Part 34 : អស់ចិត្ត

2.9K 202 16
                                    

កាយមាំត្រូវបាននារីល្អឆើតគ្រប់គ្រងជាប់មិនអោយគេចទៅណារួច ។ Jungkook ស្លុងអារម្មណ៍មួយពេលបណ្ដោយឲ្យនាងបំពានខ្លួនតាមចិត្ត ខណៈដែលដៃបម្រុងនឹងលើកអោបចង្កេះនាងទៅហើយ ក៏ប្ដូរជាច្រាន Haneul វិញ ប៉ុន្តែនាងក្រាញ់ននៀលរុញមិនទៅទាល់តែសោះ ។

«ហឹម...»ស្រីល្អក្រហឹមដើម.កដោយការពេញចិត្ត ថើបបង្អូសពីបបូរមាត់សិចសុីរបស់រាងក្រាស់ កាត់មកកញ្ជឹង.ក ស្របពេលដែលដៃក៏ប្រឹងប្រលេះលែងអាវអ្នកម្ខាងទៀត ព្យាយាមដាស់អារម្មណ៍តណ្ហានាយអោយឡើងមក ។

«Haneul...ឈប់!!»Jungkook ឃាត់នាងទាំងពិបាកក្នុងខ្លួន ព្រោះតែកម្លាំងមិនដល់ដោយសារជាតិស្រវឹង គួបផ្សំទាំងនាងសង្កត់ពីលើទៀតនោះ បានត្រឹមស្រែកអោយនាងបញ្ឈប់ប៉ុណ្ណោះ ។

«អឹម...»Haneul ហាក់គ្មានភាពអៀនខ្មាសទាល់តែសោះ តើនាងកំពុងតែបង្ខិតបង្ខំដើម្បីធ្វើរឿងលើគ្រែជាមួយគេបែបនេះឬ? សល់ភាពជាមនុស្សស្រីខ្លះដែរទេ ។ ដៃប្រឹងបំបោសអង្អែលគេគ្រប់កន្លែងទាំងដែល Jungkook នាយប្រកែកគ្រប់សកម្មភាពរបស់នាង ។

«អឹស...ចេញទៅ»Jungkook អស់ភាពអត់ធ្មត់ប្រើកម្លាំងដែលខ្លួននៅសល់ រុញច្រាននាងចេញអោយដេកដួលទៅលើគ្រែ ចំណែកនាយក៏ក្រោកឈរឡើងសម្លឹងទៅនាងដែលសក់ក្បាលសំពីងសំពោងមើលមិនយល់ ។

«ហេតុអី Jungkook ? ពួកយើងធ្វើវាជាមួយគ្នាទៅ»Haneul ឆ្លេឆ្លាដូចមនុស្សសសៃរប្រសាទចូលទៅចាប់ដៃរាងក្រាស់ ដែលឈរនឹងធឹងមើលមកនាង ។ Jungkook ពេលដែលជួបស្ថានការណ៍បែបនេះនាយដូចជាចង់ស្វាងស្រាបាត់ទៅហើយ ។

«លែង...ម្ដេចក៏នាងក្លាយជាបែបនេះ Haneul !!»Jungkook ទាញដៃរបស់នាងចេញ សួរទៅកាន់ស្រស់ស្រីទាំងមិនយល់ ។ មនុស្សស្រីស្លូតបូតដូចជានាង ហេតុអ្វីក៏ក្លាយជាបែបនេះទៅវិញ ។

«ព្រោះតែខ្ញុំស្រឡាញ់ឯង Jungkook !! ហេតុអ្វីក៏ពួកយើងមិនអាច»Haneul ស្រែកបកទៅ Jungkook ទាំងកម្រោល ទាមទារការមានសម្ព័ន្ធភាពជាមួយគេ កំឡុងពេលដែលទឹកភ្នែកស្រាប់តែស្រក់មកទាំងមិនដឹងខ្លួន ។

«នាងនិយាយឆ្កួតស្អី ដឹងសតិឡើង Haneul!!»Jungkook ចាប់អង្រួនស្មារបស់នាងខ្លាំងៗ កុំអោយនាងវង្វេងបែបនេះទៀត

My wife , My omega (ចប់✓)Where stories live. Discover now