Part 8 : ផ្ដល់ឱកាសអោយខ្ញុំស្រឡាញ់បង!!

3.3K 208 3
                                    

ឈានដល់ថ្ងៃថ្មី ព្រះអាទិត្យក៏ចាប់ផ្តើមរះបញ្ចេញពន្លឺ ស្របជាមួយនឹងអាកាសធាតុសែនត្រជាក់ ប៉ះស្បែកអោយទទួលដឹងនូវភាពរងាមួយរំពេច ។ កាយមនុស្សពីរនាក់ដែលទើបនឹងបញ្ចប់សង្រ្គាមយ៉ាងក្ដៅគគុកកាលពីយប់ ខណៈនេះនៅមិនទាន់មានអ្នកក្រោកនៅឡើយ ដោយស្ថិតនៅភាពអាក្រាតទាំងពីរ ។ នាពេលព្រឹកជាវេលាដែលល្អបំផុតសម្រាប់មនុស្សម្នា កំឡុងពេលដែលវាចុះត្រជាក់ ធ្វើឲ្យអ្នកគេងមានអារម្មណ៍ថាសុខស្រួល ។ ងាកមកកាន់រាងតូច ដែលសន្លប់បន្ទាប់ពីបញ្ចប់អស់ជាច្រើនទឹកឯណេះវិញពេលនេះកំពុងតែទន់.កដេកលែងដឹងអ្វី ហាក់ដូចជាស្ងប់សុខល្អណាស់មិនចាំបាច់មានភួយដណ្ដប់ ត្រឹមរង្វង់ដៃមួយនេះក៏អាចអោយគេគេងលក់ស្រួលបានដែរ ។

«ហឹម....»សម្លេងក្រហឹមមុននឹងរើបម្រះដោយ Tae ដែលគេងបែរខ្នងអំបាញ់មិញ ក៏ប្ដូរមកជាឈ្មុសឈ្មុលចូលទៅក្នុងទ្រូងហាប់ណែនដែលមានកម្ដៅស្រាប់ ព្រោះតែរងាមានអ្វីមកជួយដណ្ដប់បែបនេះពិតជាប្រសើរខ្លាំងណាស់ ទោះបីជាគ្មានភួយក៏អាចអោយគេកក់ក្ដៅបានដែរ ព្រោះតែរាងក្រាស់ដែលអោបគេជាប់ ជួយផ្ដល់សុវត្ថិភាពផ្នែកផ្លូវចិត្តអោយគេស្កប់ស្កល់ដោយការបំបោសអង្អែលរបស់នាយ ។

តឹក~តឹក សម្លេងនាឡិកាក៏ចេះតែលោតរំលងពីមួយនាទីទៅមួយនាទី បន្តដើរមិនចេះហត់ ទាំងដែល Tae នៅមិនទាន់មានកម្លាំងក្រោកនៅឡើយ រហូតដល់ទ្រនិចចង្អុរត្រឹមលេខ 9 នាយតូចក៏ចាប់ផ្ដើមប្រាស់ខ្លួនសាជាថ្មី ។

«អឹម»Tae ពត់ពែនខ្លួនទាំងមិនទាន់បើកភ្នែក ក្រឡាប់ននៀលពេញទាំងគ្រែ បង្ហាញពីភាពខ្ជិលច្រអូសនៅពេលព្រឹកតាមទម្លាប់ ។ រង្វង់ភ្នែកតូចបើកម៉ក់ៗ មុននឹងដៃស្រឡូនលើកទៅញីតិចៗដើម្បីអោយស្វាង បម្រុងនឹងឡើងអង្គុយទៅហើយ ភាពឈឺចាប់ស្រាប់តែរត់មករកគេភ្លាម

«អ៊ូយ...»រាងតូចត្អូញត្អែរ ទប់ចង្កេះរបស់ខ្លួន ងើបអង្គុយយ៉ាងពិបាក ផ្អែកខ្នងទៅក្បាលគ្រែដើម្បីសម្រួលភាពផ្សារក្រហាយនៅខាងក្រោមអោយបានបាត់បន្តិច ទើបចាប់អារម្មណ៍នឹងសភាពបន្ទប់ ដែលនេះមិនមែនជាកន្លែងរបស់គេឡើយ

My wife , My omega (ចប់✓)Where stories live. Discover now