Part 9 : មានតែ Kim Taehyung ប៉ុណ្ណោះដែលសាកសមនឹងខ្ញុំ

3.1K 199 1
                                    

Ring~ring

សម្លេងទូរស័ព្ទដែលនៅលើតុកំពុងតែញ័របញ្ចេញសម្លេងមកយ៉ាងរន្ទឺហាក់រង់ចាំមនុស្សអោយមកលើក ដែលវារោទ៍មិនមែនទើបតែម្ដងឡើយ តែជិតដប់ missed call ទៅហើយ នៅឡើយតែម្ចាស់ទូរស័ព្ទឈរលេងវីយូឡុងធ្វើហីៗមិនខ្វល់ ព្រោះដឹងថាជានរណាដែលខលមកនោះ ។

«ហឺយ...មិនហត់ខ្លះទេឬ?»Tae បន្តលេងទៀតលែងបាន ដោយសារតែភាពរំខានទើបត្រូវបង្ខំចិត្តទម្លាក់ឧបករណ៍ចុះ ដើរមកទទួលទូរស័ព្ទ

«ហាឡូ!! ម៉ែដោះ»Tae ទទួលលើកដោយការធុញថប់ គេដឹងរួចទៅហើយថាគាត់ខលមកមានបំណងអ្វី

«អ្នកប្រុសតូច មិនមកជូនដំណើរលោកតាទេឬ?»

«ម៉ែដោះសួរគាត់ទៅមើល៌ថាចង់ជួបមុខខ្ញុំឬអត់»មិនមែនគេមិនចង់ ប៉ុន្តែខ្លាចត្រូវថ្មោងគាត់ទៅវិញទេ ដែលគេបង្ករឿងកាលពីយប់ម៉ិញ

«ហេតុអ្វីមិនចង់នោះ...លោកតាអង្គុយចាំអ្នកប្រុសមួយព្រឹកហើយណា៎ ពេលនេះក៏ជិតដល់ម៉ោងហើយដែរ អ្នកប្រុសតូចអាចឆ្លៀតពេលបន្តិចបានដែរទេ»

«ប្រាកដហើយហេស៎ ថាពេលដែលខ្ញុំទៅដល់នឹងមិនត្រូវលោកដេញមកវិញនោះ»Tae

«ហាស៎ហាស៎...ចា៎ ម៉ែដោះធានាអោយ »

«បាន បន្តិចទៀតខ្ញុំនឹងទៅដល់ ជម្រាបលាម៉ែដោះ»ផ្ដាច់~ រាងតូចដាក់ទូរស័ព្ទចុះមុននឹងទៅរៀបចំខ្លួនចេញទៅជូនដំណើរលោកតា ដែលត្រៀមនឹងហោះហើរទៅប្រទេសអុីតាលីនោះ មិនដឹងថានឹងមកវិញពេលណាឡើយ ក៏ចង់សុំគាត់ទៅដើរលេងនៅទីនោះដែរ ប៉ុន្តែខ្លាចថាលោកតាមានការគេទៅអាចនឹងរំខាន។

# ភូមិគ្រឹះ Kim

ខណៈដែល Tae មកដល់ក៏ប្រទះនឹងរាងចំណាស់ដែលអង្គុយលើសាឡុងរង់ចាំគេពិតមែន ។ ស្មានថាម៉ែដោះកុហកតើ លោកតាបែរជាមកចាំគេអោយជូនដំណើរទើបគាត់ព្រមទៅព្រលាន ដោយមាននាយតូចនៅកំដររហូតដល់ជើងហោះហើរត្រូវចេញទៅ ។ នេះជារឿងធម្មតាទៅហើយដែលគាត់មិនព្រមទៅដោយគ្មាន Tae នោះ ព្រោះតែគេតែងតែចេញទៅតាមគាត់គ្រប់ទីកន្លែង សូម្បីតែឆ្លងប្រទេស ទើបតែពេលដែលគេចូលមហាវិទ្យាល័យប៉ុណ្ណោះទើបគាត់មិនអាចនាំគេទៅរហេតរហូតដូចពីមុន។

My wife , My omega (ចប់✓)Where stories live. Discover now