនឆ្កែធ្លាក់ទឹកបែបនេះ ក៏ចេះតែបារម្ភ ប៉ុន្តែបើអ្នកម្ខាងទៀតមិនព្រមគេក៏មិនបំពាន ម្យ៉ាងក៏ជូនមកដល់ខាងមុខផ្ទះទៅហើយ នៅឡើយតែឡើងជណ្ដើរទៅបន្ទប់ប៉ុណ្ណោះ

«មិនអីទេ hyung ...ខ្ញុំទៅបាន»Jungkook និយាយទាំងងងុលស្ដាប់មិនយល់ មុននឹងបើកទ្វាចេញពីក្នុងឡាន ។ Yoongi ក៏បានត្រឹមអង្គុយមើលពីខាងក្នុងរង់ចាំទាល់តែនាយទៅផុតកន្ទុយភ្នែក ទើបបើកឡានចេញទៅ Condo វិញ ។ ចំណែកឯរឿងកើតឡើងនៅថ្ងៃនេះចាំដោះស្រាយនៅព្រឹកស្អែកទៅចុះ សង្ឃឹមថាគ្រប់យ៉ាងនឹងមិនធ្ងន់ធ្ងរ ។

  ក្រាក~

ដៃមាំរុញទ្វាបន្ទប់អោយបើកឡើង រួចក៏បិទទៅវិញ តាមដោយរាងកាយហាប់ណែនរបស់រាងក្រាស់ ដើររេរ៎ពេញបន្ទប់ទម្រាំតែមកដល់គ្រែ ក៏ទម្លាក់ខ្លួនគេងតែម្ដង ។ កំឡុងពេលដែលស្ថិតនៅក្នុងស្ថានភាពងងឹត Jungkook ក៏មិនបានចាប់អារម្មណ៍នឹងខ្លួនតូចច្រឡឹងរបស់នាយល្អិតដែលលង់លក់ដណ្ដប់ភួយ ទាល់តែប៉ះបែបនេះ ទើបធ្វើអោយនាយដឹង ។ បើកភ្នែកសន្សឹមៗសម្លឹងទៅ Tae ។ ស្មានតែគេខឹងរត់ទៅចោលនាយហើយតើ ។

«..........»Jungkook ស្ងប់ស្ងាត់មិនរំខាន វារឡើងទៅជិតកាយតូចដែលគេងបែរខ្នង ។ ដៃពោពេញទៅដោយសាច់ដុំក៏ចាប់ទម្រង់មុខសម៉ដ្ឋរលោងដាមដោយទឹកភ្នែកអោយបែរមករកខ្លួន ។ នាយអង្អែលប្រដេញពីថ្ពាល់រហូតដល់បបូរមាត់តូចស្ដើង រួចក៏ទម្លាក់ម្ដងបន្តិចទាល់តែបានប៉ះពាល់ មុននឹងកម្រើកបឺតជញ្ជក់យ៉ាងថ្នាក់ថ្នម ។

My wife , My omega (ចប់✓)Where stories live. Discover now