Part 41 : ជួបគ្នាសាជាថ្មី

2.9K 190 5
                                    

# មួយអាទិត្យក្រោយ

ពេញមួយសប្ដាហ៍មកនេះ ឪពុកកូនទាំងពីរជួបគ្នាស្ទើរតែគ្មានចន្លោះ ដោយគ្រាន់តែពេលខ្លះដែល Jungkook មានការរវល់ខ្លាំងក៏ត្រឹមតែនិយាយគ្នាក្នុងបន្ទប់ office របស់នាយ ពុំដូច្នោះទេ Jungkook ប្រាកដជានាំកូនទៅដើរលេងបាត់ទៀតជាមិនខាន ។ ហើយនេះក៏អរគុណដល់ Jimin ជាពិសេស ព្រមទាំង Yoongi ដែលជួយលាក់ការអោយបានយ៉ាងល្អ ទោះជាមិនចង់ក៏ត្រូវតែព្រមព្រោះតែ Jimin គម្រាមទៅហើយ ។
ងាកមកចាប់អារម្មណ៍នឹងនាយតូចដែលមិនដឹងខ្យល់អ្វីនេះម្ដង ។ Tae មិនហ៊ានចេញទៅណាក្រៅពីសម្ងំនៅក្នុងភូមិគ្រឹះ កំដរ Kai-Yon លេងមិនអោយគេអផ្សុក ទោះបីជា Mr.Kim បបួលអោយទៅជាមួយគាត់ក៏គេមិនខ្ចីទៅដែរ ឯមូលហេតុខ្លាចជួបមនុស្សដែលគេមិនចង់ជួប ។

«ហឺយ...ធុញណាស់»នាយតូចអង្គុយដកដង្ហើមធំ គេទ្រាំលែងបានហើយ ។ ការងារក៏ធ្វើរួចរាល់ ឯកសារដែលសាលាបានផ្ញើរមកពីអ៊ីតាលីគេចាត់ចែងមិនអោយចន្លោះ ដល់ខណៈពេលនេះ ក៏អង្គុយមើលទេសភាពដ៏គួរឱ្យធុញទ្រាន់ សឹងតែស្រែកប្រាប់ពិភពលោកទៅហើយ ថាគេចង់ចេញក្រៅ ។

«លែងទ្រាំលែងអីហើយ យ៉ាងណាអោយវាយ៉ាងនឹងទៅ គ្រាន់តែធ្វើជាមិនស្គាល់ក៏ចប់ហើយ»Tae ចងមុខក្រញូវជាប់ដើរទៅខាងលើដើម្បីផ្លាស់សម្លៀកបំពាក់ចេញលំហែរខួរក្បាលខ្លះ នៅតែក្នុងភូមិគ្រឹះគេស្ត្រេសស្ទើរឆ្កួតទៅហើយ ។ ប៉ុន្តែក៏ធ្វើអោយគេនឹកឃើញនូវសម្ដីរបស់ Namjoon ។ ត្រូវហើយគេមិនអាចគេចវេសបានរហូតនោះទេ ដំណោះស្រាយដែលល្អគឺត្រូវប្រឈមមុខ នឹងបណ្ដោយអោយវាកើតឡើងតាមសម្រួល ។

ក្រាក~

«អ៊ំ Tae ទៅណាឬ?»Kai-Yon ដែលទើបនឹងចេញពីបន្ទប់ ក៏ចោទសួរទៅអ្នកជាអ៊ំរូបស្រស់ ដែលតែងខ្លួនស្អាតបាត បម្រុងនឹងចុះទៅខាងក្រោម ។

«គឺអ៊ំរកទៅទិញរបស់ផ្ទាល់ខ្លួនតិចតួច Yon ទៅជាមួយអ៊ំឬអត់ គ្រាន់បានជាគ្នា »បបួលក្មេងទៅក៏ល្អជាងតែលតោលម្នាក់ឯង គេក៏ខានមកនៅកូរ៉េ 6 ឆ្នាំហើយដែរ គ្រប់យ៉ាងក៏មានការផ្លាស់ប្ដូរ មិនដូចដើមនោះទេ ។

«បាទ ទៅ! អ៊ំចាំបន្តិច»កម្លោះតូចរហ័សចូលបន្ទប់វិញដើម្បីទៅជាមួយ Tae ។ ត្បិតថាគេជាក្មេងដែលមិនចូលចិត្តរញ៉េរញ៉ៃច្រើន ប៉ុន្តែការដែលចង់ដឹងចង់ឃើញនូវអ្វីដែលថ្មីៗ វាជាធម្មជាតិរបស់មនុស្សគ្រប់គ្នាទៅហើយ ។

My wife , My omega (ចប់✓)Where stories live. Discover now