Part 46 : អ្វីដែលបងរស់ខ្វះមិនបានគឺជាអូន

2.9K 188 4
                                    

ព្រះអាទិត្យចាប់ផ្តើមរះបញ្ចេញពន្លឺបំភ្លឺដល់ពិភពលោកសម្រាប់ទទួលថ្ងៃថ្មីម្ដងទៀត ។ ទឹកសន្សើមត្រូវបានហូរស្រក់ទៅលើរុក្ខជាតិអោយលាស់ខៀវខ្ចីព្រមទាំងស្លឹកឈើនានា បង្កជាសម្លេងយ៉ាងរណ្ដំសម្រាប់ព្រឹកនេះ ។
ក្រឡេកមកចាប់អារម្មណ៍នឹងស្វាមីភរិយាមួយគូនេះវិញ ថ្វីដ្បិតតែមានឈ្មោះថាជាប្ដីប្រពន្ធ ប៉ុន្តែក៏ប្រឈមនឹងការលែងលះគ្រប់វិនាទី ចំណងអាពាហ៍ពិពាហ៍បែបនេះមានក្ដីសុខបានដោយរបៀបណាទៅ?

Jungkook គេងសម្លឹងមុខប្រពន្ធមិនទៅណា ខណៈដែលខួរក្បាលក៏ត្រិះរិះរកនូវដំណោះស្រាយដែលល្អជាងការឃុំឃាំង Tae អោយក្បែរនាយបែបនេះ វាមិនខុសពីការបង្ខិតបង្ខំគេឡើយ បើប្ដូរមកជាការស្ម័គ្រចិត្តរបស់គេវិញនោះ នាយប្រហែលជាស្ងប់ចិត្តនិងមានសុភមង្គលជាងនេះ ។

«សុំទោស...បងធ្វើអោយអូនឈឺម្ដងទៀតហើយ»នេះឬជាពាក្យពេចន៍ដែលប្ដីប្រពន្ធពោលដាក់គ្នានាពេលព្រឹកនោះ មិនមែនជាភាសាផ្អែមល្ហែម ផ្ទុយមកវិញគឺជាការដឹងខុស ។

«សឺត...បងនឹងបង្ហាញអោយអូនឃើញថាបងមិនដែលត្រូវការទ្រព្យសម្បត្តិ ប៉ុន្តែអ្វីដែលបងរស់ខ្វះមិនបានគឺជាអូន»Jungkook ថើបថ្ងាសនាយតូចផ្ដិតស្នាមថើបយ៉ាងយូរទើបដាច់ចិត្តដក ។ វេលានេះក៏ម៉ោងប្រាំបីទៅហើយ រាងក្រាស់ក្រោកចេញពីគ្រែ ដាក់អោយកាយតូចដែលគេងកើយនាយពេញមួយយប់នោះជំនួសដោយខ្នើយ ទើបនាំកាយអាក្រាតរបស់ខ្លួនចូលបន្ទប់ទឹក ។

បញ្ចេញកម្លាំងមកអស់ច្រើនគួរសម អាហារក៏មិនទាន់បានចូលពោះតាំងពីយប់ ពេលនេះបាក់ស្បាតស្ទើរក្រោកមិនរួច ។ ប៉ុន្មាននាទីក្រោយ Jungkook ក៏ចេញមកវិញ មុននឹងទាញទូរស័ព្ទរបស់ខ្លួនខលទៅ Jimin ៖

«ហាឡូ hyung...Tae អស់អីហើយ...ខ្ញុំចង់ពឹងអោយ hyung ជួយយកសម្លៀកបំពាក់អោយ Tae បន្តិច...បើនាំ Areum មកបានរឹតតែល្អ...បាទ អរគុណហើយ hyung »Jungkook ផ្ដាច់ការសន្ទនា បង្វែរមករករាងតូចដែលនៅគេងគ្រលុំភួយជិតនៅឡើយ ប្រហែលជាហត់ណាស់ហើយ ។

«Tae...អរុណសួស្តីអូនសម្លាញ់ សឺត~»មិនហៅត្រឹមតែមាត់ ប្រុសច្រឡើមមិនភ្លេចលួចឆ្មក់ថ្ពាល់ម៉ត់រលោងរបស់នាយតូចម្នាក់នេះឡើយ ។ ហេតុអ្វីក៏នាយមានប្រពន្ធស្អាតយ៉ាងនេះ? មិនគួរណាល្ងង់បដិសេធរឿងរៀបការពីដំបូងនោះទេ នាយបែរជាមើលរំលងមនុស្សល្អក្បែរខ្លួនទៅវិញ ប៉ុន្តែចាប់ពីពេលនេះទៅ នាយប្រហែលជាមិនបណ្ដោយអោយ Tae របូតបាត់ពីដៃម្ដងទៀតឡើយ ។

My wife , My omega (ចប់✓)Where stories live. Discover now