Part 25 : យប់ពិសេស

2.4K 161 10
                                    

សូរសៀងចេញពីឧបករណ៍ភ្លេងយ៉ាងពិរោះរណ្ដំ ក្នុងបន្ទប់បួនជ្រុងមួយដែលស្គាល់ច្បាស់ថាជាកន្លែងកំសាន្តអារម្មណ៏របស់នាយតូចតួឯក ។ Taehyung បន្ទន់ដៃបត់បែនទៅតាមសាច់ភ្លេងដែលកូតបន្លឺសំឡេង អោយអ្នកស្ដាប់លង់ខ្លួនទៅតាម ។ គេតែងតែមកសម្ងំទីនេះជាទម្លាប់រាល់ពេលដែល Jungkook មិននៅ ក៏សង្ឃឹមថាថ្ងៃណាមួយគេនឹងបានសម្ដែងការដេញតន្ត្រីមួយនេះ អោយរាងក្រាស់បានឃើញដូចគ្នា ។
វីយូឡុងដ៏ល្អឯកត្រូវបានដាក់ចុះទៅលើតុមូលមួយដែលមានក្រាលជាក្រណាត់រោមសត្វរលាស់រលោងដើម្បីទ្រឧបករណ៍មួយនេះ ។

«យប់នេះឯងត្រូវសម្ដែងអោយលោកម្ចាស់ឯងស្ដាប់ហើយ មិនត្រូវធ្វើឱ្យខូចផែនការទេដឹងហើយនៅ?»Tae ចង្អុរទៅកូនសម្លាញ់ ហាក់ចង់គម្រាមអោយវាកោតខ្លាចនឹងខ្លួន ស្របពេលដែល Tae ក៏ញញឹមឡើង បន្ទាប់ពីគិតដល់រាត្រីដែលគេនឹងលេងវីយូឡុងមួយនេះអោយ Jungkook បានឃើញ ។
ប៉ុន្តែថា...សម្រាប់ក្នុងឱកាសអ្វីមែនដែរទេ? បានជាគេជ្រើសរើសថ្ងៃនេះ ជាថ្ងៃដែលគេបង្ហាញពីអាថ៌កំបាំងរបស់ខ្លួនទៅអោយនាយដឹង ។

«អូននឹងធ្វើអោយយប់នេះជាយប់ដែលពិសេសបំផុតសម្រាប់ពួកយើងទាំងពីរនាក់»រាងតូចសើចស្រស់ រួចក៏រត់ស្រទៅខាងក្រៅ ទាញទូរស័ព្ទខ្លួនខលទៅនរណាម្នាក់ ទើបត្របាញ់ជើងទៅកាន់ផ្ទះបាយម្ដង ចាប់ផ្តើមធ្វើអ្វីដែលគេបានគ្រោងទុក ហើយយប់នេះប្រាកដជាចេញរូបរាងស្អាតមិនខាន ។

# Kim Minseul Hospital

ថ្ងៃនេះត្បិតខុសប្លែកពីធម្មតា អ្នកជំងឺចូលបន្តកន្ទុយគ្នាមិនដាច់ មានទាំងសភាពធ្ងន់ធ្ងរនឹងស្រាល ។ ក្រុមគ្រូពេទ្យក៏បញ្ជូនពួកគេទៅតាមផ្នែកនីមួយៗនៃប្រភេទជំងឺ ។ លោកដុកទ័រឯណេះវិញក៏មិនទំនេរ ត្រូវវះកាត់ចេញពីមួយបន្ទប់ទៅមួយបន្ទប់ តាមដោយ Jungkook ជាជំនួយការនៅកៀកប្រកិត ។ ធ្វើបែបនេះនាយក៏អាចរៀនបានច្រើន និងយល់ពីស្ថានការណ៍ថាត្រូវធ្វើបែបណា ។ គ្រូពេទ្យម្នាក់ៗញាប់ដៃញាប់ជើងដកឃ្លាមិនរួច ព្យាយាមបំពេញការងារទៅតាមតួនាទី តាំងពីព្រឹកមករហូតដល់ពេលនេះ គ្រប់គ្នាហត់នឿយមិនតិចទេ ។

My wife , My omega (ចប់✓)Where stories live. Discover now